កាលពីសប្តាហ៍មុន ទីភ្នាក់ងារសារព័ត៌មានបរទេសជាច្រើន បានចុះផ្សាយអំពី ជោគជ័យដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាម បន្ទាប់ពីធនាគារពិភពលោក (WB) ព្យាករណ៍ថា វៀតណាមនឹងមានកំណើននាំមុខគេនៅអាស៊ីក្នុងឆ្នាំ ២០២២។ WB ទើប តែបានបង្កើនការព្យាករណ៍កំណើនរបស់វៀតណាមសម្រាប់ឆ្នាំ ២០២២ ឡើងដល់ ៧,២% កើនឡើងគួរឱ្យកត់សម្គាល់ពី ការព្យាករណ៍ ៥,៣% ដែលបានប្រកាសក្នុងខែ មេសា។ ក្នុងពេលជាមួយគ្នានោះ ល្បឿនកំណើនជាមធ្យមនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានគេរំពឹងថានឹងសម្រេចបាន ៣,២%។ យោងតាមអ្នកជំនាញរបស់ WB ជោគជ័យរបស់វៀតណាមគឺជាការគួបផ្សំនៃវិធានការទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ប្រកប ដោយប្រសិទ្ធភាព ជាមួយនឹងប្រៀបខ្លាំងប្រជាសាស្រ្ត និងទីតាំងឯកសិទ្ធិរបស់ ប្រទេសនៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចតំបន់ និងពិភពលោក។
ក្នុងពេលជាមួយគ្នានោះ កាសែត Nikkei Asia បានចុះផ្សាយថា ផលិតផលក្នុង ស្រុកសរុប (GDP) របស់វៀតណាមក្នុងត្រីមាសទី ៣ ឆ្នាំ ២០២២ ត្រូវបានប៉ាន់ប្រមាណ ថា នឹងកើនឡើង ១៣,៦៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងបរិបទ ដែលការនាំចេញទៅកាន់សហរដ្ឋអាមេរិកកើនឡើងយ៉ាងខ្លាំង ហើយការប្រើប្រាស់ ឯកជនបានងើបឡើងវិញ។ ទន្ទឹមនឹងនេះ វៀតណាមបានចាប់ផ្តើមផលិតបន្ទះសៀគ្វី semiconductor ក្នុងស្រុកផងដែរ។
Lexology ហៅប្រទេសវៀតណាមថា ជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ការផលិត semiconductor។ ទីផ្សារ semiconductor នៅវៀតណាមត្រូវបានគេរំពឹងថា នឹងកើន ឡើង ៦,៥២% ក្នុងចន្លោះឆ្នាំ ២០២១-២០២៥។ សហគ្រាសសកលកាន់តែច្រើន កំពុង ផ្លាស់ទីមកវៀតណាម ដោយសារទីតាំងយុទ្ធសាស្ត្រ ក៏ដូចជាប្រៀបខ្លាំងក្នុងការដឹក ជញ្ជូន កម្មករមានកម្លាំងប្រកួតប្រជែង ហើយថ្លៃដើមផលិតកម្មរបស់វៀតណាម។ ប្រៀបខ្លាំងដ៏ធំមួយទៀតគឺ សហគ្រាសវៀតណាមទទួលបានអត្ថប្រយោជន៍គួរឲ្យកត់ សម្គាល់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៣។
ទាក់ទិននឹងវិស័យទេសចរណ៍ កាសែត The Star បានចុះផ្សាយថា ក្នុងរយៈ ពេល៩ខែកន្លងទៅ ក្នុងឆ្នាំនេះ ភ្ញៀវអន្តរជាតិមកវៀតណាម មានចំនួនប្រមាណ ១,៨៧ លាននាក់ កើនឡើង ១៦,៤ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ