ផ្លាក់ឈើក្នុងវត្តត្រូវបានតុបតែងនិងឆ្លាក់យ៉ាងល្អប្រណិត។
ខ្លោងទ្វារចូលក្នុងវត្ត Lang។
លំហអាកាសនៅក្នុងវត្ត Lang។
នាប៉ុន្មានថ្ងៃបុណ្យ ប្រជាជនតំបន់និងភ្ញៀវទេសចរមកសែនព្រះពុទ្ធនិងព្រះបាទយ៉ាងច្រើនកុះករ។
បរិយាកាសដ៏ស្ងៀមស្ងាត់នៅវត្ត Lang បានក្លាយទៅជាទីកន្លែងល្អដើម្បី ប្អូនៗសិស្សានុសិស្សមកទីនេះអានសៀវភៅ។
អគារអដ្ឋកោនគឺជាសំណង់ស្ថាបត្យកម្មដ៏ពិសេសដោយឡែកនៃវត្ត Lang។ អគារអដ្ឋកោននេះត្រូវបានកសាងឡើងនៅកណ្ដាលដីធ្លីវត្ត មានដំបូល២ជាន់ ហើយត្រូវបានឆ្លាក់សត្វនាគចំនួន៨ក្បាល់នៅលើដំបូល ដែលជានិមិត្តរូបនៃរាជកាលស្ដេច Ly ៨ជំនាន់។
ទេសភាពស្រស់ស្អាតនៃអណ្ដូងវត្ត។
ខ្លោងទ្វារតូចៗចូលទីធ្វើសក្ការៈបូជាដូចជាខ្លោងទ្វារផ្ទះរបស់ជនវៀតណាមកាលពីចុងសតវត្សទី១៩។
ផ្លាក់ឈើសរសេរការរៃអង្គាសទឹកប្រាក់ជួសជុលវត្តកាលពីឆ្នាំ១៩៥២។
មណ្ឌលចេតីយនៅខាងក្រោយវត្ត Lang ជាទីតម្កល់ទុកសរីរធាតុព្រះចៅអធិការជំនាន់ មុនៗនៃវត្ត Lang។
អ្នកភូមិ Lang មកស្រោចបន្លែនៅចម្ការវត្ត។
នាបច្ចុប្បន្ន វត្ត Lang មិនត្រឹមតែជាកេរ្តិ៍ដំណែលប្រវតិ្តសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជារមណីដ្ឋានរបស់រដ្ឋធានីហាណូយទៀតផង៕