![]() |
ភូមិរបរធ្វើគ្រឿងក្រអូប Cao Thon (ឃុំ Bao Khe ទីក្រុង Hung Yen ខេត្ត Hung Yen) មានឈ្មោះល្បីល្បាញដ៏យូរលង់មកហើយ មិនត្រឹមតែនៅខេត្ត Hung Yen ប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងប្រទេសទៀតផង។ នាបច្ចុប្បន្ន ផលិតផលទាំងនេះ បាននាំចេញទៅកាន់បណ្តាប្រទេសអាស៊ី។ |
ភូមិ Giap Nhat (ទីរួមស្រុក Nam Giang ស្រុក Nam Truc ខេត្ត Nam Dinh) គឺជាទីកន្លែងតែមួយគត់នៅភាគខាងជើងវៀតណាម ដែលបានផលិតកន្សែងបត់។ កាលពីមុន កន្សែងបត់ និងឈុតអាវប្រពៃណីរបស់បុរសត្រូវបានប្រើប្រាស់នៅក្នុងពិធីបុណ្យទាននៅតាមភូមិរបស់ប្រជាជនវៀតណាម។ ក្រុមគ្រួសារលោក Bui Van Linh និងលោកស្រី Vu Thi Nghinh ធ្វើបានកន្សែងបត់ចំនួន ពី ៧០ ដល់ ៨០ ក្នុងមួយថ្ងៃ។ |
នាបច្ចុប្បន្ន ភូមិមួយចំនួននៅខេត្ត Nam Dinh នៅតែរក្សាមុខរបរធ្វើសូត្រ ត្បាញក្រណាត់។ ដោយឡែក ភូមិ Co Chat នៅតែរក្សាមុខរបរសិប្បកម្មនេះ ដោយមានក្ដីសុទិដ្ឋិនិយមពីការរីកចម្រើនរបស់ភូមិរបរខ្លូួន ។ |
ទោះបីជាធ្វើការនៅក្រោមពន្លឺក្ដៅព្រះអាទិត្យដែលមានកម្ដៅរហូតដល់ ៤០ អង្សាសេក៏ដោយ ប៉ន្តែប្រជាជននៅភូមិ Xuan Ha (ឃុំ Hai Dong ស្រុក Hai Hau ខេត្ត Nam Dinh) នៅតែឧស្សាហ៍ព្យាយាមប្រកបមុខរបរអំបិល ដែលមុខរបរនេះអាំចរកបានជារៀងរាល់ថ្ងៃ។ |
ការដឹកខ្ងែសមុទ្រពីទូកនេសាទទៅកាន់មជ្ឈមណ្ឌលកែច្នៃបឋមនៅឆ្នេរសមុទ្រXuong Dien ( ឃុំ Hai Ly ស្រុក Hai Hau ខេត្ត Nam Dinh) ។ |
តាំងពីសតវត្សរ៍ទី ១៩ មក ភូមិប្រកបរបរផ្លិត Chang Son (ស្រុក Thach That ទីក្រុងហាណូយ) មានឈ្មោះបោះសម្លេងទាំងនៅក្នុង និងក្រៅប្រទេស។ ផ្លិតមានគ្រប់ប្រភេទ ដែលមានតម្លៃសុខពីគ្នា ដោយ អាស្រ័យលើសម្ភារៈនិងភាពល្អឆើតឆាយ។ |
ពលការិនីបោសសម្អាតបរិស្ថានទីក្រុងហាណូយ បន្ទាប់ពីធ្វើពលកម្មនៅតាមដងវិថី។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
