វៀតណាមជាគោលដៅដែលមានអច្ឆរិយៈវត្ថុធម្មជាតិសម្បូរបែប មានទឹកចិត្តស្រឡាញ់ ភ្ញៀវទេសចរគួរឱ្យចាប់អារម្មណ៍ និងសេវាកម្មទេសចរណ៍លំដាប់ពិភពលោក។ ជាមួយនឹងការវាយតម្លៃនេះ ពានរង្វាន់ទេសចរណ៍ពិភពលោក (WTA) បានលើកតម្កើងវៀតណាមជា “គោលដៅជួរមុខរបស់អាស៊ី” ក្នុងឆ្នាំ ២០២៣។ តទៅនេះVOV5សូមរាយបញ្ជីគោលដៅនៅវៀតណាមដែលបានទទួលកិត្តិយសនៅ WTA ឆ្នាំ ២០២៣៖

ឆ្នាំនេះ ទីក្រុងហាណូយត្រូវបានលើកតម្កើងកិត្តិយសចំនួនបីដង រួមមានពានរង្វាន់ដូចជា៖ "ទីក្រុងជួរមុខអាស៊ី" "ទីក្រុងជួរមុខអាស៊ីសម្រាប់វិស្សមកាលរយៈពេលខ្លី"។ មន្ទីរទេសចរណ៍ហាណូយគឺជា “ភ្នាក់ងារគ្រប់គ្រងទេសចរណ៍ទីក្រុងជួរមុខ”។ រូបថត៖ haycafe.vn

បឹង HoanKiem នាព្រឹករដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣។ រូបថត៖ Giang Trinh/FB Hanoi Fan

ទីក្រុងហូជីមិញត្រូវបានលើកតម្លើងកិត្តិនាមចំពោះពានរង្វាន់ចំនួនពីរគឺ "ទីក្រុងទេសចរណ៍ គួបផ្សំធ្វើការល្អបំផុត" និង "គោលដៅរៀបចំពិធីបុណ្យ និងព្រឹត្តិការណ៍ជួរមុខនៅអាស៊ី"។ រូបថត៖ dantri.com.vn

ដោយមានទីតាំងស្ថិតនៅខ័ណ្ឌលេខ១ ទីក្រុងហូជីមិញ វិហាកាតូលិកNotre Dame ដ៏ធំដែលមានស្ថាបត្យកម្មបុរមបុរាណបារាំង គឺជានិមិត្តរូបមួយរបស់ទីក្រុង។ រូបថត៖ realtimes.vn

នេះគឺជាលើកទី៤ហើយ ដែលទីក្រុង Hoi An ត្រូវបានលើកតម្កើងជា “គោលដៅទីក្រុងវប្បធម៌ជួរមុខរបស់អាស៊ី”។ រូបថត៖ កាសែត Quang Nam

ទីក្រុង Hoi An ស្រស់ស្អាតនាពេលរាត្រី។ រូបថត៖ Pullman Dananang Beach Resort

Ha Giang ត្រូវបានលើកតម្កើងកិត្តិនាមជា "គោលដៅទេសចរណ៍ជួរមុខនៅអាស៊ី"។ ឆ្នាំនេះគឺជាឆ្នាំដំបូងដែល Ha Giang ទទួលបានពានរង្វាន់ WTA ។ រូបថត៖ toquoc.vn

រដូវស្លឹកឈើជ្រុះ តាមផ្លូវទៅកាន់ខ្ពង់រាបថ្ម Dong Van (Ha Giang) ភ្ញៀវទេសចរអាចគយគន់សម្រស់ផ្កា buckwheat នៅគ្រប់ទីកន្លែង។ រូបថត៖ VOV

Phu Quoc បានទទួលពានរង្វាន់ "កោះទេសចរណ៍ប្រណិតជួរមុខនៅអាស៊ី" ជាលើកដំបូង។ រូបថត៖ Sun Property

Phu Quoc មានរមណីយដ្ឋានប្រណិតលំដាប់ពិភពលោកជាច្រើន។ រូបថត៖ VOV

Ha Nam ទទួលបានពានរង្វាន់ចំនួន ២គឺ “គោលដៅវប្បធម៌តំបន់ជួរមុខនៅអាស៊ី និងវៀតណាម”។ ឆ្នាំនេះគឺជាឆ្នាំដំបូងដែល Ha Nam បានឈ្នះពានរង្វាន់ WTA ។ រូបថត៖ Nguyen GiaBao/thanhnien.vn

ភូមិសិប្បកម្មត្រីខ Vu Dai ឃុំ HoaHauស្រុក Ly Nhanខេត្ត Ha Nam។ រូបថត៖ dulichhanam.vn

Moc Chau (Son La) បានទទួលពានរង្វាន់ចំនួន ២ "គោលដៅធម្មជាតិជួរមុខរបស់អាស៊ី និងវៀតណាម" ហើយត្រូវបានផ្តល់កិត្តិយសជាលើកទីពីរជាប់ៗគ្នាដោយ WTA ក្នុងរង្វាន់ទាំងពីរនេះ។ រូបថត៖ Nick M

ទឹកធ្លាក់ Dai Yem (Moc Chau)។រូបថត៖ FB Son Hoa Nguyen

Cuc Phuong ត្រូវបានផ្តល់កិត្តិយសដោយពានរង្វាន់ទេសចរណ៍ពិភពលោកជា "ឧទ្យានជាតិជួរមុខរបស់អាស៊ី" ឆ្នាំ ២០២៣។ រូបថត៖ FB Cuc Phuong National Park

នេះជាលើកទី៥ជាប់គ្នាដែល Cuc Phuong ទទួលបានពានរង្វាន់នេះ។ រូបថត៖ FB Cuc Phuong National Park

WTA គឺជាពានរង្វាន់ជួរមុខរបស់ពិភពលោកដែលត្រូវបានគេចាត់ទុកថាជា "អូស្ការនៃផ្នែកទេសចរណ៍" ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៣។ ព្រឹត្តិការណ៍នេះមានគោលបំណងដើម្បីផ្តល់កិត្តិយស រង្វាន់ និងទទួលស្គាល់ភាពល្អឥតខ្ចោះក្នុងវិស័យទេសចរ WTA 2023 ផ្តល់ពានរង្វាន់ជិត ១៥០ នៅអាស៊ី ដែលក្នុងនោះ វៀតណាមទទួលបានជាង ៥០ រង្វាន់។