![]() |
| លោកស្រី Dang Huynh Mai ថ្ឡែងមតិក្នុងសន្និសីទកាសែត (រូបថតៈ laodong) |
(VOVworld)-សន្និសីទវេទិការជនពិការតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APDF)ឆ្នាំ២០១៤
រៀបចំដោយសម្ព័ន្ធសមាគមជនពិការវៀតណាម និងក្រសួងការងារ យុទ្ធជនពិការ
និងសង្គមកិច្ចវៀតណាម នឹងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩ វិច្ឆិកា
ខាងមុខ។ សន្និសីទនេះគឺសំដៅជម្រុញការអនុវត្តសិទ្ធិរបស់ជនពិការនៅ បណ្តា
ប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលើកកំពស់មនសិការរបស់សង្គម ទាំង
មូល។ ចូលរួមក្នុងសន្និសីទនេះ មានតំណាងជាជនពិការចំនួនជាង៥០០នាក់
ក្នុងនោះតំណាជាជនពិកាអន្តរជាតិមានចំនួន៣០០នាក់មកពីប្រទេសចំនួន៤២។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២១វិច្ឆិកានៅទីក្រុងហាណូយ លោកស្រី
Dang Huynh Mai ប្រធានសម្ព័ន្ធសមាគមជនពិការវៀតណាមឲ្យដឹងថា ការរៀបចំ
ព្រឹត្តការណ៍ដ៏សែនសំខាន់នេះ សម្តែងនូវការយកចិត្តទុកដាក់របស់រដ្ឋាភិបាលនិង
ប្រជាជនវៀតណាមចំពោះជនពិការ ព្រម ទាំងជម្រុញការអនុម័តលើអនុសញ្ញាអន្ត
រជាតិស្តីពីជនពិការ។ រួមជាមួយបណ្តា សកម្មភាពស្នូលនៃវេទិការ គណៈចាត់តាំង
នឹងរៀបចំសកម្មភាពជាច្រើនទៀត ដូចជាការតាំងពិព័ណ៌ឧទ្ទេសនាមអំពីសកម្ម
ភាពនៃបណ្តាអង្គកាជនពិការ កម្មវិធី ដើរថ្មើរជើងជួយជ្រោមជ្រែងទិវាជនពិការ
អន្តរជាតិ ជាដើម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

