![]() |
| បណ្ដាសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរណាមបូ |
(VOV)_នាថ្ងៃទី១១ មេសា នៅវត្ត Candaransi ខ័ណ្ឌទី៣ ទីក្រុងហូជីមិញ បាន
ប្រព្រឹត្តទៅជំនួបប្រាស្រ័យ រវាងបណ្ដាពុទ្ធសាសនិក អ្នកប្រាជ្ញ និស្សិត ជាជនរួម
ជាតិជាជនជាតិខ្មែរ ដែលកំពុងរស់នៅ សិក្សានៅទីក្រុងហូជីមិញ និងចូលរួមបណ្ដា
សកម្មភាពស្វាគមន៍ចូលឆ្នាំថ្មី ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ក្នុងបរិយាកាសដ៏
កក់ក្តៅនេះ លោកPham Dung អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មា
ធិការសាសនារដ្ឋាភិបាល បានសង្កត់ធ្ងន់ថា៖ សកម្មភាពនេះនឹងរួមចំណែកពង្រឹង
និងពង្រីកចំណុចដ៏ល្អ ស្អាតនៃខឿនវប្បធម៌ប្រពៃណី របស់ជនរួមជាតិខ្មែរ។ ក្នុង
រយៈពេលកន្លងទៅ ជនរួមជាតិខ្មែរ បានរួមដៃជាមួយរដ្ឋអំណាច និងប្រជាជន ក្នុង
ទូទាំងប្រទេស កសាងជីវភាពរស់នៅសម្បូរធូធារ រួមចំណែកកសាង អភិវឌ្ឍន៍ប្រ
ទេសជាតិកាន់តែសម្បូររុងរឿង។
នាថ្ងៃនេះដែរ នៅខេត្ត Kien Giang ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅ
ជំនួបប្រាស្រ័យ អបអរសាទរបុណ្យចូលឆ្នាំថ្មី របស់ជនរួមជាតិខ្មែរ ឆ្នាំ ២០១៥ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

