![]() |
| ស្ពាន Long Bien ជាស្ពានថែបដំបូងដែលឆ្លងកាត់ទន្លេក្រហមនៅរដ្ឋធានី ហាណូយ។ វាតភ្ជាប់ខ័ណ្ឌ Hoan Kiem ជាមួយខ័ណ្ឌ Long Bien។ |
![]() |
| ស្ពាននេះត្រូវបានកសាងឡើងចាប់ពីឆ្នាំ១៨៩៩ដល់ឆ្នាំ១៩០២។ |
![]() |
| ខ្សែរថភ្លើងពីហាណូយទៅក្រុង Thai Nguyen ទៅខេត្ត Lao Cai និងទីក្រុង Hai Phong សុទ្ធតែប្រើប្រាស់ប្រព័ន្ធផ្លូវដែកនៃស្ពាន Long Bien។ |
![]() |
| ស្តង់លក់កសិផលលើស្ពាន។ |
![]() |
| ក្រោមស្ពាននេះគឺតំបន់ប្រមូលផ្ដុំទំនិញនៃផ្សារ Long Bien ជាផ្សារមួយ ក្នុងចំណោមផ្សារធំបំផុតនៃរដ្ឋធានី។ |
![]() |
| ស្ពាន Long Bien ក្នុងបរិយាកាសរដូវរងា។ |
![]() |
| ជីវភាពរស់នៅប្រចាំថ្ងៃដ៏ស្វាហាប់របស់ប្រជានរដ្ឋធានីប្រព្រឹត្តទៅនៅ តាមស្ពាននេះ។ |
![]() |
| ឆ្លងកាត់ការចុះឡើងនៃប្រវត្តិសាស្ត្រ ស្ពាន Long Bien បានក្លាយទៅជា និមិត្តរូបនៃរដ្ឋធានីហាណូយ។ |
![]() |
| ក្រោយរយៈពេល១សតវត្សមក ស្ពាននេះត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ។ ការងារជួសជុលស្ពាននេះកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។ |
![]() |
| ស្រទាប់បេតុងចាស់ត្រូវឈូសចោលទាំងស្រុង ហើយជំនួសដោយ វត្ថុធាតុដើមថ្មី។ |
![]() |
![]() |
| ដើម្បីធានាឲ្យស្ពាន Long Bien អាចបម្រើការដឹកជញ្ជូនតាមផ្លូវដែក ដល់ឆ្នាំ២០២០ គេនឹងពង្រឹងរចនាសម្ព័ន្ធទាំងមូលនៃស្ពាននេះ។ |
![]() |
![]() |
| ការងារជួសជុលខ្សែផ្លូវដែកលើស្ពាន។ |
| ស្ពាន Long Bien នឹងមានទឹកថ្នាំលាបថ្មី ប៉ុន្តែ រូបរាងស្ពាននឹងមិន ផ្លាស់ប្ដូរឡើយ។ |
![]() |
![]() |
![]() |
| មធ្យោបាយដឹកជញ្ជូនឈើ និងសម្ភារៈសំណង់ ភាគច្រើនគឺរថយន្តកង់ បីតូចតាច ដោយសារស្ពាននេះមិនត្រូវបានរចនាសំរាប់ដំណើរការរថយន្តធំៗឡើយ។ |
| ដោយសារធ្វើការក្នុងលក្ខណៈភូមិសាស្ត្រដ៏គ្រោះថ្នាក់ បានជាក្រុម កម្មករត្រូវប្រុងប្រយ័ត្ន ដើម្បីធានាបានគុណភាពការងារផងនិងធានាសុវត្ថិភាព ទៀតផង។ |
| នាថ្ងៃមួយមិនឆ្ងាយ ស្ពានប្រវត្តិសាស្ត្រនេះនឹងរស់រានមានជីវិត ឡើងវិញ ហើយបន្តរួមដំណើរជាមួយរដ្ឋធានីហាណូយ លើខ្សែផ្លូវផ្លាស់ប្ដូរ ថ្មីនិងអភិវឌ្ឍន៍៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
















