![]() |
| បណ្ឌិត Gerhard Will អ្នកជំនាញការខាងនយោបាយអន្តរជាតិអាល្លឺម៉ង(រូបថតVNA)។ |
Vovworld-ក្នុងដំណើទស្សនកិច្ចនៅប្រទសអាល្លឺម៉ងនាពេលថ្មីនេះនាយករដ្ឋមន្រ្តី
វៀតណាម មលោកNguyen Tan Dungបានមានបទថ្លែងមតិជាមួយសមាជិកសភា
អ្នកជំនាញការនិងអ្នកប្រជ្ញាអាល្លឺម៉ងជាច្រើនកុះករនៅរដ្ឋធានីBerlin ស្តីពីការសាក
ល្បងខាងសន្តិសុខនៅទ្វីបអាស៊ី។បទថ្លែងមតិដែើសង្កត់ធ្ងន់ទៅលើស្ថានភាព អស្ថេរភាពនៅសមុទ្រខាងកើតបានទាក់ទាញការយកចិត្តទុកដាក់ពីកាសែតនានាជា
ពិសេសគឺបណ្តាអ្នកជំនាញការអាល្លឺម៉ង។បណ្ឌិត Gerhard Will អ្នកជំនាញការខាង
នយោបាយអន្តរជាតិអះអាងថា៖បទថ្លែងមតិនេះបានលើកច្បាស់ថា៖ជំលោះទាំង
ឡាយត្រូវដោះស្រាយដោយឈរលើច្បាប់អន្តរជាតិ។ទស្សនះនេះរបស់លោកNguyen
Tan Dungគឺសមស្របទៅនឹងការផ្តួចផ្តើមគំនិតមុនក៍ដូចជាក្រោយរបស់អាល្លឺម៉ងនិង
អឺរ៉ុបគឺជំលោះទាំងឡាយលើសមុទ្រខាងកើតត្រូវដោះស្រាយ ដោយសន្តិវិធី។តាម
បណ្ឌិត Gerhard Willថា៖រដ្ឋាភិបាលអាល្លឺម៉ងនិងសហភាពអឺរ៉ុប(EU)អាចបញ្ចូល
បញ្ហាសមុទ្រខាងកើតក្នុងរបៀវារះនៃវេទិការអន្តរជាតិឬក្នុងយន្តការពហុភាគីជាដើម។
ស្តីពីការដែលចិនសាងសង់កោះសម្បនិមិត្តជិតងនឹងកោះGac Ma ក្នុងប្រជុំកោះTruong
Sa របស់វៀតណាមបណ្ឌិត Gerhard Willអះអាងថា៖អំពើនេះរបស់ចិនបានរំលោភ
ទៅលើប្រការនានាដែលប៉េកាំងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការ
ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតនាឆ្នាំ២០០២៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

