ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កម្មវិធីបុណ្យតេតវៀតណាមរបស់ក្រុមសាលាភូមិវៀតណាមគឺជាព្រឹត្តិការណ៍វប្បធម៌មួយ សំដៅរំលឹក ក៏ដូចជាថែរក្សាលកក្ខណៈល្អប្រពៃដ៏ស្រស់ស្អាតនៃបុណ្យតេតវៀតណាម។ |
កម្មវិធីនេះ រួមមានសកម្មភាពដែលមានអត្ថន័យ និងពេញទៅដោយប្រពៃណីជាច្រើន ប៉ុន្តែនៅក្នុងជីវភាពរស់នាសម័យទំនើបនេះ ទំនៀមទំលាប់ទាំងនេះត្រូវសាបសូន្យជាបណ្ដើរៗ ដូចជា ការលើកដើម Neu ការស្ងោនំអន្សម ទៅលេងផ្សាតេតរនៅជនបទជាដើម ដែលទាក់ទាញបានភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសយ៉ាងច្រើនកុះករ។ |
កម្មវិធីនេះបានប្រព្រឹត្តិទៅ នៅក្នុងបរិវេណសាលាភូមិ Le Mat តាមពិធីប្រារព្វក្នុងបុណ្យតេតប្រពៃណីជាតិវៀតណាម រួមមានផ្នែកពិធីប្រារព្វ និងផ្នែកពិធីបុណ្យ |
ផ្នែកពិធីប្រារព្វត្រូវបានរៀបចំឡើងដោយមាន ពិធីសែនអ្នកតាភូមិ សែន ជីដូនជីតា និងសែនទេវតាចង្ក្រាន |
ក្រោយពីពិធីសែន ទេវតាចង្ក្រាន គឺមានពិធីប្រលែងត្រីគល់រាំងមាស តាមទំនៀមទំលាប់ ក្រោយពីពេលប្រលែងត្រីគល់រាំងមាស ជូនដំណើរទេវតាចង្ក្រាននោះ គឺមានពិធីការលើកដើម Neu ដោយមានអត្ថន័យថាកំចាត់ព្រាយបិសាច ត្រៀមរៀបចំឆ្នាំថ្មី ប្រកបដោយសុខសាន្តត្រាណ |
តាមទំនៀមទំលាប់ ក្រោយពីពេលប្រលែងត្រីគល់រាំងមាស ជូនដំណើរទេវតាចង្ក្រាននោះ គឺមានពិធីការលើកដើម Neu ដោយមានអត្ថន័យថាកំចាត់ព្រាយបិសាច ត្រៀមរៀបចំឆ្នាំថ្មី ប្រកបដោយសុខសាន្តត្រាណ |
នៅលើដើម Neu ត្រូវបានព្យួរវត្ថុជាច្រើន ដើម្បីបួងសួងសូមសេចក្ដីសុខ ដូចជាចង្កៀងគោមប្រពៃណី ស្លឹកអណ្ដាតខ្លា បន្លានៃដើមពោធិ៍ ជាពិសេសគឺក្រណាត់ពណ៌ក្រហម។ |
សមាជិកនៃគណៈចាត់តាំងកំពុងឧទ្ទេសនាមអំពីអត្ថន័យនៃរបស់និមួយៗ ដែលត្រូវបានព្យូរលើដើម Neu |
ពិធីលើកដើម Neu គឺជាពិធីដ៏សំខាន់ក្នុងបុណ្យតេត ដោយទាក់ទាញបានចំណាប់អារម្មណ៍ពីសំណាក់ប្រជាជន |
តាមទស្សនៈទានរបស់ប្រជាជនវៀតណាមថា នៅគល់ដើម Neu នឹងត្រូវបានគូសរូបធ្នូពីម្សៅ កំបោរ ហើយមុខធ្នូត្រូវបែរទៅខាងមុខក្លោងទ្វារ ដើម្បីបណ្ដេញព្រាយបិសាច |
ផ្នែកពិធីបុណ្យនៃបុណ្យតេតបានបើកជាផ្លូវការ |
នាពេលនេះ ចាស់ភូមិបានលើកកែវជូនពរគ្នា ទទួលអំណរពិធីបុណ្យដែលបានប្រព្រឹត្តទៅយ៉ាងរលូនដែលជាសញ្ញានៃឆ្នាំថ្មីប្រកបដោយសេចក្ដីសុខ |
ក្នុងពិធីបុណ្យនេះ ក៏ប្រព្រឹត្តិទៅឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលជាច្រើនដូចជាការសម្ដែង ចម្រៀង Cheo នៅទីធ្លាសលាភូមិចម្រៀងTru និងចម្រៀង Xoan Phu Tho។ |
ឈុតសម្ដែង ចម្រៀង Cheo នៅទីធ្លាសាលាភូមិ |
ទន្តឹមនឹងឈុតសម្ដែងសិល្បៈក៏មានសកម្មភាពសុំអក្សរនាដើមនិទាឃរដូវ និងលេងផ្សារតេត |
|
ទីផ្សារជនបទ ១ ជ្រុង |
សិល្បករ ចម្រៀង Xoan វ័យក្មេងមួយរូប បានសំដែងនៅទីធ្លាសាលាភូមិ។ |
ភ្ញៀវទេសចរអន្តរជាតិថតរូបជាមួយសិល្បករ Cheo ។ |
នៅទីធ្លាសាលាភូមិ ប្អូនៗកុមារ និងភ្ញៀវទេសចរចូលរួមការវេចនំអន្សមដោយខ្លួនឯង |
សំលៀកបំពាក់អាវផាយប្រពៃណី |
នារាត្រី ភ្ញៀវទាំងអស់បានជួមជុំគ្នាមើលឆ្នាំស្ងោនំអន្សម |
ក្រុមគ្រួសារមួយ បានបោះតង់ ត្រៀមខ្លួនជាស្រេចមើលឆ្នាំដាំនំអន្សមពេញមួយយប់ |
នៅទីធ្លាសាលាភូមិ សិល្បករ សិល្បការិនី រួមជាមួយទស្សនិកជនបានសូត្រកំណាព្យ ច្រៀង Xam |
ដោយមានគោលបំណងអភិរក្ស និងពង្រីកនូវលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនៃបុណ្យតេតប្រពៃណីនោះ កម្មវិធីបុណ្យតេតវៀតណាម ២០១៩ បានជួយឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺយុវវ័យយល់ និងស្រឡាញ់ថែមទៀតនូវតម្លៃកេរ្តិ៍ដំណែលរបស់ដូនតាដែលបានបន្សល់ទុកមក។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
