ប៉ុន្មានថ្ងៃនេះ នៅឯតំបន់ទេសចរណ៍ Sun World Fansipan Legend ទីរួមខេត្ត Sa Pa (ខេត្ត Lao Cai) ពិធីបុណ្យផ្កា crocosmia ឆ្នាំ ២០២៤ កំពុងប្រព្រឹត្តទៅដោយមានសកម្មភាពវប្បធម៌ សិល្បៈ និងល្បែងលេងកម្សាន្តដ៏ទាក់ទាញជាច្រើន។ (រូបថត៖ tapchimattran.vn)
ទីរួមខេត្ត Sa Pa ក្នុងប៉ុន្មានថ្ងៃដើមរដូវស្លឹកឈើជ្រុះ ពាក់អាវពណ៌លឿងទុំដ៏ស្រស់ឆើតឆាយនៃផ្កា crocosmia។ (រូបថត៖ Sun World Fansipan Legend)
ខែកក្កដា និងខែសីហា គឺជាពេលវេលាដែលផ្កា crocosmia រីកស្គុះស្គាយ។
(រូបថត៖ កាសែត Lao Cai)
នៅតាមចង្កេះភ្នំទាំងមូលត្រូវបានគ្របដណ្តប់ដោយពណ៌លឿងទុំដ៏គួរឱ្យទាក់ទាញ។
(រូបថត៖ កាសែត Lao Cai)
ឡើងកាន់តែខ្ពស់ទៅៗ ជាពិសេសនៅលើកំពូលភ្នំ Fansipan ផ្កា crocosmia រីកកាន់តែច្រើនសន្ធឹកសន្ធាប់បង្អួតសម្រស់ឆើតឆាយ ដែលបង្កើតឡើងទេសភាពធម្មជាតិដ៏អស្ចារ្យ។
(រូបថត៖ កាសែត Lao Cai)
ពិធីបុណ្យផ្កា crocosmia លើកទីមួយបានប្រារព្ធឡើងនៅស្ថានីយ៍ Fansipan។
(រូបថត៖ កាសែត Lao Cai)
មកដល់ Sa Pa ក្នុងប៉ុន្មានថ្ងៃខែសីហា ភ្ញៀវទេសចរអាចសម្របខ្លួនក្នុងបរិយាកាសពិធីបុណ្យដ៏សប្បាយរីករាយនិងចម្រុះពណ៌។ (រូបថត៖ baotintuc.vn)
(រូបថត៖ Sun World Fansipan Legend)
វាលផ្កា crocosmia ក្លាយជាផ្ទៃខាងក្រោយដ៏ល្អឥតខ្ចោះសម្រាប់របាំគែនផ្ការបស់ជនជាតិ H’Mong ឬការសម្តែងស្គរដ៏រីករាយរបស់ជនជាតិ Dao ក្រហម។ (រូបថត៖ qdnd.vn)
ពិធីបុណ្យផ្កា crocosmia ឆ្នាំ ២០២៤ គឺជាបទពិសោធន៍ដ៏ទាក់ទាញពិសេសក្នុងខែសីហាសម្រាប់អ្នកដែលចង់អូសបន្លាយរយៈពេលវិស្សមកាលរដូវក្តៅរបស់ពួកគេនៅតំបន់ភាគពាយព្យ។
(រូបថត៖ baotintuc.vn)
(រូបថត៖ tuoitrethudo.vn)
ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ ភ្ញៀវទេសចរនឹងមានឱកាសទទួលយកបទពិសោធន៍វប្បធម៌ប្រចាំតំបន់ភាគពាយ័ព្យនៅតំបន់ទេសចរណ៍ Sun World Fansipan Legend។ (រូបថត៖ qdnd.vn)
ភ្ញៀវទេសចរចូលរួមបុកម្សៅនំ day ជាមួយបងប្អូនជនជាតិភាគតិចក្នុងពិធីបុណ្យនេះ។
(រូបថត៖ baotintuc.vn)