![]() |
| វៀតណាមដើរតួនាទិយ៉ាងសំខាន់ក្នុងកិច្ចប្រជុំលើកទិ២៨នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស |
(VOV)_នាថ្ងៃទី២៦និងទី២៧មិនា នៅទីក្រុង Geneva ស្វីស ក្រុមប្រឹក្សាសិទ្ធិ
មនុស្ស នៃអង្គការសហប្រជាជាតិ បានដំណើរកិច្ចប្រជុំពិភាក្សាលើកចុងក្រោយ
អនុម័តទៅលើសេចក្តីសម្រេចចិត្តសំខាន់ចំនួន៣៤ និងសេចក្ដីថ្លែងការណ៍ចំនួន៣
របស់ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅសម័យប្រជុំសាមញ្ញលើកទី២៨។
សម័យប្រជុំលើកនេះប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ថ្ងៃទី២៧ មិនា ជាការចាប់ផ្តើម
សំរាប់បណ្ដាសកម្មភាពជាផ្លូវការ របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ក្នុងឆ្នាំ ២០១៥នេះ។
នេះគឺជាឆ្នាំទី២ដែលវៀតណាមចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្ស ដោយមានតួនាទី
ជាសមាជិក។ ក្នុងសប្ដាហ៍ប្រជុំចំនួន៤នេះ គណៈប្រតិភូវៀតណាម បានមានបទ
ថ្លែងមតិជាផ្លូវការជាច្រើន ស្ដីពីបណ្ដាបញ្ហាផ្សេងៗ ឬតាងនាមអោយអាស៊ាន ក្នុង
តួនាទីជាអ្នកសម្របសម្រួលរបស់អាស៊ាន នាឆ្នាំ ២០១៥។ តាមគំរោង សម័យប្រ
ជុំជាបន្ត របស់ក្រុមប្រឹក្សារសិទ្ធិមនុស្ស នឹងប្រព្រឹត្តទៅនាខែមិថុនាឆ្នាំ២០១៥៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

