![]() |
| ទិដ្ឋភាពនៃមហាសន្និបាតបក្សលើកទី១២ |
(VOVworld)-បក្ខជនវៀតណាមជាច្រើននាក់ដែលកំពុងសិក្សានៅឯបរទេសបាន ផ្តោតការយកចិត្តទុកតាមដានសម័យបើកមហាសន្និបាតលើកទី១២របស់បក្ស តាមរយៈមធ្យោបាយផ្សព្វផ្សាយសាធារណៈ។បក្ខជនភាគច្រើនបានសម្តែងនូវ ការស្រុះចិត្តគំនិតនិងវាយតម្លៃខ្ពស់ទៅលើរបាយការណ៍របស់គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ ស្តីពីបណ្តាឯកសារនៃមហាសន្និបាតលើកទី១២របស់
បក្ស និងមានបំណងថា មហាសន្និបាតបក្សលើកទី១២នេះ នឹងនាំចេញសេចក្តី សម្រេចយុទ្ធសាស្ត្រសំខាន់ៗសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយ និរន្តរ
ភាព។ បក្ខជន Duong Van Hieu កំពុងសិក្សានៅសាកលវិទ្យាល័យ MongKut ប្រ
ទេសថៃបានចែករំលែកថា៖
“ខ្ញុំបានផ្ទៀងស្តាប់នូវរបាយការណ៍របស់អគ្គលេខាបក្ស Nguyen Phu Trong
តាមរយៈទូរទស្សន៍ online។ ខ្ញុំយល់ស្របទាំងស្រុងចំពោះរាល់ភារកិច្ចដែល លោកអគ្គលេខាបក្សថ្លែងនៅមហាសន្និបាត។ សង្ឃឹមថា បន្ទាប់ពីមហាសន្និបាត
លើកទី១២នេះ នារយៈពេល៥ឆ្នាំខាងមុខ វៀតណាមនឹងអនុវត្តប្រកបដោយជោគ ជ័យនូវភារកិច្ចសារវ័នដែលលោកអគ្គលេខាបក្សបានលើកឡើង”។
ក្នុងពេលជាមួយគ្នានោះ លោក Lam Ngoc Hung ប្រធានក្រុមនិស្សិតវៀត ណាមដែលកំពុងសិក្សានៅសាកលវិទ្យាល័យជាតិឡាវបានឲ្យដឹងថា៖
“យើងខ្ញុំរំពឹងថាមហាសន្និបាតបក្សលើកទី១២នឹងជ្រើសបានថ្នាក់ដឹកនាំ ដែលមានគុណសម្បត្តិនិងទេពកោសល្យ ប្ញទ្ធានុភាពនយោបាយរឹងមាំនិងស្រ
ឡាញ់ប្រជាពលរដ្ឋ ជាពិសេសនាំចេញនូវគោលនយោបាយផ្លាស់ប្តូរថ្មីលើវិស័យ មួយចំនួនដូចជាអប់រំ សេដ្ឋកិច្ច សន្តិសុខការពារជាតិ ដើម្បីកសាងប្រទេសវៀត ណាមកាន់តែរឹងមាំនិងអភិវឌ្ឍន៍ជានិច្ច”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

