![]() |
| វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យផែនការនិងស្ថិតិ |
(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី១០ តុលា នៅទី
ក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី៦ រវាងក្រសួងផែនការនិងវិនិយោគ
វៀតណាមជាមួយក្រសួងផែនការកម្ពុជា។ នៅទីនេះ ភាគីទាំងពីរបានវាយតំលៃខ្ពស់
ចំពោះរាល់លទ្ធផល នៃការអនុវត្តឯកសារសហប្រតិតបត្តិការរវាងក្រសួងផែនការ
នៃប្រទេសទាំងពីរ ក្នុងឆ្នាំ ២០១៤ រួមចំណែកចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម
និងពង្រឹងចំណងសាមគ្គីភាពដ៏ល្អប្រសើរ មិត្តភាពប្រពៃណី រវាងប្រទេសទាំងពីរ។
ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ
វៀតណាម លោក Bui Quang Binh បានឯកភាពជាមួយសមភាគី ឆាយថន អំពីការ
អភិវឌ្ឍន៍ប្រភពធនធានមនុស្ស ផ្នែកស្ថិតិរបស់កម្ពុជា …លៗ៖
“ ស្ដីពីកិច្ចសហប្រតិបត្តិការតាំងឆ្នាំ ២០១៥ ក្រសួងទាំងពីរត្រូវបន្តរួមសហការ
យ៉ាងស្អិតរមួតជាមួយគ្នា ក្នុងការកសាង ក៏ដូចជា ការអនុវត្តផែនការ ដើម្បីបំពេញល្អ ភារកិច្ច ការងារសេនាធិការអោយរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ ក្រសួងទាំងពីរ
នឹងរួមសហការយ៉ាងស្អិតរមួតជាមួយគ្នា ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ សិក្សារ
រៀនសូត្រ ផ្លាស់ប្តូរបទពិសោធន៍ដែលទាក់ទិនដល់ផ្នែកផែនការ វិនិយោគ …លៗ ”
បញ្ចប់កិច្ចប្រជុំ ក្រសួងទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ
លើកទី៦ ថ្នាក់រដ្ឋមន្ត្រី រវាងក្រសួងផែនការនិងវិនិយោគវៀតណាម និងក្រសួងផែន
ការកម្ពុជា ដែលក្នុងនោះ ឯកភាពអំពីរាល់វិធានការចាំបាច់ បង្កើនកិច្ចសហប្រតិបត្តិ
ការរវាងក្រសួងទាំងពីរ និងឯកភាពអំពីបណ្ដាសកម្មភាពសហប្រតិបត្តិការក្នុងឆ្នាំ ២០១៥៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

