ឧទ្យានភូគព្ភសាស្ត្រសកល UNESCO Non Nuoc Cao Bang មានទំហំផ្ទៃដីប្រមាណ៣.៣០០ គីឡូម៉ែត្រការ៉េ ដែលលាតសន្ធឹងនៅលើដែនដីនៃស្រុកចំនួន៩នៅខេត្ត Cao Bang។ នៅទីនេះ មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្របានរកឃើញបេតិកភ័ណ្ឌភូគព្ភសាស្ត្រដ៏ពិសេសដោយឡែកចំនួន១៣០កន្លែង។ ក្រៅពីនោះ ឧទ្យានភូគព្ភសាស្ត្រ Cao Bang ក៏មានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ដ៏ល្បីល្បាញជាច្រើនទៀតផង។ (រូបថត៖ Hachi)
ស្ថិតនៅក្នុងឧទ្យានភូគព្ភសាស្ត្រ Cao Bang ល្បាក់ Ban Gioc ជាល្បាក់ដ៏ធំនិងស្អាតបំផុតនៅប្រទេសវៀតណាម។ ល្បាក់នេះមានកំពស់ជាង៣០ម៉ែត្រ។ (រូបថត៖ Tran Phuong)
ពេលវេលាល្អបំផុតដើម្បីមកទស្សនាខេត្ត Cao Bang គឺចាប់ពីខែកញ្ញាដល់ខែធ្នូ ជារៀងរាល់ឆ្នាំ។ (រូបថត៖ Huu Thong)
ចម្ការជាតិ Phia Oac – Phia Den មានលក្ខណៈភូមិសាស្ត្រស្មុគស្មាញ ដែលភាគច្រើនគឺភ្នំនិងជ្រលងភ្នំ។ ទីនេះមានកំពូលភ្នំជាច្រើនដែលមានកំពស់ពី១ពាន់ទៅជិត២ពាន់ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ដូចជាកំពូលភ្នំ Phia Oac មានកំពស់១,៩៣៥ម៉ែត្រនិងកំពូលភ្នំ Phia Den មានកំពស់១,៣៩១ ម៉ែត្រ។ (រូបថត៖ Caobanggeopark)
ចាប់តាំងពីដើមសតវត្សទី២០ ជួរភ្នំនេះត្រូវបានរកឃើញដោយជនជាតិបារាំង។ គេបានជ្រើសរើស Phia Oac – Phia Den ធ្វើជាទីកន្លែងសម្រាកលំហែកាយ ដោយសារទីនេះមានអាកាសធាតុត្រជាក់ស្រួលនិងប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប។ (រូបថត៖ Caobanggeopark)
តំបន់អភិរក្សប្រភេទសត្វទោច Cao Vit នៅខេត្ត Cao Bang មានទំហំផ្ទៃដីប្រមាណ ៧៦០០ ហិកតា។ (រូបថត៖ TTXVN)
ប្រភេទទោចនេះគ្មានកន្ទុយឡើយ ដៃវែង សត្វពេញវ័យមានទម្ងន់ពី៧ទៅ៨គីឡូក្រាម។ (រូបថត៖ TTXVN)
បឹង Thang Hen ស្ថិតនៅស្រុក Tra Linh។ តាមភាសាជនជាតិ Tay គឺបឹងនេះមានន័យថា “កន្ទុយឃ្មុំ” ដោយសារប្រសិនបើមើលពីកំពស់ខ្ពស់គឺរូបរាងនៃបឹងនេះដូចទៅនឹងកន្ទុយនៃសត្វឃ្មុំមួយក្បាលដែរ។ (រូបថត៖ VOV)
នៅក្នុងតំបន់បឹង Thang Hen គេបានរកឃើញបឹងធម្មជាតិចំនួន៣៦កន្លែងដែលតភ្ជាប់គ្នាតាមរយៈប្រព័ន្ធរូងភ្នំនិងទន្លេក្រោមដី។ (រូបថត៖ caobangtv)
រូងភ្នំ Ky Rang មានចម្ងាយប្រមាណ១,៥គីឡូម៉ែត្រពីបឹង Thang Hen។ រូងភ្នំនេះមានប្រព័ន្ធស្តាឡាក់ទីតស្អាតៗជាច្រើនលើសលុប។ (រូបថត៖ TL)
កេរ្តិ៍ដំណែល Pac Bo ស្ថិតនៅឃុំ Truong Ha ស្រុក Ha Quang ខេត្ត Cao Bang។ ទីនេះជាកេរ្តិ៍ដំណែលបដិវត្តន៍ដ៏ល្បីល្បាញមួយដែលក្នុងនោះមានរូងភ្នំ Coc Bo ដែលត្រូវបានលោកប្រធានហូជីមិញជ្រើសរើសជាលំនៅដ្ឋានក្នុងអំឡុងពេលជាង៣០ឆ្នាំបន្ទាប់ពីវិលត្រឡប់មកប្រទេសវិញ ដើម្បីដឹកនាំចលនាបដិវត្តន៍វៀតណាម។ (រូបថត៖ Tue Minh)
ជ្រោះ Lenin នៅក្នុងកេរ្តិ៍ដំណែល Pac Bo ជាកន្លែងដែលលោកប្រធានហូជីមិញតែងតែដមកស្ទូចត្រី។