(VOVworld)-រសៀលថ្ងៃទី៦មករាកាណាល់ទួរទស្សន៍ស្តីពីសកម្មភាពរដ្ឋសភា
វៀតណាមត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការចំនឹងឱកាសរំលឹកខួបលើកទី៦០នៃ
ទិវាបោះឆ្នោតសកលដំបូងរបស់វៀតណាម (​ទី៦មករា១៩៤៦ -ថ្ងៃទី៦ ​មករា ​ឆ្នាំ
២០១៥។ កាណាល់នេះ មិនត្រឹមតែជាកាណាល់​ទូរទស្សន៍ ទទួល យករាល់បំណង
ប្រាថ្នារបស់អ្នកបោះឆ្នោតលើទូទាំងប្រទេសប៉ុណ្ណោះទេ ថែម​ទាំងជាកាណាល់ព័ត៌
មាន ដែលបង្កើតឡើងការ​ស្រុះចិត្តគំនិត​ក្នុង​ប្រជាជន ដើម្បី សម្រចរាល់គោលន
យោបាយរបស់បក្សនិងរដ្ឋ។

អគ្គនាយកវិទ្យុសម្លេងវៀតណាម លោកNguyen Dang Tien បានអោយដឹងថា៖

“ បណ្ដាកម្មវិធីត្រូវធ្វើយ៉ាងម៉េចដើម្បីឈានចូលបានក្នុងជីវភាពរស់នៅ​ផង ​និង
មានខ្លឹមសារ​គួរអោយ​ទាក់ទាញចំណាប់អារម្មណ៍ទៀតផង។ ធ្វើយ៉ាងម៉េចដើម្បីកា
ណាល់ទួរទស្សន៍នេះមានអត្តសញ្ញាណដោយឡែករបស់ខ្លួន និងក៏ត្រូវជិតស្និទ្ធិជា
មួយប្រជាជន ជាមយយមហាជន និងបង្ហាញពីតួនាទី​របស់សមាជិក សមាជិកាសភា
ដែលជាអ្នកដំណាងរបស់អ្នកបោះឆ្នោតក្នុងទូទាំងប្រទេស។”

អគ្គនាយកវិទ្យុសម្លេងវៀតណាម លោកNguyen Dang Tien


ប្រធានរដ្ឋសភាវៀតណាមលោកNguyen Sinh Hung រដ្ឋមន្រ្តីក្រសួងព័ត៌មានផ្សព្វផ្សាយ
លោក Nguyen Bac Son និងលោកThuan Huuអគ្គនិពន្ឋនាយកកាសែតNhan dan បាន
អញ្ជើញចូលរួមពិធីនេះ។មុនពេលដាក់អោយដំណើការជាផ្លូវការ នៅលើកាណាល់
ទួរទស្សន៍​ស្តីពីសកម្មភាពរដ្ឋសភាវៀតណាម ចាប់ពីខែតុលាឆ្នាំ២០១៤ វិទ្យុសម្លេង​វៀត
ណាមបានផលិតនិង​ផ្សាយកាណាល់ទួរទស្សន៍ស្តីពីសកម្មភាព​រដ្ឋសភា ក្នុងរយៈពេល
៥ម៉ោង/ថ្ងៃ នៅលើកាណាល់ទួរទស្សន៍ VOV។​កាណាល់នេះក៏បន្តផលិតនិងផ្សាយ
បណ្ដាកម្មវិធី ដូចជា៖ រដ្ឋសភាជាមួយ​អ្នកបោះឆ្នោត រឿងនិទានអំពីនីតិបញ្ញាត្តិ
គោលនយោបាយនិងជីវភាពរស់នៅ…ជាដើម។