![]() |
លោក Bay Bon បានចិញ្ចឹមត្រីទ្រុងបែរនៅកណ្តាលទន្លេ Hau។ ចម្ងាយពីខ័ណ្ឌ Binh Thuy គឺត្រូវចំណាយ១៥នាទីជិះទូកទើបទៅដល់ទ្រុងបែរចិញ្ចឹមត្រីរបស់លោក។ នៅពេលមានភ្ញៀវគឺលោករួសរាយរាក់ ទាក់ទទួលភ្ញៀវ ប៉ុន្តែនៅពេលមិនសូវមានភ្ញៀវ លោកប្រញាប់ប្រញាល់ឲ្យត្រីស៊ីតាមទ្រុងនីមួយៗ ពិនិត្យមើលត្រីឈឺដែរឬទេនិងជួសជូល កន្លែង ខូចដើម្បីកុំឲ្យត្រីចេញទៅក្រៅទ្រុង។ លោក Bay Bon សំណេះសំណាល់ថា៖
“ធ្វេសប្រហែសបន្តិចគឺវាចេញទៅក្រៅអស់ ដូច្នេះត្រូវពិនិត្យជារៀងរាល់ថ្ងៃ តាម ដានពីពណ៌របស់វាផង ក្រសែភ្នែករបស់វាផង និងរបៀបស៊ីរបស់វាផង។ ប្រសិនបើមិន តាមដានយ៉ាងម៉ត់ចត់ដូច្នោះ ពេលវាឈឺហើយទើបព្យាបាលគឺពិបាក ទុកចិញ្ចឹមបន្តក៏ គ្មានចំណេញដែរ”។
មុននេះ លោក Bay Bon បំពេញការងារនៅសាខាគយខេត្ត Ca Mau។ ដោយ រៀនបានចំណេះដឹងពីអ្នកវិទ្យាសាស្ត្របារាំងអំពីចរន្តទឹកនិងផលប្រយោជន៍ពីទន្លេមេគង្គ មក ដល់ឆ្នាំ២០០០ លោក Bay Bon សូមឈប់សម្រាកពីការងារ ទៅធ្វើការដំឡើងទ្រុង បែរ ចិញ្ចឹមត្រីចាប់ផ្តើមអាជីពតាមទន្លេ Hau នៅឃុំ Bui Huu Nghia ខ័ណ្ឌ Binh Thuy។ ដើមឡើយ លោកបានជ្រើសរើសប្រភេទត្រី dieu hong ក៏ទទួលបានជោគជ័យដែរ។ ប៉ុន្តែបន្ទាប់មកមានគេចិញ្ចឹមជាច្រើន ថ្លៃត្រីថយចុះធ្វើឲ្យលោកខាត់បង់រាប់ពាន់លាន ដុង។ មិននឿយណាយ លោក Bay Bon ប្តេជ្ញា ទៅរៀនសូត្រនិងស្រាវជ្រាវនៅកន្លែង ជាច្រើន ដើម្បីស្វែងយល់នូវរូបសណ្ឋានចិញ្ចឹមត្រីមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ រហូតមកដល់ពេលនេះ លោក Bay Bon មានទ្រុងបែរចំនួន៣០ សម្រាប់ចិញ្ចឹមត្រី១៥ប្រភេទ ក្នុងនោះមានប្រភេទត្រីកម្រ សាច់ឆ្ងាញ់ដែលបាន ទីផ្សារពេញនិយម៖
“ពេលដំបូងខ្ញុំចិញ្ចឹមត្រី That lat។ ក្រោយមកខ្ញុំបានឃើញថា នាពេលអនាគតគេ នឹងចិញ្ចឹមត្រី That lat ជាច្រើន បានជាខ្ញុំសម្រេចចិត្តចិញ្ចឹមត្រីកម្រមាន ដូចជាត្រីផ្សោត ត្រី Chach lau ត្រី et ត្រី xac និងត្រី soc soc ជាដើម។ ត្រីខ្ញុំចិញ្ចឹមទាំងអស់នេះគឺ សម្បូរណាស់សម្រាប់លក់ទៅទីផ្សារ”។
![]() |
មិនត្រឹមតែចិញ្ចឹមត្រីតាមទ្រុងបែរប៉ុណ្ណោះទេ នារយៈពេល២ឆ្នាំថ្មីៗនេះ លោក Bay Bon ថែមទាំងបើកមូលដ្ឋានផលិតប្រហិតត្រីតាមផ្ទះនៅខ័ណ្ឌ Binh Thuy សម្រាប់ ផ្គត់ផ្គង់ទៅទីផ្សារនូវម្ហូបពិសេសពីត្រី that lat ទៀតផង។ ឥឡូវនេះ ក្នុងមួយថ្ងៃ លោក បានលក់ទៅកាន់ទីផ្សារពី ៣ដល់៥រយគីឡូក្រាមត្រីស្រស់សម្រាប់សាខា អ្នកលក់ដុំនៅ ទីក្រុង ហូជីមិញ ទីក្រុងហាណូយនិងទីក្រុងជុំវិញ។
ខណៈដែល ទេសចរណ៍អេកូឡូស៊ីមានការអភិវឌ្ឍ ភ្ញៀវទេសចរមានបំណង់ចង់ ទៅទស្សនាទ្រុងបែរចិញ្ចឹមត្រីលើទន្លេ Hau របស់លោក Bay Bon។ ឃើញថា វិស័យ នេះពោរពេញទៅដោយសក្កានុភាព បាន ជាលោក Bay Bon បានចូលរួមដោយមិន ញញើតឡើយ។ បច្ចុប្បន្ននេះ លោកជាកសិករមួយរូបតែមួយគត់នៅខ័ណ្ឌ Bui Huu Nghia ស្រុក Binh Thuy អនុវត្តរូបសណ្ឋានចិញ្ចឹមត្រីទ្រុងបែររួមផ្សំជាមួយការធ្វើទេសចរ ណ៍។ ក្នុងមួយថ្ងៃ កន្លែងចិញ្ចឹមត្រីរបស់លោកទទួលបានភ្ញៀវពី៥០ ទៅ ដល់១០០ នាក់មកទស្សនា ដោយសំបុត្រក្នុងតម្លៃ១ម៉ឺនដុងម្នាក់។ នាចុងសប្តាហ៍ ចំនួនភ្ញៀវមកទស្សនាកាន់តែច្រើន។ លោកស្រី Ngo Thi Tuyet Mai ភ្ញៀវទេសចរមកពីទីក្រុងហូជីមិញ បន្ទាប់ពីបានទស្សនាទ្រុងចិញ្ចឹមត្រីរបស់លោក Bay Bo បានឲ្យដឹងថា៖
“ទ្រុងបែរចិញ្ចឹមត្រីរបស់លោក Bay Bo មានត្រីស្អាត ចម្លែកច្រើនប្រភេទ ហើយ មានត្រីខ្លះខ្ញុំមិនដែលបានឃើញ។ នេះជាលើកដំបូងដែលខ្ញុំបានទៅទស្សននាកន្លែងចិញ្ចឹមត្រីមួយដែលមានត្រីច្រើនប្រភេទ ដូច្នេះ។ គួរឲ្យចាប់អារម្មណ៍ណាស់”។
![]() |
បច្ចុប្បន្ននេះ នៅវាលសណ្តទន្លេ Cuu Long មានគ្រួសារជាច្រើនប្រកបមុខរបស ចិញ្ចឹមត្រីតាមទ្រុងបែរលើទន្លេ។ ហើយលោក Bay Bon ទទួលបានជោគជ័យគឺដោយសារលោកចេះស្រាវជ្រាវនិងរួមផ្សំជាមួយការចិញ្ចឹមត្រីច្រើនប្រភេទនិងចេះអភិវឌ្ឍអាជីវកម្មលើវិស័យទាក់ទិនជាច្រើន។ ឥឡូវនេះ លោកក្លាយទៅជាមហាសេដ្ឋីចិញ្ចឹមត្រី តាមទ្រុងបែរ លើទន្លេ Hau ដែលទទួលបានចំណូលជាង៥ពាន់លានដុងក្នុងមួយឆ្នាំ។ ទន្ទឹមជាមួយគ្នានោះ លោកថែមទាំងជួយពលករ៣០នាក់នៅតំបន់មានការងារធ្វើ ស្ថិរភាពទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


