ពិព័រណ៍នេះបានតាំងបង្ហាញរូបថតពី៦០ដល់៨០ផ្ទាំងរបស់បណ្ដាសិក្ខាកាមនិងសមាជិកក្នុងក្លឹប។ បន្ទាប់ពីពិព័រណ៍បិទបញ្ចប់ វណ្ណកម្មទាំងនេះនឹងត្រូវបានដាក់លក់ដើម្បីបង្កើតមូលនិធិសប្បុរសធម៌ដោយស្ម័គ្រចិត្ត តាមនោះរួមចំណែកនាំមកនូវពន្លឺហើយបំពេញហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាលាមត្តេយ្យនិងសាលាបឋមនៅឃុំ Thuong Cuu ស្រុក Thanh Son ខេត្ត Phu Tho ជាកន្លែងដែលមានសិស្សានុសិស្សចំនួន៦១នាក់និងគ្រូបង្រៀនចំនួន៥នាក់ ប៉ុន្តែមិនទាន់មានអគ្គីសនី ទឹកសាប ហើយជីវភាពរស់នៅជួបការលំបាក ការខ្វះខាតជាច្រើន។
![]() |
ជាងថតរូប Nguyen Viet Hung ជាស្ថាបនិកនៃវិទ្យាស្ថានថតរូបពន្លឺ។ លោកត្រូវបានស្គាល់ដល់យ៉ាងទូលំទូលាយតាមរយៈការបំពេញដំណើរតាមឆ្នេរសមុទ្រវៀតណាមដើម្បីថតរូបពីសំរាមនិងកាកសំណល់ តាមនោះអំពាវនាវអោយសហគមន៍ផ្លាស់ប្ដូរមនសិការក្នុងការសំអាតសំរាមនិងកាកសំណល់ប៉្លាស្ទិក។
![]() |
ពិព័រណ៍បានប្រាព្ធឡើងនារសៀលថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ នៅសារមន្ទីរវិចិត្រសិល្បៈវៀតណាម លេខ៦៦វិថី Nguyen Thai Hoc រដ្ឋធានីហាណូយ ហើយនឹងអូសបន្លាយដល់ដំណាច់ថ្ងៃទី២៤ ខែវិច្ឆិកា។
![]() |
![]() |
ក្នុងរង្វង់ត្រឹម២ថ្ងៃចាប់តាំងពីការប្រារព្ធឡើងប៉ុណ្ណោះ ពិព័រណ៍បានទាក់ទាញភ្ញៀវទាំងជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករមកទស្សនានិងទិញរូបថត។ គណៈចាត់តាំងបានអោយដឹងថា គេលក់បានរូបថតជាង៤០ផ្ទាំងរួមជាមួយវត្ថុជាច្រើនផ្សេងៗទៀត។
![]() |
សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តចូលរួមគយគន់រូបថតដ៏ស្អាតអស្ចារ្យនៅពិព័រណ៍នេះ។
![]() |
| “មណ្ឌលអក្សរសាស្ត្រ Van Mieu ទីក្រុង Hue” - អ្នកនិពន្ធ៖ Bui Tuyen Van |
![]() |
| “កោះ Tien Nu នៅពេលយប់” - អ្នកនិពន្ធ៖ Le Hong |
![]() |
| “ភាពសុខសាន្តនៅតំបន់ខ្ពង់រាប” - អ្នកនិពន្ធ៖ Nguyen Hoai |
![]() |
| “និទាឃរដូវ Moc Chau” - អ្នកនិពន្ធ៖ Nguyen Thanh Hoa |
![]() |
| “រដូវពណ៌មាស” - អ្នកនិពន្ធ៖ Viet Anh |
![]() |
| “ទេសភាពទឹកដី Cao Bang” - អ្នកនិពន្ធ៖ Nguyen The Hoang |
![]() |
| “ផ្កាឈូក ព្រះពុទ្ធ” - អ្នកនិពន្ធ៖ Nguyen Huong Giang |
![]() |
| “បង់សំណាញ់” - អ្នកនិពន្ធ៖ Nguyen Hong Hai |
![]() |
| “រដូវស្ទូងស្រូវ” - អ្នកនិពន្ធ៖ Nguyen Chi Chinh |
![]() |
| “នាព្រឹកព្រលឹមនៅ Dong Chau” - អ្នកនិពន្ធ៖ Huong Nguyen |
![]() |
| “វិថីបុរាណ Hoi An” - អ្នកនិពន្ធ៖ Pham Van Duc |
![]() |
| “ពិធីបុណ្យបោកចំបាប់បាល់ល្បាប់ Ha Giang” - អ្នកនិពន្ធ៖ Vu Huy Hung |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
















