ដោយសង្កត់ធ្ងន់លើចំណងមិត្តភាពជាប្រពៃណី និងគោលជំហរដ៏ខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងរដ្ឋា
ភិបាលវៀតណាមក្នុងការផ្តល់អាទិភាពចម្បងដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយចិន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ មានបំណងចង់ឲ្យប្រទេសទាំងពីរបន្តបង្កើនសាមគ្គីភាព ពង្រឹងទំនុកចិត្ត និងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ គាំទ្រគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍រួមគ្នា។ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងជំរុញពាណិជ្ជកម្មទ្វេភាគី តាមទិសដៅតុល្យភាព ចីរភាព បើកទីផ្សារឱ្យដល់កម្រិតអតិបរមាសម្រាប់ទំនិញជលផលនិងបសុសត្វរបស់
វៀតណាម បង្កើតរបកគំហើញក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ផ្តល់អាទិភាពខ្ពស់ដល់កិច្ចសហប្រតិបត្តិការផ្លូវដែក ដើម្បីតភ្ជាប់ប្រទេសទាំងពីរជាមួយអាស៊ីអាគ្នេយ៍ អាស៊ីកណ្តាល និងអឺរ៉ុប; ជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ហិរញ្ញវត្ថុ និងធនាគារ; ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងទេសចរណ៍។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត He Wei បានបញ្ជាក់ថា បក្សនិងរដ្ឋចិនយកចិត្តទុកដាក់យ៉ាងខ្លាំង និងផ្តល់អាទិភាពខ្ពស់ដល់ទំនាក់ទំនងជាមួយវៀតណាមក្នុងគោលនយោបាយការទូតអ្នកជិតខាង។ ប្រទេសចិនត្រៀមខ្លួនជាស្រេច រួមជាមួយវៀតណាម រក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ជាប្រចាំ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ រួមចំណែកនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតចិន-វៀតណាមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រឲ្យអភិវឌ្ឍន៍ឡើងកំពស់ថ្មី៕