យុវជន Tran Dang Van Tai។ (រូបថត៖ Trong Nhan) |
ក្នុងវគ្គប្រឡងមហាវិទ្យាល័យនាពេលកន្លងទៅ Van Tai ប្រឡងជាប់សាកល វិទ្យាល័យគមនាគមន៍ ដឹកជញ្ជូន និងសាកលវិទ្យាល័យកសិកម្ម-រុក្ខកម្មទីក្រុង ហូជីមិញ។ ប៉ុន្តែ ស្ដែងចេញពីចំណង់ចំណូលចិត្តជាមួយរថយន្ត ហើយមិនចង់ឲ្យ ម្ដាយរ៉ាប់រងបន្ទុកបន្ថែមពីថ្លៃសិក្សាទេ ដូច្នេះ Van Tai បានជ្រើសរើសជំនាញ មេកានិចរថយន្តនៃសាលាជាន់ខ្ពស់បច្ចេកវិទ្យា Thu Duc ដោយ ជាប់ថ្នាក់ឯកក្នុង ការប្រឡងចូលសាលាជាមួយនឹងលទ្ធផល ២៥,៥ ពិន្ទុ។
មុនពេលក្លាយទៅជានិស្សិតម្នាក់ Van Tai បានចូលរួមការងារបង្ការ ទប់ស្កាត់ ជម្ងឺរាតត្បាត កូវីដ-១៩នៅមូលដ្ឋាន។ Van Tai ចូលរួមក្នុងក្រុមយកសំណាកធ្វើតេស្ត ហើយ ជួយការងារនៅតាមកន្លែងចាក់វ៉ាក់សាំង ជាដើម។ មានសប្ដាហ៍ខ្លះ Tai ធ្វើការរហូត ដល់៣ទៅ៤ថ្ងៃជាប់ៗគ្នា ហើយត្រឹមតែវិលត្រឡប់មកផ្ទះវិញនៅពេលយប់ជ្រៅប៉ុណ្ណោះ។ លោកស្រី Tran Thi Hien ម្ដាយរបស់ Van Tai បានរំលឹកឡើងវិញថា៖
“នៅពេលនោះ ជម្ងឺរាតត្បាតផ្ទុះរាលដាលយ៉ាងខ្លាំង។ Tai ត្រឹមតែចាក់វ៉ាក់សាំង បាន១ដូសប៉ុណ្ណោះ បានជាខ្ញុំក៏ភ័យខ្លាច ហើយបារម្ភណាស់ ប៉ុន្តែកូនប្រាប់ខ្ញុំថា “ម៉ែ នឹងនរចិត្តទៅ កូនដឹងហើយ”។ ថ្ងៃដែលកូនមកផ្ទះយឺតពេក ខ្ញុំហៅទូរស័ព្ទទៅសួរ បងប្អូន ដែលធ្វើការជាមួយកូននិយាយថា គាត់កំពុងធ្វើការអីចឹងខ្ញុំក៏នឹងនរចិត្តជាង។ ពេល ដែលកូនមកផ្ទះវិញ ខ្ញុំដាំទឹកក្ដៅត្រៀមជាស្រេច ពេលខ្លះកូនដាំទឹកដោយខ្លួនឯង សម្រាប់លាងខ្លួន”។
យុវជន Van Tai (ទី២គិតពីខាងឆ្វេង) និងបណ្ដាពលរដ្ឋគំរូវ័យក្មេងទីក្រុងហូជីមិញឆ្នាំ២០២១។ (រូបថត៖ Ngoc Phuong) |
“ខ្ញុំមិនគិតថា ការងារដែលខ្ញុំធ្វើ នឹងនាំមកនូវអត្ថប្រយោជន៍ដ៏ធំទេ ខ្ញុំគ្រាន់តែ គិតថា នោះគឺការរួមវិភាគទានដ៏ស្ងៀមស្ងាត់របស់ខ្លួន ដើម្បីជួយដល់បណ្ដាវេជ្ជ បណ្ឌិតនៅខ្សែត្រៀមជួរមុខ ក៏ដូចជាកម្លាំងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតផងដែរ។ នៅពេលទទួលបានកិត្តិនាមជាពលរដ្ឋគំរូវ័យក្មេងទីក្រុងហូជីមិញ ខ្ញុំពិតជាសប្បាយ រីករាយយ៉ាងក្រៃលែង។ នេះក៏ជាកម្លាំងជំរុញឲ្យខ្ញុំបន្តអភិវឌ្ឍន៍ លះបង់ ចូលរួមចំណែក ដល់បុព្វហេតុកសាងទីក្រុងផងដែរ”។
រហូតមកទល់ពេលនេះ ចំនួនករណីឆ្លងកូវីដ-១៩នៅទីក្រុងហូជីមិញបានថយចុះ ហើយ ប៉ុន្តែយុវជន Tran Dang Van Tai នៅតែចូលរួមក្រុមជំនួយការយកសំណាកធ្វើ តេស្ត សម្រាប់មនុស្សដែលជួបហានិភ័យខ្ពស់ ព្រមទាំងចូលរួមក្រុមសុខាភិបាល ចល័តពិនិត្យករណី F0 ដែលសម្រាកព្យាបាលនៅផ្ទះផងដែរ។
លោក Truong Minh Tuoc Nguyen លេខារងសម្ព័ន្ធយុវជនទីក្រុងហូជីមិញ បាន វាយតម្លៃថា Tran Dang Van Tai ជាសិស្សវិទ្យាល័យគំរូម្នាក់ ដែលមានការទទួល ខុសត្រូវ ហ៊ានសុបិន ហើយខិតខំប្រឹងប្រែងដើម្បីប្រដេញតាមចំណង់ចំណូលចិត្តរបស់ ខ្លួន។ ជាពិសេស Van Tai បានចូលរួមជួយការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ដោយស្ម័គ្រចិត្ត ប៉ុន្តែប្អូននៅតែសិក្សារៀនសូត្រយ៉ាងពូកែ ហើយត្រូវបានលើក តម្កើងក្នុងកម្មវិធី “លើកតម្កើងសិស្សជាប់ថ្នាក់ឯក” នៃទីក្រុង។ នេះក៏ជាកត្តាដែលធ្វើឲ្យ ក្រុម ប្រឹក្សាទទួលបន្ទុកការបោះឆ្នោត “ពលរដ្ឋគំរូវ័យក្មេង” វាយតម្លៃខ្ពស់ផងដែរ។ លោក Truong Minh Tuoc Nguyen បានពន្យល់ថា៖
“សម្ព័ន្ធយុវជនឆ្ពោះទៅមិត្តវ័យក្មេង សិស្សានុសិស្ស និស្សិតនៃទីក្រុងដែល តែងតែឈានមុខគេ ច្នៃប្រឌិតមិនត្រឹមតែក្នុងការសិក្សារៀនសូត្រប៉ុណ្ណោះទេ ថែមទាំង ចូលរួមបម្រើសហគមន៍ដោយស្ម័គ្រចិត្តទៀតផង ហើយ Van Tai បំពេញបាននូវ បទដ្ឋានទាំងពីរនេះ។ ស្មារតីរបស់ Tai នឹងជួយមិត្តវ័យក្មេងដទៃទៀត ឈានដល់ស្នាដៃ ខ្ពស់ៗ ហើយសកម្មជាងទៀតក្នុងសកម្មភាពសហគមន៍”។
“ពលរដ្ឋគំរូវ័យក្មេងទីក្រុងហូជីមិញ” Tran Dang Van Tai នាបច្ចុប្បន្ននេះនៅតែ ផ្សាភ្ជាប់នឹងការងារប្រចាំថ្ងៃនានាដូចជា៖ ជួយម្ដាយលក់ទំនិញ សិក្សារៀនសូត្រតាម អនឡាញ ចូលរួមការងារសម្ព័ន្ធយុវជន ហើយបន្តរួមជាមួយក្រុមស្ម័គ្រចិត្តទៅ កាន់ គ្រប់ច្រកល្ហក ដើម្បីជួយការងារចាក់វ៉ាក់សាំងជូនជនចាស់ជរា។ ស្មារតីលះបង់ របស់ Tai នឹងជាកម្លាំងចលករដើម្បីបង្កើតឡើងគំរូវ័យក្មេងជាច្រើនដែលតែងតែ ស្ម័គ្រចិត្ត ឈានមុខគេដើម្បីភាពសុខសាន្តត្រាណនៃទីក្រុង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

