![]() |
ក្រោយរយៈពេលច្រើនឆ្នាំដាំផ្លែបឺរបានផ្តល់ចំណូលខ្ពស់មក គ្រួសារលោក Cao Van Nguyen នៅឃុំ Ia Phin ស្រុក Chu Prong ខេត្ត Gia Lai បានសម្រេចដាំផ្លែបឺរ (avocado) លាយឡំក្នុងចំការកាហ្វេ ដើម្បីងាយស្រួលស្រោចទឹកនិងសន្សំសំចៃផ្ទៃដីដាំដុះ។ ដោយបានជ្រើសរើសពូជដើមបឺរល្អៗ ទើបដើមបឺរចេញផ្លែជា ច្រើនព្រមទាំងមានគុណភាពខ្ពស់ ហើយក្នុងមួយផ្លែមានទម្ងន់ ៦ខាំ មានផ្លែខ្លះមានទម្ងន់រហូតទៅដល់១គីឡូកន្លះឯណោះ។ ក្នុងពេលដែល ផ្លែបឺរតាមទីផ្សារលក់បានតែ១ម៉ឺនដុងទៅដល់៣ម៉ឺនដុងប៉ុណ្ណោះ ប៉ុន្តែបឺរដាំក្នុងចំការរបស់លោក Nguyen អាចលក់បានពី៤ទៅដល់៧ម៉ឺនដុង។ តាមនោះ ផ្ទៃដីចំនួន៧ហិកតាដែលបានដាំកាហេលាយឡំជាមួយផ្លែបឺរបាននាំមកនូវប្រាក់ចំណេញជាង២ពាន់លានដុងក្នុងមួយឆ្នាំ។ លោក Cao Van Nguyen បានឲ្យដឹងថា “ខ្ញុំបានអនុវត្តលំនាំដាំដើមបឺរលាយឡំជាមួយដើមកាហ្វេតាំងពីឆ្នាំ២០០៦មក។ មុននឹងដាំ ខ្ញុំមិនដឹងថា ផលទទួលបានពីចំការនេះខ្ពស់ដូច្នេះទេ ប៉ុន្តែដាំបាន៦,៧ឆ្នាំ ទើបឃើញថា ប្រសិទ្ធភាពសេដ្ឋកិច្ចនាំមកពីចំការនេះខ្ពស់ណាស់។ ហេតុដូច្នេះ ខ្ញុំបានបើកទូលាយការដាំផ្លែបឺឲ្យបានច្រើនថែមទៀត។ ឥឡូវនេះ ដើមបឺរអាចនាំមកនូវចំណូលពី២៨ដល់៣០លានដុងក្នុងដើមមួយ”។
រួមជាមួយការដាំដើមបឺរនោះ នាពេលថ្មីៗនេះ គ្រួសារលោក Nguyen ក៏បានដាំបន្លែមផ្លែទូរេនចូលក្នុងចំការកាហ្វេ ហើយផ្លែនេះកំពុងបានប្រមូលផលហើយ។ ពោលគឺ ដើមទូរេនមួយអាចនាំមកចំណូលជាង១០លានដុង ហើយត្រូវបានរំពឹងទុកថា នឹងឡើងខ្ពស់ជាងនាពេលខាងមុខ។
បច្ចុប្បន្ននេះ លំនាំដាំដើមបឺរនិងធូរេនលាយឡំក្នុងចំការកាហ្វេ ឬម្រេចបានក្លាយទៅជាចលនាតាមឃុំជាច្រើននៃស្រុកព្រំដែន Chu Prong។ គ្រួសារលោក Nguyen Ho នៅឃុំ Ia Phin បានដាំដើមធូរេនលាយឡំក្នុងចំការកាហ្វេ ដែលនាំមកចំណូល សម្រាប់គ្រួសារលោក គឺ៣០០លានដុងក្នុងមួយឆ្នាំ។ លំនាំគំរូរបស់គ្រួសារលោក Ho កំពុងបានបើកទូលាយក្នុងតំបន់។ លោក Ho បានសំណេះសំណាលថា៖ “ការដាំលាយឡំដើមឈើហូបផ្លែក្នុងចំការកាហេគឺនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ មុននេះក្នុងឃុំ មានតែគ្រួសារខ្ញុំបានធ្វើតាមលំនាំនេះ ប៉ុន្តែឥឡូវ ឃុំមានគោលការណ៍ បើកទូលាយលំនាំនេះក្នុងតំបន់ទាំងមូល។ គ្រួសារណាគេក៏ដាំដែរ ប៉ុន្តែពួកគាត់ភាគច្រើនទើបដាំទេបានជាមិនទាន់មានចំណូល រីឯគ្រួសាររបស់ខ្ញុំគឺដាំយូហើយ ហើយក៏ទទួលបានផលចំណូលដែរ”។
![]() |
ដោយឃើញប្រសិទ្ធភាពនៃការផ្លាស់ប្តូររចនាសម្ព័ន្ធដើមឈើដាំដុះតាមលំនាំ លាយឡំដើមឈើហូបផ្លែនោះ បានជា ស្រុក Chu Prong បានលើកទឹកចិត្តនិងជួយឧបត្ថម្ភប្រជាជនតាមរយៈណែនាំបច្ចេកទេសដាំដុះ ថែទាំ និងបង្ការដង្កូវ។ ស្រុក Chu Prong បានជួយឧបត្ថម្ភឲ្យប្រជាកសិករខ្លីទុន ផ្តល់ពូជដើមបឺរ ដើមធូររេនមានគុណភាពខ្ពស់ដោយឥតគិតថ្លៃ សម្រាប់ប្រជាជនជាពិសេសគឺគ្រួសារមានស្ថានភាពលំបាកដាំលាយឡំក្នុងចំការកាហ្វេរបស់ខ្លួន។ លោក Nguyen Anh Dung ប្រធានគណៈកម្មាធិការប្រជាជនស្រុក Chu Prong បានឲ្យដឹងថា “យើងខ្ញុំបានបណ្តាក់ទុននិងទទួលឧបត្ថម្ភដើមទុន១០០%លើពូជ ដើម្បីប្រជាកសិករគេអាចដាំលាយឡំដើមឈើហូបផ្លែ និងដើមម្រេចលាតឡំក្នុងចំការកាហហ្វេ។ តាមនោះ បង្កើតឡើងនូវតម្លៃពហុផលិតផល ពោលគឺ ក្នុងផ្ទៃដីដាំដុះមួយ យើងអាចប្រមូលបានដើមឈើឧស្សាហកម្មរយៈពេលវែងផង និងប្រមូលបានផ្លែឈើជួយបង្កើនចំណូលទៀតផង”។
ផ្លែឈើនៅតំបន់ Tay Nguyen ជាពិសេសគឺផ្លែបឺរ អាចមានទីផ្សារធំៗទាំងក្នុងនិងក្រៅប្រទេស។ នាពេលអនាគត តំបន់ Tay Nguyen អាចយកការដាំផ្លែឈើហូបផ្លែឲ្យក្លាយទៅជាប្រៀបខ្លាំងនៃប្រភេទដើមឈើហូបផ្លែនៅវៀតណាម។ លំនាំដាំដើម ឈើ ហូបផ្លែលាយឡំក្នុងចំការកាហ្វេ ម្រេច ដែលគ្រួសារលោក Cao Van Nguyen ជាគំរូនោះ កំពុងក្លាយទៅជាទិសដៅអភិវឌ្ឍន៍ត្រឹមត្រូវរបស់ស្រុក Chu Prong ខេត្ត Gia Lai ក្នុងការរៀបចំឡើងវិញរចនាសម្ព័ន្ធផ្នែកកសិកម្ម ឆ្ពោះទៅការអភិវឌ្ឍកសិកម្មឆាប់រហ័សនិងនិរន្តរភាព៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

