ឧត្តមសេនីយ៍ទោ វីរៈជនកងកម្លាំងប្រដាប់អាវុធប្រជាជន លោក Nguyen Duc Soat បានរំលឹកពីអនុស្សាវរីយ៍នៅសមរភូមិ ខណៈកាន់គំរូយន្តហោះ MiG-21។(រូបថត៖ Le Phuong/VOV ៥) |
“នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ១៩៧២ ខ្ញុំបានជួបប្រយុទ្ធជាមួយយន្តហោះដោយមានអ្នកបើកបរ របស់អាមេរិក។ ពេលនោះ ខ្ញុំបានចេញហោះហើរពីអាកាសយានដ្ឋាន Gia Lam ដើម្បីការពារ ទីក្រុង Nam Dinh។ ការប្រយុទ្ធនេះមានរយៈពេលត្រឹមតែ ១៥ នាទីប៉ុណ្ណោះគិត ចាប់ពីការចេញហោះហើរដល់ការចុះចត ខ្ញុំបានបាញ់ទម្លាក់យន្តហោះ A-៧ មួយគ្រឿង របស់ អាមេរិក។ មួយខែក្រោយនោះ ពោលគឺនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៩៧២ យើង ទាំងពីរនាក់ ខ្ញុំនិងយុទ្ធមិត្ត Ngo Duy Thu បានវាយប្រហារលើក្រុមយន្តហោះ F-៤ ចំនួន ២៤ គ្រឿងរបស់អាមេរិក។ នេះជាក្រុមដែលដឹកគ្រាប់បែកទៅទម្លាក់ Thai Nguyen។ យើងបានវាយបំបែកក្រុមយន្តហោះនេះ ហើយមនុស្សម្នាក់ៗបានបាញ់ ទម្លាក់យន្តហោះ F-៤ មួយគ្រឿង ។ នៅថ្ងៃទី ២៧ ខែមិថុនា យើងមានការប្រយុទ្ធមួយ ទៀត ហើយខ្ញុំបានបាញ់ទម្លាក់ យន្តហោះ F-៤ មួយគ្រឿង ។ បន្ទាប់នោះ នៅថ្ងៃទី ២៦ ខែសីហា ខ្ញុំបានបាញ់ទម្លាក់យន្តហោះរបស់កម្លាំងម៉ារីនអាមេរិក។ នេះជាយន្តហោះតែមួយគត់របស់កងម៉ារីនអាមេរិកដែលត្រូវបានគេបាញ់ទម្លាក់ក្នុងសង្គ្រាមនៅវៀតណាម”។
នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ ១៩៧២ អ្នកបើកយន្តហោះ Nguyen Duc Soat បាន បាញ់ទម្លាក់យន្តហោះទី ៦ ដែលក្នុងនោះ ៥ គ្រឿងត្រូវបានបាញ់ទម្លាក់ក្នុងឆ្នាំ ១៩៧២ តែមួយឯង។ នេះជាយុទ្ធជ័យដែលមិនមានយុទ្ធជនវ័យក្មេងណាម្នាក់អាចអនុវត្តន៍បាន នៅពេលនោះ។
ក្នុងឆ្នាំ ១៩៧២ សហរដ្ឋអាមេរិកបានបើកប្រតិបត្តិការ Linebacker ទី២ ដែល វាយប្រហារទៅលើតំបន់ភាគខាងជើងវៀតណាម។ ក្នុងប្រតិបត្តិការនេះ អាមេរិកបាន ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដ៏ខ្លាំងបំផុតរបស់ពួកគេនៅពេលនោះគឺ បន្ទាយហោះ B-៥២ ធ្វើជាស្នូលសម្រាប់ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹក សន្ធាប់លើខេត្តក្រុងជាច្រើន រួមមានៈ ហាណូយ ហាយហ្វុង ថៃង្វៀន ឡាំងសឺន និង គោលដៅផ្សេងទៀតក្នុងរយៈពេល ១២ យប់ថ្ងៃ។ នេះគឺជាការវាយឆ្មក់ដោយគ្រាប់បែក ដ៏សាហាវបំផុតក្នុងសង្គ្រាមវៀតណាម និងជាការវាយឆ្មក់មួយក្នុងចំណោមការវាយឆ្មក់ ដោយមានប្រពលភាពខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រសង្គ្រាមលើពិភពលោក។ អ្នកបើក យន្តហោះ Nguyen Duc Soat និងយុទ្ធមិត្តបានរួមជាមួយអង្គភាពផ្សេងទៀត ចូលរួម ប្រយុទ្ធយ៉ាងអង់អាចក្លាហានដើម្បីការពារផ្ទៃមេឃរដ្ឋធានីហាណូយក្នុងអំឡុងពេល ១២ ថ្ងៃនិងយប់ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ៣០ ខែធ្នូ។
“ពេលឈរលើទ្វារលេណដ្ឋាននៃព្រលានយន្តហោះ Da Phuc មើលទៅលើរដ្ឋធានី ខ្ញុំឃើញភ្លើងឆេះសន្ធោសន្ធៅ គ្រាប់កាំភ្លើងប្រឆាំងយន្តហោះ គ្រាប់រ៉ុក្កែតបាញ់ឡើងគ្រប់ដណ្ដប់ផ្ទៃមេឃ។ ប្រសិនបើយន្តហោះ B ៥២ ចំនួន ៣ គ្រឿងផ្ទុកគ្រាប់បែក ចំនួន ១០៤ គ្រាប់នៅក្នុងពោះយន្តហោះ និង ១៨ គ្រាប់នៅខាងក្រៅ ហើយយន្តហោះ ៣ គ្រឿងនោះទម្លាប់គ្រាប់បែកលើផ្ទៃដី ២ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ គឺខាងក្រោមនឹងមិន មានអ្វីទៀតទេ។ ដូច្នេះហើយ នៅពេលនោះ យើងត្រឹមតែគិតថា ត្រូវធ្វើយ៉ាងណាដើម្បី កុំរាំងស្កាត់មិនឱ្យយន្តហោះនោះចូលទៅជិតគោលដៅ ដើម្បីកុំឱ្យគ្រាប់កាំធ្លាក់មកលើ ប្រជាជនយើង។ នោះគឺជាស្មារតីប្រយុទ្ធនៅពេលនោះរបស់យើង ហើយគ្មានអ្នកណាគិតពីខ្លួនឯងទៀតទេ”។
ក្នុងរយៈពេល ១២ ថ្ងៃយប់ ចក្រពត្តិអាមេរិកបានទម្លាក់គ្រាប់បែកជាង ៣៦ ពាន់ តោន។ ការប្រយុទ្ធគឺសាហាវបែបនេះមែន ប៉ុន្តែដោយមានស្មារតីអង់អាចក្លាហាន និងការប្តេជ្ញាចិត្តការពារដែនអាកាសរបស់មាតុភូមិ អ្នកបើកយន្តហោះ Nguyen Duc Soat និងយុទ្ធមិត្តបានប្រយុទ្ធយ៉ាងក្លាហានមោះមុតប្រឆាំងនឹងកងទ័ពជើងអាកាស ដ៏ទំនើបរបស់អាមេរិក៖ “នៅយប់ថ្ងៃដំបូងនៃយុទ្ធនាការហាណូយ ១២ ថ្ងៃយប់ អាកាសយានដ្ឋានពី៦ដល់ ៧កន្លែង របស់យើងបានទទួលរងគ្រាប់បែកពីសហរដ្ឋអាមេរិកដើម្បីរាំងស្កាត់មិនឲ្យ យន្តហោះកងទ័ពជើងអាកាស វៀតណាមហោះឡើង។ យន្តហោះយើងត្រូវតែហោះ ឡើងពីផ្លូវរត់ដែលមានប្រវែងតែ ១៦ ម៉ែត្រប៉ុណ្ណោះ ដោយមានរណ្តៅគ្រាប់បែកនៅទាំងសងខាង។ នៅពេលនោះ ខ្ញុំជាប្រធានកងពលលេខ ៣ កងវរសេនាធំទ័ព អាកាសលេខ ៩២៧។ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៧២ ក្នុងឋានៈជាប្រធានក្រុម ខ្ញុំជា មនុស្សដំបូងគេដែលហោះឡើងទៅប្រយុទ្ធដើម្បីការពារសមរភូមិ។ ការប្រយុទ្ធថ្ងៃនោះពិតជាសាហាវណាស់។ យើងបានជួបក្រុមយន្តហោះសត្រូវ F-4 ចំនួន ១៦ គ្រឿង។ គោលដៅរបស់យើងគឺប្រសិនបើយើងមិនអាចកំចាត់សត្រូវបានទេ យើងត្រូវបណ្តេញ យន្តហោះសត្រូវ មិនឲ្យវាទម្លាប់គ្រាប់បែកលើប្រព័ន្ធកាំជ្រួចប្រឆាំងយន្តហោះរបស់ យើងបានឡើយ។ ហើយយើងបានសម្រេចភារកិច្ច។ ក្នុងរយៈពេល ១២ ថ្ងៃយប់ ក្រុមរបស់ខ្ញុំបានបាញ់ទម្លាក់យន្តហោះគ្រប់ប្រភេទចំនួន ៥ គ្រឿង រួមទាំងយន្តហោះ B៥២ ចំនួន ១ គ្រឿង”។
ដោយមានយុទ្ធជ័យឆ្នើមដែលសម្រេចបានក្នុងដំណើរការចូលរួមប្រយុទ្ធ ក៏ដូច ជាបញ្ជាការនោះ ក្នុងឆ្នាំ ១៩៧៣ នៅពេលទើបមាន អាយុ ២៧ ឆ្នាំ ប៉ុណ្ណោះ អ្នកបើក យន្តហោះ Nguyen Duc Soat ត្រូវបានប្រគល់ជូនកិត្តិនាមដ៏ខ្ពង់ខ្ពស់ដែលជាយុវជននៃ កងកម្លាំងប្រដាប់អាវុធប្រជាជន។
អស់រយៈពេល ៤៤ ឆ្នាំបម្រើក្នុងជួរកងទ័ព ចាប់ពីយុទ្ធជនវ័យក្មេងដែលចាប់ផ្តើម រៀនបើកយន្តហោះ MiG-21 លោក ឧត្តមសេនីយ៍ទោ Nguyen Duc Soat បានក្លាយជា អ្នកបើកយន្តហោះមួយក្នុងចំណោមអ្នកបើកយន្តហោះដែលពូកែបំផុតក្នុងការបាញ់ ចំគោលដៅរបស់កងទ័ពជើងអាកាសវៀតណាម។ លោកធ្លាប់កាន់មុខតំណែង សំខាន់ៗជាច្រើនដូចជា៖ មេបញ្ជាការផ្នែកទ័ពជើងអាកាស មេបញ្ជាការផ្នែកទ័ពការពារ ដែនអាកាស-ទ័ពជើងអាកាស អគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាម។ ទោះ ជាក្នុងឋានៈណាក៏ដោយ ក៏លោកតែងតែចងចាំជានិច្ចថា ត្រូវតែសម្រេចភារកិច្ចដ៏ខ្ពង់ ខ្ពស់របស់ខ្លួន នោះគឺការពារផ្តៃមេឃ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិនិង ប្រជាជន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
