![]() |
| ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ vov.vn) |
(VOVworld)-នាថ្ងៃទី២កញ្ញា សន្និសីទថ្នាក់រដ្ឋមន្រ្តីថាមពល APEC លើកទី១១
(EMM11) បានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងរបស់ចិន។ EMM11 មានការចូលរួម
របស់គណៈ ប្រតិភូចំនួន២៩ ក្នុងនោះមានតំណាងរបស់ប្រទេសជាសមាជិក
APEC ចំនួន ២១ រួមទាំងអង្គការទាក់ទិននានា។ គណៈប្រតិភូវៀតណាមដឹកនាំ
ដោយបណ្ឌិត Cao Quoc Hung អនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មបានចូល
រួមសន្និសីទនេះ។ ក្នុងការពិភាក្សាក្រោមប្រធានបទ “កសាងសហគមន៍
ថាមពលប្រកបដោយប្រសិទ្ធិភាពនិងចីរភាព” គណៈប្រតិភូវៀតណាម បាន
ថ្លែងបទអន្តរាគមន៍ ស្តីអំពី “ស្ថានភាព អនុវត្តន៍កម្មវិធី ថាមពលប្រកបដោយ
ប្រសិទ្ធិភាពនិងអភិរក្សថាមពលនៅវៀតណាម”។ បទ អន្តរាគមន៍នេះ ក៏បាន
ចែករំលែកការវិវឌ្ឍន៍ក៏ដូចជាបទពិសោធន៍របស់វៀត ណាម ក្នុងការងារអនុវត្ត
ច្បាប់សន្សំសំចៃនិងប្រសិទ្ធិភាពថាមពល។ បណ្តាខ្លឹមសារ ពោលខាងលើ រួមទាំងការលើកកំពស់មនសិការរបស់ប្រជាជនក្នុងការប្រើប្រាស់ ថាមពល
ប្រកបដោយប្រសិទ្ធិភាពនិងការសន្សំសំចៃថាមពលជាដើម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

