លោក Ngo Hai Phan ប្រធាននាយកដ្ឋានគ្រប់គ្រងបែបបទរដ្ឋបាល

(VOV)_ ឆ្នាំ ២០១៤ រដ្ឋាភិបាលបានបញ្ជាណែនាំយ៉ាងដាច់ខាតដើម្បីកែ​លំអរ
បែបបទរដ្ឋបាលក្នុងបណ្ដាវិស័យដូចជា៖ ពន្ធ គយ ដីធ្លី ធនធាននិង​បរិស្ថាន …លៗ
​ថ្លេងមតិនៅក្នុងសិក្ខាសាលា យកមតិចំពោះផែនការកាត់បន្ថយ​បែបបទរដ្ឋបាល និង
កាត់បន្ថយកម្លាំងអម្រែកធ្ងន់រដ្ឋបាល ក្នុងឆ្នាំ២០១៥ ដែល​ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៥
វិច្ឆិកា នៅទីក្រុងហាណូយ រៀបចំឡើងដោយ​ក្រសួងយុត្តិធម៌​ លោក Ngo Hai Phan
ប្រធាននាយកដ្ឋានគ្រប់គ្រងបែបបទរដ្ឋបាល ​នៃ​ក្រសួងយុត្តិធម៌ បានអោយដឹងថា៖

“ ក្នុងឆ្នាំ២០១៥ យើងត្រូវប្រមូលផ្តុំទៅលើបញ្ហាសុខុមាលភាពសង្គម កសិកម្ម
​និងជនបទ។ ប្រជាជនចំនួន៧០លាននាក់ជាកសិករនៅជនបទបានជា ការកែលំអរ
បែបបទរដ្ឋបាលនេះនឹងជះឥទ្ធិពលដល់ចំនួនប្រជាជនភាគច្រើន។ ទីពីរ គឺទាក់ទិន
ដល់វិស័យសុខាភិបាល ពិសេសគឺការពិនិត្យព្យាបាលជំងឺសំរាប់ប្រជាជន បែបបទ
មិនចាំបាច់ត្រូវកាត់បន្ថយយ៉ាងខ្លាំងក្លាថែមទៀត​បែបបទជាអតិបរិមា។ ធ្វើបានដូ
ច្នេះ ទំនាក់ទំនងរវាងប្រជាជននិងរដ្ឋអំណាចនឹងបានកែលំអរ​និងប្រជាជនយល់រដ្ឋ
អំណាចជាង៕ ”