នាយប់ថ្ងៃទី ២៧ ខែកុម្ភៈ លោកប្រធានាធិបតី Donald Trump និង លោកប្រធាន Kim Jong-un មានជំនួបដំបូងនាវេលាម៉ោង ១៨ និង ៣០ នាទី នៅ សណ្ឋាគារ Metropole ទីក្រុងហាណូយ

នេះគឺជាជំនួបើកកិច្ចប្រជុំកំពូលលើកទី២ រវាង សហរដ្ឋអាមេរិក - ស.ប.ប.ក ស្ដីពីការលុបបំបាត់ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ

នៅក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីររូបបានកោតសរសើរគ្នាទៅវិញទៅមក

ថ្នាក់ដឹកនាំ សហរដ្ឋអាមេរិក - ស.ប.ប.ក បានសំណេះសំណាលជាមួយគ្នាក្នុងរយៈពេល ២០ នាទី ក្រោយមកចាប់ផ្ដើមទទួលទានអាហារពេលល្ងាចជាមួយទីប្រឹក្សា

ថ្នាក់ដឹកនាំ សហរដ្ឋអាមេរិក - ស.ប.ប.ក បានសំណេះសំណាលជាមួយគ្នាក្នុងរយៈពេល ២០ នាទី ក្រោយមកចាប់ផ្ដើមទទួលទានអាហារពេលល្ងាចជាមួយទីប្រឹក្សា

លោក Kim Jong-un ស្រស់ញញឹម នៅពេលទទួលទានអាហារជាមួយប្រធានាធិបតីអាមេរិក

ថ្នាក់ដឹកនាំទាំងពីរូបបានចាប់ដៃគ្នា បញ្ចប់ជំនួបដំបូងនៅទីក្រុងហាណូយ

នាថ្ងៃធ្វើការទី ២ (ថ្ងៃទី ២៨ ខែកុម្ភៈ) នៃកិច្ចប្រជុំកំពូល សហរដ្ឋអាមេរិក និង ស.ប.ប.កនៅទីក្រុងហាណូយនោះ លោកប្រធានាធិបតី Donald Trump បានអះអាងជាមួយលោកប្រធាន Kim Jong-un ថា លោក "មិនប្រញាប់" អំពីដំណើរការលុបបំបាត់នុយក្លេអ៊ែរឡើយ ហើយនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីកិច្ចប្រជុំនេះប្រកដោយលទ្ធផលជាផ្លែផ្កា (រូបថត៖

CNN)

ក្រោយពីជំនួបមួយទល់និងមួយនោះ ថ្នាក់ដឹកនាំទាំងពីររូបបានអញ្ជើញទៅកាន់សាលប្រជុំរួមជាមួយគណប្រតិភូនៃភាគីទាំងពីរ

លោកប្រធាន ស.ប.ប.ក Kim Jong-un ចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo

អ្នកយកព័ត៌មានជាតិ និងអន្តរជាតិទន្ទឹងរង់ចាំនៅខាងក្រៅសណ្ឋាគារ Metropole ដើម្បីផ្សាយព័ត៌មាន

(រូបថត៖ David Nakamura/WaPo)

លោកប្រធានាធិបតី Donald Trump និងលោកប្រធាន Kim Jong-un ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាន ហើយចូលអង្គុយ តុចរចាទ្វេរភាគី (រូបថត៖

CNN)

លោក Kim Jong-unបានអះអាងថា “ស.ប.ប.ក ត្រៀមខ្លួនជាស្រេចលុបបំបាត់នុយក្លេអ៊ែរ បើមិនដូច្នេះទេ ខ្ញុំមិននៅទីនេះទេ”

(រូបថត៖

CNN)

លោកប្រធានាធិបតីអាមេរិក Donald Trump និងថ្នាក់ដឹកនាំស.ប.ប.ក Kim Jong-un បានមានបណ្ដាកិច្ចប្រជុំដ៏ល្អប្រសើរ ហើយមានចរិតលក្ខណៈស្ថាបនា។ ទោះបីជាការចរចាបានបញ្ចប់ដោយ ចៃដន្យ ប៉ុន្តែភាគី ទាំងពីរសុទ្ធតែមាន គោលបំណងចង់បន្តជួបគ្នានានាពេលអនាគត

(រូបថត៖ David Nakamura/Washington Post)

ក្រោយពីប្រកាសលុបចោលពេលទទួលអាហារធ្វើការថ្ងៃត្រង់នោះ ថ្នាក់ដឹកនាំទាំងពីររូបអាមេរិក និង ស.ប.ប.កបានជិះរថយន្តទៅកាន់សណ្ឋាគាររបស់ខ្លយវិញ

(រូបថត៖ CNN)

អ្នកយកព័ត៌មាន អ្នកកាសែតជាតិ និងអន្តរជាតិនៅសាលប្រជុំសារព័ត៌មាននៅសណ្ឋាគារ Marriott (រូបថត៖ CNN)

លោកប្រធានាធិបតី Donald Trump បានថ្លែងអំណរគុណចំពោះវៀតណាម ដែលទទួលរៀបចំកិច្ចប្រជុំកំពូលលើកទី ២ រវាងសហរដ្ឋអាមេរិក - ស.ប.ប.ក។ លោក Donald Trump បានឲ្យដឹងថា លោក"មិនភ័យខ្លាចនៅពេលចាកចេញពីការចរចា" ដែលមិនទាន់ទទួលបានការព្រមព្រៀងណាមួយឡើយ។

លោក Donald Trump បានថ្លែងថាទំនាក់ទំនងរវាងលោកជាមួយលោក Kim Jong-un គឺ "កក់ក្តៅណាស់"(រូបថត៖ CNN)

លោកប្រធានាធិបតី Donald Trump និង លោករដ្ឋមន្ត្រីការបរទេស Mike Pompeo នៅក្នុងសន្និសីទសារព័ត៌មាន(រូបថត៖ CNN)

នាវេលាម៉ោង ១៥និង៥ នាទីក្បួន រថយន្តរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានចាកចេញពីសណ្ឋាគារ Marriott ទោកាន់ ព្រលានយន្តហោះអន្តរជាតិ Noi Bai ដើម្បីទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ (រូបថត៖

Lam Thanh/ anninhthudo.vn)