![]() |
| នាវាចិនវាយប្រហារទៅលើនាវាវៀតណាមដោយបំពង់បាញ់ទឹក (AFP) |
Vovworld-បន្ទាប់ពីសន្និសីទកាសែតអន្តរជាតិដោយក្រសួងការបរទេសវៀតណាមរៀបចំឡើងនាថ្ងៃទី៥មិថុនានៅទីក្រុងហាណូយ នាថ្ងៃទី៦មិថុនា សារព័ត៌មានអន្តរជាតិបានចុះផ្សាយអត្ថបទសសេរនានាដោយឆ្លុះបញ្ចាំងរាល់អំពើរអមនុស្សធម៍
របស់ចិនលើសមុទ្រខាងកើតដែលគេបានឃើញផ្ទាល់នឹងភ្នែក។
ទីភ្នាក់ងារសារព័ត៌មានអាមេរិក CNN បានចុះផ្សាយអត្ថបទសសេររបស់អ្នក
កាសែត Euan McKirdy ដែលពណ៌នាស្ថានភាពជាក់ស្ដែងនៅដំបន់ដែលចិនដាក់ស្ថានីយ៍ខួងលើដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ អ្នកកាសែត Euan McKirdy រួមជាមួយអ្នកកាសែតចំនួន៤០នាក់នៅក្នុងប្រទេសនិងអន្តរជាតិបានឡើងនាវារបស់
វៀតណាមពីកំពង់ផែ Da Nang ទៅសមុទ្រខាងកើត។ អត្ថបទសសេរបានពណ៌នាថា ភាគីចិនសម្ដែងអាកប្បកិរិយាគឃ្លើន។ ខ្សែវីដេអូថតដោយ CNN បានសឲ្យឃើញថា នាវាចិនវាយប្រហារទៅលើនាវាវៀតណាមដោយបំពង់បាញ់ទឹក។ បណ្ដានាវាចិន
ម្ចាស់ការបុកទៅលើនាវារបស់វៀតណាម។ ក្នុងពេលនាវាមកខិតជិតគ្នាយើងខ្ញុំអាច
ឃើញច្បាស់កាំភ្លើងលើនាវាចិន។
នាថ្ងៃដ៏ដែល មជ្ឈដ្ឋានផ្សព្វផ្សាយព័ត៌មានអន្តរជាតិ រួមមានទីភ្នាក់ងារសារព័ត៌មាន
Reuters, Bloomberg, Daily Mail, Telegraph, VOA ជាដើមក៏បានចុះផ្សាយដោយព្រមៗគ្នា
ព័ត៌មាននាវាចិនបុកលិចទឹកនាវានេសាទត្រីរបស់វៀតណាម។
នាថ្ងៃទី៥មិថុនាកាសែត Les Echos របស់បារាំងបានមានបទអត្ថាធិប្បាយក្រោម
ចំណងជើងថាចិន-មហាអំណាចកាន់តែល្មោកសង្គ្រាមពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះ
ព្រមានថា រាល់សកម្មភាពរបស់ចិនផ្ទុកហានិភ័យដ៏ធ្ងន់ធ្ងរគឺបន្ថយឥទ្ធិពលនៃប្រទេស
នេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

