![]() |
| ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកVu Duc Dam (VOV) |
(VOV)_ពិធីបង្ហាញមុខរបស់មជ្ឈមណ្ឌលរក្សារសន្តិភាពវៀតណាម និងពិធី ចេញទ័ពសំរាប់នាយទាហានដើមដំបូងចំនួន២រូបរបស់វៀតណាម ទៅបំពេញភារ
កិច្ច រក្សារសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង ត្រូវបាន រៀប ចំឡើងនាថ្ងៃទី ២៧ ឧសភា នៅរដ្ឋធានីហាណូយ។ មជ្ឈមណ្ឌលរក្សារសន្តិភាព
វៀត ណាមនឹងស្រាវជ្រាវ សេនាធិការ បណ្ដុះបណ្ដាល ហ្វឹកហាត់ ត្រៀមរៀបចំ និងពង្រាយកងកម្លាំង បញ្ជាណែនាំកងកម្លាំងនានាដែលបានចូលរូមសកម្មភាព
រក្សារសន្តិភាពរបស់អង្គការសហប្រជាជាតិ របស់កងទ័ពប្រជាជនវៀតណាម។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកVu Duc Dam បានសង្ក់ធ្ងន់ថា៖ នេះគឺជាព្រឹត្តិការណ៍មានអត្ថន័យនយោបាយយុទ្ធសាស្ត្រ គូស
សញ្ញាការចូលរួមធ្វើសកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ របស់វៀត
ណាម។
ឧបនាយករដ្ឋមន្រ្តីចាត់ទុកថា ដោយព្រឹត្តការណ៍នេះវៀតណាមបានចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.ប អនុវត្តន៍កិច្ចសន្យាដែលបានដាកចេញជាមួយសហគមន៍អន្តរជាតិ។ លោកVu Duc Dam ក៏មានគោលបំណងថា នាពេលខាងមុខ មជ្ឈមណ្ឌលរក្សាសន្តិភាព វៀតណាម នឹងខំប្រឹងប្រែង សម្រេចល្អរាល់ភារកិច្ច
ដែលបានទទួល រួមចំណែក អនុវត្តន៍ប្រកបដោយជោគជ័យគោលមាគ៌ាកិច្ចការ
បរទេស របស់បក្ស កសាង បរិយាកាសអន្តរជាតិស្តិភាព ជម្រុញកិច្ចសហប្រតិ
បត្តិការ រួមអភិវឌ្ឍន៍ជាមួយ បណ្តាប្រទេសដទៃ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

