អ្នកគ្រូ Phan Thi Khanh។ (រូបថត៖ VOV) |
ប៉ុន្តែ នៅសាលារៀន ភូមិ Nga Yo ដែលអ្នកគ្រូ Phan Thi Khanh ទទួល បន្ទុកវិញ រឿងរ៉ាវខុសប្លែកគ្នាស្រឡះ។ ដោយសារតែភាពស្មោះស្ម័គ្រការខិតខំបញ្ចុះ បញ្ចូលរបស់អ្នកគ្រូ Phan Thi Khanh ប្អូនៗសិស្សានុសិស្សទៅរៀនយ៉ាងទៀងទាត់ សូម្បីតែក្នុងរដូវប្រមូលផលកាហ្វេក៏ដោយ។ លើសពីនេះទៅទៀត ប្អូនៗសុទ្ធតែចេះ និយាយភាសាវៀតណាមយ៉ាងល្អប្រពៃ ហើយមានទំនុកចិត្តក្នុងការទាក់ទងប្រាស្រ័យ ប្រចាំថ្ងៃផងដែរ។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដោយមិនចេះនឿយ ណាយ និងអស់ពីចិត្តពីថ្លើមដើម្បីកូនសិស្សរបស់អ្នកគ្រូ Phan Thi Khanh ក្នុងអំឡុងពេល ច្រើនឆ្នាំកន្លងមក។ អ្នកគ្រូបានសំណេះសំណាលថា៖ “នាងខ្ញុំឃោសនាជូនពួកគាត់អំពីផលប្រយោជន៍នៃការទៅរៀនយ៉ាងទៀងទាត់ ដើម្បី ពេលកូនៗធំដឹងក្ដី មានការងារធ្វើ មិនត្រូវធ្វើស្រែចម្ការដ៏លំបាកលំបិនទៀតទេ។ អាស្រ័យហេតុនោះ ពួកគាត់បានយល់ច្បាស់ហើយជូនកូនទៅរៀនយ៉ាងទៀងទាត់។ ចំពោះសិស្សា នុសិស្សជាជនជាតិភាគតិច យើងត្រូវសំណេះសំណាលជាមួយពួកគាត់ជារៀងរាល់ថ្ងៃ ដើម្បីមានភាជិតស្និទ្ធជាងទៀត។ ពីនោះ សិស្សនឹងខិតខំរៀនសូត្រ ហើយស្ដាប់អ្នកគ្រូ ជាង”។
ថ្នាក់បង្រៀនរបស់អ្នកគ្រូ Phan Thi Khanh នៅភូមិ Nga Yo ស្រុក Ia Grai ខេត្ត Gia Lai។ (រូបថត៖ VOV) |
នាយិការសាលាបឋមសិក្សា Nguyen Viet Xuan លោកស្រី Nguyen Thi Hiep បាននិយាយអំពីការខិតខំប្រឹងប្រែង ការច្នៃប្រឌិតក្នុងជំនាញ ហើយជាពិសេសគឺ ភាពអស់ពីចិត្តពីថ្លើមដើម្បីសិស្សា នុសិស្សរបស់អ្នកគ្រូ Phan Thi Khanh យ៉ាងដូច្នេះថា៖ “ខ្ញុំធ្វើដំណើរតាមផ្លូវឃើញអ្នកគ្រូទោះជាថ្ងៃសៅរិ៍ក៏ដោយ ក៏នៅតែចុះទៅ សាលារហូត។ ខ្ញុំសួរថា អ្នកគ្រូចុះទៅសាលាមានការអី ហើយនាងថា ជិតប្រឡងហើយ ប៉ុន្តែមានប្អូនអានមិនបានស្ទាត់ទេ ខ្ញុំចុះទៅបង្រៀនបន្ថែមឲ្យគាត់។ លឺនាងនិយាយ អញ្ចឹង ខ្ញុំមានអារម្មណ៍រំភើបចិត្តខ្លាំងណាស់”។
រាល់ការខិតខំប្រឹងប្រែងរបស់អ្នកគ្រូ Phan Thi Khanh ត្រូវបានកត់សម្គាល់ ដោយប័ណ្ណសរសើរថ្នាក់មូលដ្ឋាននិងថ្នាក់ខេត្តជាច្រើន ហើយត្រូវបានគ្រួសារសិស្សា នុសិស្សស្រឡាញ់រាប់អានផងដែរ។ កិច្ចខិតខំប្រឹងប្រែងនិងការរួមវិភាគទានដ៏ ស្ងៀមស្ងាត់របស់អ្នកគ្រូ ក៏បានចូលរួមចំណែកដល់ជ័យជំនះរួមនៃផ្នែកអប់រំខេត្ត Gia Lai ក្នុងការលើកកំពស់គុណភាពការបង្ហាត់បង្រៀននៅតំបន់ជនជាតិ ភាគតិចនៅមូល ដ្ឋានទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

