![]() |
| បង្កើនកិច្ចសហប្រតិបតិ្តការកម្មសិទ្ធិបញ្ញារវាងវៀតណាម ឡាវ កម្ពុជានិងមីយ៉ាន់ម៉ា |
(VOV)_“ កម្មសិទ្ធិបញ្ញានិងពាណិជ្ជសញ្ញាផលិតផលសំរាប់វៀតណាម ឡាវ កម្ពុជានិងមីយ៉ាន់ម៉ា” ជាប្រធានបទ នៃសក្ខាសាលាដោយនាយកដ្ឋានកម្មសិទ្ធិ បញ្ញាដែលបានរៀបចំឡើង នាថ្ងៃទី៨ កញ្ញា នៅរដ្ឋធានីហាណូយ ។បណ្ដាដំណាង លោកគ្រូ អ្នកគ្រូ មកពីអង្គការកម្មសិទ្ធិបញ្ញាពិភពលោក និងប្រទេសចំនួន៤ វៀត
ណាម ឡាវ កម្ពុជានិងមីយ៉ាន់ម៉ាបានចូលរួមសិក្ខាសាលានេះ។ តាមលោក Tran
Huu Nam អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញាថា៖ កម្មសិទ្ធិបញ្ញាកាន់តែដើរតួនាទី សំខាន់ ក្នុងកំណើន និងការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់គ្រប់អង្គភាពអាជីវកម្ម អង្គការ និងប្រទេសទាំងឡាយលើទូទាំងពិភពលោក ជាពិសេសគឺខឿនសេដ្ឋកិច្ចបញ្ញា
ដែលវៀតណាម និងប្រទេសផ្សេងៗកំពុងឆ្ពោះទៅ។ វៀតណាម និងប្រទេសកំពុង អភិវឌ្ឍន៍នានា ត្រូវអនុវត្តរាល់វិធានការចាំបាច់ សំរាប់ការអភិវឌ្ឍន៍ពាណិជ្ជសញ្ញា
លើកកំបស់សមត្ថភាពប្រកួតប្រជែង តាមរយៈការផ្សព្វផ្សាយពាណិជ្ជសញ្ញា។
លោក David Faulks នាយកចាត់ចែងការក្រុមហ៊ុន Generation Alliance បាន
ចាត់ ទុកថា៖ ចំពោះមុខ វៀតណាម ត្រូវកំណត់ច្បាស់អំពីផលិតផលមុខព្រួញ ផ្សាភ្ជាប់ជាមួយតំបន់ភូមិសាស្ត្រ សហគមន៍ …លៗ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

