(VOVworld) - នាព្រឹកថ្ងៃទី៣០ មករា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម គណៈកម្មការរដ្ឋអំពីជនវៀតណាមនៅឯបរទេសនៃក្រសួងការបរទេស វៀតណាម បានសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង រៀបចំសន្និសីទ កាសែតអំពី
កម្មវិធីជួបមុខ“និទាយរដូវនៅស្រុកកំណើត”ឆ្នាំ២០១៥ ជាមួយជនវៀតណាមនៅ
ឯបរទេស ដោយប្រធានបទ “មាតុប្រទេសដ៏ រុងរឿង”។តាមគំរោង មានជនវៀត
ណាមនៅឯបរទេសពី៨០០ដល់១ពាន់នាក់ វិលត្រឡប់មកចូលរួមព្រឹត្តិការណ៍
នេះ។កម្មវិធីនិទាយរដូវនៅស្រុកកំណើតឆ្នាំនេះ នឹងប្រព្រឹត្តទៅក្នុង២ថ្ងៃគឺថ្ងៃទី៧
និងទី៨ កុម្ភៈ ខាងមុខ។នៅសន្និសីទកាសែតនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេស
វៀតណាមលោក Vu Hong Nam បានឲ្យដឹងថា៖
កម្មវិធីនិទាយរដូវនៅស្រុកកំណើតឆ្នាំ២០១៤

“ឆ្នាំ២០១៥ជាឆ្នាំដែលយើងរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យធំៗជាច្រើនរបស់
ប្រទេសជាតិ ដូចជា ៤០ឆ្នាំរំដោះភាគខាងត្បូង ៧០ឆ្នាំឯករាជ្យ និង៨៥ឆ្នាំបង្កើត
បក្សកុម្មុយនិស។មោទនភាបទាំងនេះត្រូវបានបង្ហាញក្នុងប្រធានបទនៃកម្មវិធី​ និទាយរដូវនៅស្រុកកំណើតឆ្នាំ២០១៥។និងយើងជ្រើសរើសកំពង់ផែ Nha
Rong ដើម្បីបង្ហាញពីការគោរព ដឹងគុណចំពោះលោកប្រធានហូជីមិញ”៕