ក្នុងឈុតសំលៀកបំពាក់នារីជនជាតិ Thai កន្សែង Pieu គឺជារបស់របរដែលមិនអាចខ្វះបាន ដែលត្រូវបានប្រើក្នុងជីវភាពប្រចាំថ្ងៃ។ លើសពីនេះទៅទៀតវាក៏ជាចំណុចលេចធ្លោមួយដើម្បី លើកស្ទួយសម្រស់របស់នារីជនជាតិ Thai។ |
នៅពេលទៅព្រៃនិងធ្វើស្រែចំការ ស្ត្រីជនជាតិថៃក៏ប្រើកន្សែង Pieu ដើម្បីការពារសក់ ហើយជួយសម្រួលដល់ការធ្វើស្រែចចំការផងដែរ។ |
នៅពេលស្លៀកសំលៀកបំពាក់បែបបុរាណស្ត្រីជនជាតិ Thai តែងតែពាក់កន្សែង Pieu ដើម្បីបង្កើនភាពស្រស់ស្អាត។ |
កន្សែង Pieu ត្រូវបានស្ត្រីជនជាតិ Thai ត្បាញ។ កន្សែង Pieu ត្រូវបានជ្រលក់ជាមួយពណ៌ធ្លះ។ |
អំបោសសម្រាប់ប៉ាក់កន្សែង Pieu គឺជាអំបោសសូត្រ ដែលត្រូវបានជ្រលក់ពណ៌ខៀវក្រហមស្វាយលឿង។ |
ក្បូរក្បាច់នៅលើកន្សែង Pieu ត្រូវបានគេប៉ាក់យ៉ាងប៉ិនប្រសប់។ ពណ៌នៅលើកន្សែង Pieu ជានិមិត្តរូបនៃភាពស្មោះត្រង់រវាងភរិយានិងស្វាមីផងដែរ។ |
នៅពេលស្ត្រីជនជាតិ Thai រៀបការនោះ ជាធម្មតា នាងត្រូវរៀបចំកន្សែង Pieu ប្រមាណ ២០-៣០ ដើម្បីជូនសាច់ញាតិខាងប្ដីរបស់នាង។ |
កន្សែង Pieu នីមួយៗអាចត្រូវបានគេចាត់ទុកថាជារឿងរ៉ាវមួយ ដែលបានបង្ហាញតាមរយៈក្បូរក្បាច់ និងពណ៌ដើម្បីបង្ហាញពីអារម្មណ៍និងបុគ្គលិកលក្ខណៈរបស់ស្ត្រីគ្រប់រូប។ |
កន្សែង Pieu របស់ជនជាតិ Thai ខ្មៅនិងសក៏មានភាពខុសគ្នាដែរ។ជនជាតិ Thai ខ្មៅ បានប៉ាក់កន្សែង Pieu មិនសូវល្អិតល្អន់ឡើយ។ |
ក្នុងពិធីបុណ្យសពរបស់ក្រុមជនជាតិ Thai ត្រូវមានកន្សែង Pieu ពី ៤ ដល់ ៨ ដើម្បីគោរពបូជាដល់មនុស្សដែលលាចាកលោកហើយ។ |
លើសពីនេះទៅទៀត កន្សែង Pieu ក៏ត្រូវបានប្រើសម្រាប់សម្តែងសិល្បៈផងដែរ ជាពិសេសគឺសម្រាប់ពិធីបុណ្យទាននានា។ |
![]() |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
