នាថ្ងៃទី ២០ មិនា ទិវា អន្តរជាតិ​ Francophonie ( ថ្ងៃទី ២០ មិនា) ​នៅទី​ក្រុងប៉ារិស
(បារាំង) បានបើកវេទិកាអន្តរជាតិនារី Francophonie លើកដំបូង ​ជាមួយការចូលរួម
របស់នារី ចំនួន ៤០០នាក់ មកពីប្រទេសសមាជិកចំនួន ១៧៧ របស់អង្គការអន្តរ ជាតិ Francophonie ដែលក្នុងនោះ វៀតណាមជា​សមាជិកមួយ។ ចូលរួមវេទិកាលើក
នេះមានថ្នាក់ ដឹកនាំជាន់ខ្ពស់ជាច្រើនរូប ដូចជា​អគ្គនាយក UNESCO លោកស្រី
Irina Bokowa រដ្ឋមន្ត្រីទទួលបន្ទុក​ពិសេស ​Francophonie លោកស្រី Yamina Bengui
gui …ជាដើម។

នៅវៀតណាម នាថ្ងៃនេះដែរ ក៏បានប្រព្រឹត្តទៅសកម្មភាពរំលឹកខួប​អនុស្សាវ
រីយ៍ ទិវាអន្តរជាតិ Francophonie (​ទី២០ មិនា ) ដូចជា​ ពិធីមិទ្ទិញ ​រំលឹកខួបអនុស្សាវ
រីយ៍ ទិវាអន្តរជាតិ Francophonie …ជាដើម។​ ថ្លែងមតិនៅសិក្ខាសាលា÷ ទីផ្សារការងារ
ធ្វើ Francophonie នៅវៀត​ណាម÷​ ការលំបាកសាកល្បង និងសន្ទស្សន៍ ដែលប្រ
ព្រឹត្តទៅ នៅទីក្រុង​ហាណូយ លោក Nguyen Ngoc Son ឧបការីរដ្ឋមន្ត្រីក្រសួងការ​បរទេសវៀតនាម ដំណាងជាតិអមអង្គការអន្តរជាតិ Francophonie បាន​អះអាងថា÷ វៀតណាមនឹងធ្វើសមាហរណកម្មខ្លាំងក្លា ចូលក្នុងជីវភាពរស់នៅអន្តរជាតិ ចូលរួម
យ៉ាងសកម្ម មានការទទួលខុសត្រូវក្នុងបណ្ដាសកម្ម​ភាពនៃសហគមន៍÷

“ បញ្ហាការងារធ្វើសំរាប់យុវជននិយាយរួម និងយុវជននិយាយភាសាបារាំង​
ដោយ​ឡែក មិនគ្រាន់តែជាការលំបាកសាកល្បងចំពោះវៀតណាម ប៉ុណ្ណោះទេ ​ថែម ទាំងចំពោះយុវជននិយាយភាសាបារាំងលើពិភពលោកទៀតផង។ សិក្ខាសាលានឹង​ពិភាក្សាអំពីបណ្ដាការលំបាកសាកល្បងដែលវៀតណាមកំពុងប្រឈមមុខ ក្នុងការ
ដោះស្រាយបញ្ហារការងារធ្វើសំរាប់យុវជន និងមានការបោះ​ជំហានថ្មី ក្នុងរយះពេល
ខាងមុខនេះ៕”

Image: Internet