សកម្មភាពចាប់ផ្តើមធ្វើអាជីវកម្មនាដើមឆ្នាំថ្មីជាមួយនឹងឬទ្ធានុភាពថ្មី ក្តីសង្ឃឹមថ្មី |
ស្ពាន Bach Dang ជាគម្រោងការសមាសភាពនៃ ផ្លូវល្បឿនលឿន Ha Long- Hai Phong ហើយជាស្ពានតភ្ជាប់ផ្លូវពីទីក្រុងហាណូយ ទីក្រុង Hai Phong ទៅកាន់ទីក្រុង Ha Long។ ដើម្បីធានាល្បឿនបើកឲ្យដំណើការមុន ថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨ នៅការដ្ឋាននេះ បរិយាកាសធ្វើ ពលកម្មនៅតែប្រព្រឹត្តទៅ យ៉ាងប្រញាប់ប្រញាល់។ លោក Huynh Hai Son នាយកគណៈកម្មការប្រតិបត្តិកញ្ជប់ លេខ៤៥នៃគម្រោងការនេះបានឲ្យដឹងថា៖
“យើងខ្ញុំខិតខំធ្វើការពេញបុណ្យចូលឆ្នាំថ្មីដើម្បីសម្រេចឲ្យទាន់ពេលវេលានៃ គម្រោងការដែលបានដាក់ចេញ។ យើងខ្ញុំជឿជាក់ថា ដល់ថ្ងៃទី២៧ខែមេសា យើងខ្ញុំ នឹងសម្រេចបានទាំងស្រុងស្ពាននេះ ហើយដល់ថ្ងៃទី៣០ខែមេសា នឹងបើកឲ្យដំណើរ ការ”។
រួមជាមួយគ្នានោះ នាថ្ងៃទី១៨ខែកុម្ភៈ (ពោលគឺថ្ងៃទី៣នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ) ឆ្លៀតយកអាកាសធាតុអំណោយផល ប្រជាកសិករតាមតំបន់កសិកម្មជាច្រើននៅ ខេត្ត Quang Ninh បាននាំគ្នាទៅធ្វើស្រែចំការ ដោយក្តីសង្ឃឹមនូវរដូវអំណោយផល។ លោក Dang Dinh Thang ប្រធានការិយាល័យសេដ្ឋកិច្ច ទីរួមខេត្ត Dong Trieu បានឲ្យ ដឹងថា៖
“Dong Trieu កំពុងបញ្ជាណែនាំប្រមូលផ្តុំផលរដូវរងារ នឹងត្រៀមរៀបចំសម្រាប់ ផលិតកម្មនិទាឃរដូវ២០១៨ឲ្យទាន់ពេលវេលា។ បន្តត្រៀមដីធ្លីឲ្យស្អាតបាត សម្រាប់ ផលិតកម្មស្រូវនិទាឃរដូវ”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ