![]() |
| បើកកម្មវិធីទេសចរណ៍៖ ឆ្លងកាត់បណ្ដាមណ្ឌលបេតិកភ័ណ្ឌ Viet Bac(VOV) |
(VOV)_កម្មវិធីទេសចរណ៍៖ ឆ្លងកាត់បណ្ដាមណ្ឌលបេតិកភ័ណ្ឌ Viet Bac បាន
បើកនាយប់ថ្ងៃទី១៨ វិច្ឆិកា នៅខេត្ត Thai Nguyen (ភាគខាងជើងវៀតណាម)។ នេះ
គឺជាសកម្មភាពផ្សព្វផ្សាយ ឧទ្ទេសនាមអំពីសក្ដានុភាពទេសចរណ៍ ការទាំក់ទាញវិនិយោគិន អាជីវករចូលក្នុងតំបន់ Viet Bac រួមមាន៖ Thai Nguyen, Bac Kan, Cao Bang,
Lang Son , Tuyen Quang, Ha Giang ។ នៅទីនេះបានមានបណ្ដាឈុតសម្ដែងសិល្បះ
ជាច្រើន ដូចជា៖ពិធីអាពាហ៍ពិពាហ៍របស់ជនជាតិDao នៅខេត្ត Bac Kan ពិធី Then
របស់ជនជាតិ Tay នៅខេត្ត Cao Bang …ជាដើម។ ថ្លែងមតិនៅទីនេះ លោក Nguyen
Van Tuan - អគ្គនាយកអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម បានសង្កត់ធ្ងន់ថា៖
“ ដើម្បីពង្រីកសក្ដានុភាព ឧត្តមភាព អត្តសញ្ញាណរបស់តំបន់ និងកម្លាំងតភ្ជាប់
អភិវឌ្ឍន៍ទេសចរណ៍តំបន់ Viet Bac ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ស្នើបណ្ដា
តំបន់ត្រូវបង្កើតគំរោងផែនការមេ អនុវត្តបណ្ដាកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍ ទួរ តំបន់ទេសចរណ៍ ប្រកបដោយជាក់ស្ដែងនិងចីរភាព។ តាមរយៈការតភ្ជាប់លើគ្រប់ជ្រុង
ជ្រោយ មានកម្មវិធីតភ្ជាប់ជាក់ស្ដែង សមស្រប ពិសេសគឺយកចិត្តទុកដាក់ដល់ការ
ងារធ្វើអាជីវកម្មធនធានទេសចរណ៍ចីរភាព មានការទទួលខុសត្រូវចំពោះបរិស្ថាន
បង្កើនការងារបណ្ដុះបណ្ដាប្រភពធនធានមនុស្ស បំពេញតម្រូវការផ្សាភ្ជាប់ជាមួយ
តំបន់ផ្សេងៗទៀត ជាពិសេសគឺរដ្ឋធានីហាណូយ៕”
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

