![]() |
| លោកជំទាវ Nguyen Thi Hien ភរិយាប្រធានរដ្ឋវៀតណាម (អាវពណ៌ស្វាយ) ទទួលស្វាគមន៍ភរិយាប្រធានាធិបតីឥណ្ឌូនេស៊ី លោកជំទាវ Iriana Joko Widodo នៅសារមន្ទីរស្ត្រីវៀតណាម។ |
![]() |
| លោកជំទាវទាំងពីររូបបង្អង់ដំណើរនៅចំពោះមុខរូបសំណាក “អ្នកម្ដាយវៀត ណាម” ដែលជាស្នាដៃមួយរបស់សិល្បៈករ Nguyen Phu Cuong។ |
![]() |
| សារមន្ទីរស្ត្រីវៀតណាមតាំងបង្ហាញវត្ថុតាងជាច្រើនលើសលុបដ៏ស្និទ្ធស្នាល ជាមួយជីវភាពរស់នៅរបស់នារីវៀតណាមដូចជាឧបករណ៍ប្រើប្រាស់និងគ្រឿង អលង្ការ។ |
![]() |
| នៅបរិវេណតាំងបង្ហាញសម្លៀកបំពាក់ប្រពៃណីរបស់នារីបណ្ដាជនជាតិ វៀតណាម លោកជំទាវ Iriana Joko Widodo បានចែករំលែកថា សម្លៀកបំពាក់ របស់នារីនៃប្រទេសទាំងពីរមានលក្ខណៈស្រដៀងគ្នាជាច្រើន។ |
![]() |
| លោកជំទាវទាំងពីររូបផ្ទៀងស្ដាប់ការឧទ្ទេសនាមអំពីពិធីរៀបការរបស់ ជនជាតិ Dao។ |
![]() |
| លោកជំទាវ Iriana Joko Widodo ចែករំលែកថា នារីឥណ្ឌូនេស៊ីក៏ជាមនុស្ស ឧស្សាហ៍ព្យាយាមដែរ។ |
![]() |
| លោកជំទាវភរិយាប្រធានាធិបតីឥណ្ឌូនេស៊ី មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ មណ្ឌលតាំងបង្ហាញរូបថតនិងវត្ថុតាងរបស់យុទ្ធនារីបដិវត្តន៍វៀតណាមដូចជា លោកស្រី Nguyen Thi Minh Khai លោកស្រី Ha Thi Que ជាដើម។ |
![]() |
| លោកជំទាវ Iriana Joko Widodo ពេញចិត្តសូត្រវៀតណាមណាស់។ |
![]() |
![]() |
| លោកជំទាវសរសេរក្នុងសៀវភៅអនុស្សាវរីយ៍នៃសារមន្ទីរយ៉ាងដូច្នេះថា៖ “សារមន្ទីរស្ត្រីវៀតណាមគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។ ទីនេះបានបង្កើត ឡើងវិញនិងឆ្លុះបញ្ចាំងនូវជីវភាពរស់នៅរបស់នារីវៀតណាមយ៉ាងរស់រវើកនិង សម្បូរបែប”។ |
![]() |
| បញ្ចប់ដំណើរទស្សនកិច្ចនេះ លោកជំទាវ Iriana Joko Widodo បានថ្លែង អំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅរបស់លោកជំទាវ Nguyen Thi Hien។ លោកជំទាវទាំងពីររូបថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលនិងបុគ្គលិក សារមន្ទីរស្ត្រីវៀតណាម៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ










