យោងតាមមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ (អគ្គនាយកដ្ឋានទេសចរណ៍
វៀតណាម) រមណីយដ្ឋាន Mu Cang Chai (ខេត្ត Yen Bai) និងឈូងសមុទ្រ Ha Long (ខេត្ត Quang Ninh) ទើបតែត្រូវបានទស្សនាវដ្ដីទេសចរណ៍អន្តរជាតិ Condé Nast Traveler បោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចំនួនពីរក្នុងចំណោមគោល
ដៅទេសចរណ៍ដ៏ស្រស់បំព្រងបំផុតនៃពិភពលោក។
បញ្ជីនេះមានរមណីយដ្ឋានល្បីៗចំនួន ៤០ កន្លែង ជុំវិញពិភពលោក ដែលជ្រើស
រើសដោយទស្សនាវដ្ដីទេសចរណ៍ Condé Nast Traveler ដោយផ្អែកលើទេសភាពដ៏
ស្រស់បំព្រងនៃគោលដៅទាំងនេះ។
![]() |
| Mu Cang Chai ត្រូវបានគេស្គាល់ដល់ជាកន្លែងដែលមានវាលស្រែកាំជណ្ដើរដ៏ស្រស់ត្រកាល។ (រូបថត៖ Vietnamnet) |
![]() |
| ទួលភ្នំ ស្ពុកបាយដំណើប (ឃុំ La Pan Tan) ជាទីកន្លែងដ៏ល្បីល្បាញបំផុតនៅ Mu Cang Chai។ (រូបថត៖ FB Le Viet Khanh) |
![]() |
| Mu Cang Chai ល្បីឈ្មោះដោយរូបថតគួរឱ្យចាប់អារម្មណ៍ដែលបានបង្ហោះលើបណ្ដាញសង្គម។ (រូបថត៖ The 6 Studio) |
![]() |
| យៈពេលចន្លោះពីខែកញ្ញាដល់ខែតុលា ក៏ជាពេលវេលាដែល វាលស្រែកាំ ជណ្ដើរទាំងអស់នៅ Mu Cang Chai ចាប់ផ្តើមប្រែខ្លួនក្លាយទៅពណ៌មាស នៃរដូវស្រូវទុំ។ (រូបថត៖ vietnamtourism.gov.vn) |
![]() |
| មិនត្រឹមតែទាក់ទាញមនុស្សដោយរដូវស្រូវទុំពណ៌មាសដ៏គួរឲ្យទាក់ភ្នែក ប៉ុណ្ណោះទេ Mu Cang Chai ក៏មានភាពទាក់ទាញដោយទេសភាពដ៏រ៉ូម៉ែនទិកនៃរដូវទឹកឡើង (ចាប់ពីខែឧសភាដល់ខែមិថុនា)។ (រូបថត៖ baotainguyenmoitruong.vn) |
![]() |
| ក្រៅពីវាលស្រែកាំជណ្ដើរដ៏គួរឱ្យចាប់អារម្មណ៍ Mu Cang Chai ក៏ទាក់ទាញ ភ្ញៀវទេសចរដោយពណ៌ក្រហមក្រសនៃផ្កា to day នៅពេលរីកស្គុះស្គាយ (ប្រហែលចុងខែធ្នូ) ។ (រូបថត៖ toquoc.vn) |
![]() |
| ចំណែកឯឈូងសមុទ្រ Ha Long ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) បោះឆ្នោតជ្រើសរើស ជាទីកន្លែងមួយក្នុង ចំណោមទីកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៅលើពិភពលោក។ (រូបថត៖ vietnamtourism.gov.vn) |
![]() |
| ឈូងសមុទ្រ Ha Long ត្រូវបានប្រៀបប្រដូចជាស្នាដៃសិល្បៈដ៏ប្រណិតនៃ ធម្មជាតិ។ (រូបថត៖ Shutterstock / Andy Tran) |
![]() |
| ឈូងសមុទ្រ Ha Long មានកោះទាំងធំនិងតូចរាប់ពាន់ ជាមួយនឹងទេសភាពដ៏ ស្រស់បំព្រង ទឹកពណ៌ខៀវបរិសុទ្ធដូចត្បូងថ្ម និងសណ្ឋានដីថ្មកំបោរគួរឲ្យចាប់ អារម្មណ៍។ (រូបថត៖ Pham Huy Trung) |
![]() |
| បច្ចុប្បន្ននេះ ឈូងសមុទ្រ Ha Long ក៏មានផលិតផលទេសចរណ៍គួរឱ្យចាប់ អារម្មណ៍ជាច្រើន ដែលជួយសម្រួលដល់ភ្ញៀវទេសចរ ក្នុងការគយគន់ឈូងសមុទ្រ Ha Long ពីខាងលើដោយឧទ្ធម្ភាគចក្រ និងយន្តហោះសមុទ្រ។ (រូបថត៖ dulichhalong.com.vn) |
![]() |
| ដើម្បីមើលឃើញឲ្យកាន់តែច្បាស់ ភ្ញៀវទេសចរជាច្រើនជ្រើសរើសចាកចេញ ពីនាវាធំ ជិះទូកឬស្សីចែវដោយអ្នកស្រុកទៅទស្សនារូងភ្នំនិងស្វែងយល់ពីប្រព័ន្ធរុក្ខជាតិ ពិសេសនៅលើឈូងសមុទ្រ... (រូបភាព៖ Truong Giang/VOV) |
![]() |
| ការទស្សនាទេសភាពថ្ងៃអស្តង្គត គឺជាបទពិសោធន៍ដែលអ្នកមិនគួររំលង ប្រសិនបើមានឱកាសមក ដល់ Ha Long នៅពេលរដូវស្លឹកឈើជ្រុះ។ (រូបថត៖ Truong Giang/VOV) |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ











