ប៉ុន្តែមានទីមកដល់ដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត ដែលភ្ញៀវទេសចរមិនអាចរំលងបាន ឡើយ នោះគឺទស្សនា និងចូលរួមការអង្រួនកញ្ច្រែងនៅព្រៃដូង Bay Mau។ មានចំងាយប្រមាណ 3 គីឡូម៉ែត្រ ពីទិស អាគ្នេយ៍នោះ ព្រៃដូង Bay Mau ឃុំ Cam Thach គឺកំពុងក្លាយទៅជាទីមកដល់ថ្មីរបស់ខេត្ត Quang Nam ។ ភ្ញៀវទេសចរនឹងឆ្លងកាត់ ពិសោធន៍គួរឱ្យចាប់អារម្មណ៍នឹងចងចាំជានិច្ច ការចែវទូកកញ្ច្រែងនៅព្រៃដូង Bay Mau។ ពួកគេត្រូវបានប្រដូចទៅនឹងសិល្បៈករសៀកនៅលើបឹងបួរដែរ។ ដើម្បីធ្វើយ៉ាងដូច្នេះ ក្រៅពីការរក្សាតុល្យភាពអ្នកធ្វើការខាងអង្រួនកញ្ច្រែងត្រូវមានជំនាញសម្ដែងទៀតផង។ ហេតុដូច្នេះ ពួកគេត្រូវបានចាត់ទុកជាសិល្បៈ ករនៅលើបឹងបួរ។ នៅលើដងទន្លេភ្ញៀវទេសចរក៏មានឱកាសស្ទូចត្រីដែរ។ ការស្ទូចត្រីនេះទទួលបានការនិយម ចូលចិត្តពីមនុស្សគ្រប់រូបទាំង។ ខេត្ត Hoi An មិនត្រឹមតែមានទេសភាពគួរឲ្យទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងមានប្រជាជនរួសរាយរាក់ទាក់ទៀតផង។ ទាំងនេះគឺជាប្រការគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរគ្ររប់នៅពេលមកទស្សនា ខេត្ត Hoi An ផងដែរ៕