![]() |
| ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam (http://dantri.com.vn/) |
(VOV)_សន្និសីទ Online ស្ដីពីការបង្កើនការងារបង្ការ ប្រយុទ្ធប្រឆាំងគ្រោះអាសន្ន រោគផ្ដាសាយលើមនុស្សនិងជំងឺកញ្ជ្រិល ត្រូវបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៣កុម្ភះ
នៅរដ្ឋធានីហាណូយ(វៀតណាម)។ សន្និសីទលើកនេះត្រូវបានក្រសួងសុខាភិបាល ក្រសួងឧស្សាហ ពាណិជ្ជកម្ម និងក្រសួងកសិកម្ម អភិវឌ្ឍន៍ជនបទវៀត
ណាមរៀបចំឡើង។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu
Duc Dam បានស្នើថា៖ គ្រប់ក្រសួង ស្ថាប័នទាក់ទិននានា និងគ្រប់តំបន់ត្រូវឃ្លាំមើល រកឃើញយ៉ាងឆាប់ៗ រាល់ករណីឆ្លងជំងឺដើមដំបូង និងត្រៀមខ្លួនជាស្រេចដោះ
ស្រាយរាល់ករណី។
ទាក់ទិនដល់គ្រោះអាសន្នរោគកញ្ជ្រិល ដែលកំពុងកើតមានឡើងនៅខេត្ត ទីក្រុង
ជាច្រើន លោក ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានស្នើថា៖ ក្រៅពីការបង្កើតក្រុមចាក់ថ្នាំវ៉ាក់សាំងឡើងវិញនោះ ក្រសួងសុខាភិបាលត្រូវបង្កើតក្រុមអ្នកជួយសង្គ្រោះបន្តាន់ចល័តទៀតផង ដើម្បីដោះស្រាយរាល់ករណីដែលមានប្រតិកម្មចំពោះថ្នាំ បន្ទាប់ពីការចាក់ថ្នាំដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

