![]() |
| ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Trung Thanh |
(VOV)_នាថ្ងៃទី៣ តុលា នៅវេទិកាបើកទូលាយ ២០១៤ នៅទីស្នាក់ការ អង្គ
ការ ពាណិជ្ជកម្មពិភពលោក (WTO) ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Trung
Thanh - ប្រធានគណៈប្រតិភូវៀតណាម អមអង្គការសហប្រជាជាតិWTOនិងបណ្ដា អង្គការអន្តរជាតិ នៅទីក្រុង Geneva ស្វីស បានមានបទអត្ថាធិប្បាយ អំពីសភាព ការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ក្នុងពាណិជ្ជកម្មអន្តរជាតិ ឱកាសនិង
ការលំបាកសាកល្បង។ ក្នុងនោះ ឯកអគ្គរដ្ឋទូត Nguyen Trung Thanh បានសង្កត់
ធ្ងន់ ដល់តួនាទីរបស់ពាណិជ្ជកម្មអន្តរជាតិក្នុងជោគជ័យនៃខឿនសេដ្ឋកិច្ចវៀត
ណាម នាប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្រោយរយៈពេល១៦ឆ្នាំចូលរួម WTO តំលៃពាណិជ្ជ
កម្មសរុបរបស់វៀតណាម បានកើនជាង១០ដង (គិតជាមធ្យមគឺ២៥%/ឆ្នាំ)។ ចំពោះ
បណ្ដាវិនិយោគិនបរទេស វៀតណាមជាប្រទេស១ក្នុងចំណោមប្រទេសកម្មបំផុតនៅ ទ្វីបអាស៊ី មានប្រភពធនធានធម្មជាតិដ៏សម្បូរ។ រដ្ឋាភិបាលវៀតណាមបានសន្យា
បន្តកែទម្រង់ ខឿនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ បង្កើតការស្រុះចិត្តគំនិតសង្គម
ក្នុងគោល នយោបាយសេដ្ឋកិច្ច ជាទីមកដល់មានតំលៃថោក និងសុវត្ថិភាពសំរាប់ ភ្ញៀវទេសចរណ៍អន្តរជាតិ។
វេទិកាលើកនេះ បានប្រព្រឹត្តទៅពិថ្ងៃទី១ដល់ថ្ងៃទី៣តុលា នៅទីក្រុង Geneva
ដោយ មានកិច្ចប្រជុំពិភាក្សាចំនួន៦៨ ស្ដីពី៖ “ហេតុអ្វី ពាណិជ្ជកម្មជាបញ្ហារបស់មនុស្ស គ្រប់រូប” ដោយមានការចូលរួមរបស់បណ្ដាអ្នកប្រាជ្ញសេដ្ឋកិច្ច មជ្ឈដ្ឋានមន្ត្រី អង្គការ ក្រៅរដ្ឋាភិបាល និងអង្គការអន្តរជាតិផ្សេងៗទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

