​ព្រះអនុត្ថេរះThich Giac Nghia​នៅកោះTruong Sa (Image: Internet)
Vovworld- ព្រះអនុត្ថេរះThich Giac Nghia ជាព្រះសង្ឃពុទ្ធសាសនា១អង្គ​ក្នុង
ចំណោម ព្រះសង្ឃពុទ្ធសាសនាទាំង៦អង្គ​នៅខែត្រ Khanh Hoa និមន្តទៅកាន់
ទីប្រជុំកោះ Truong sa ។ ព្រះអនុត្ថេរះThichGiac Nghia មានពុទ្ធដីការថា៖ ព្រះសង្ឃ
ទាំង​៦​អង្គ នេះ និមន្តទៅកាន់Truong sa ដោយសេចក្តីស្រឡាញ់ចំពោះ ផ្នែកដែនដី
ដ៏ពិសិដ្ឋ​១របស់មាតុភូមិវៀតណាម។
គិតមកដល់ថ្ងៃរំដោះភាគខាងត្បូង​ទី​៣០ មេសា​ឆ្នាំ​២០១២ នឹងក៏ជាថ្ងៃដែល
ក្រុមការងារយើងខ្ញុំដាក់ជើងដល់ទីរួមស្រុក​ Truong sa នេះ​​ ព្រះអនុត្ថេរះThich
Giac Nghia និមន្តទៅគង់នៅក្នុងវត្តTruong sa ធំ បានជាង២​សប្តាហ៏។
បើ់ប្រៀបទៅនឹងវត្ត Van Duc នឹងវត្ត Phuoc Tri របស់ខែត្រKhanh Hoa -ជាវត្ត
ដែលព្រះអង្គ​ធ្លាប់គង់ វត្តTruong sa ធំ មិនស្កឹមស្កៃ នឹងក៏មិនគ្រប់គ្រាន់ ទេ។ ក៏ប៉ុន្តែ​
ចំពោះអនុត្ថេរះ ការរស់នៅនៅទីរួមស្រុក Truong sa ​គឺសមស្រប ទៅនឹងការបួស
រៀន។ ព្រះអនុត្ថេរះThich Giac Nghia មានពុទ្ធដីការថា៖បើសិន ជាជីវិតមនុស្ស គឺជា​បណ្តាការធ្វើដំណើរ ដំណើរនិមន្តទៅគង់នៅក្នុងវត្ត​ Truong sa​ ធំ ​គឺជាដំណើរនិមន្ត
មានអត្ថន័យជាទីបំផុត។ក្រោយពីដំណើរនិមន្តទៅធ្វើពិធី បង្សុកូលឧទ្ទឹកុសលជូន
ដល់វិញ្ញាណក្ខន្ធ័យុទ្ធជនពលីនៅកោះTruong sa ចំនួន​៣លើក អត្មាឃើញថា៖ខ្លួនត្រូវមានការទទួលខុសត្រូវចំពោះមាតុប្រទេសចំពោះ ការការពារអធិបតេយ្យ
ភាពដែនដី ដែលជីដូនជីតាយើងបានពលីសាច់ស្រស់ ឈាមស្រស់ដើម្បីការពារ។ដោយហេតុនេះយើងខ្ញុំបានសំរេចនិមន្តទៅកាន់ Truong sa ។ ព្រះអនុត្ថេរះThich
Giac Nghia មានពុទ្ធដីការបន្តថា៖បើប្រៀបទៅនឹងការ រស់នៅលើដីគោគ Truong
sa នៅមានការលំបាកជាច្រើនណាស់។តែប្តូរយក វិញការរស់នៅទីនេះ​មានភាព
រស់រវើក​ សម្បូរបែបជាងដោយសកម្មភាពព្រលឹង។ ព្រះអនុត្ថេរះThich Giac Nghia មានសង្ឃដីការថា៖​ បងៗសួរអំពីការសាកល្បង ពេលនិមន្តទៅកាន់Truong sa​ ?
​​ អត់មានទេ។ពិព្រោះយើងខ្ញុំជាបណ្តាអ្នកបួស។​យើងខ្ញុំនិមន្តទៅកាន់ទីនេះដើម្បី
ថែទាំ ពង្រឹងកិច្ចការពុទ្ធសាសនា​ដល់ប្រជាជន រស់នៅទីនេះ។យើងខ្ញុំសូមអរគុណ
ចំពោះរដ្ឋវៀតណាម ដែលបានបង្កលក្ខណះ ឲ្យយើងខ្ញុំនិមន្តទៅគង់នៅក្នុងវត្ត
Truong sa ។
នៅលើកោះTruong sa ធំ នាថ្ងៃទី​១ ទី​១៥​កើត​ជារៀងរាល់ខែ ប្រជាជនគ្រប់
រូបសុទ្ធតែទៅវត្ត រួមគ្នាបួងសួងអស់ទេវតាឲ្យប្រទេសមានសន្តិភាព​ ប្រជាជន មានសុខដុមរម្យនា។ បងស្រី Bui Thi Nhung នៅកោះTruong saធំ បានឲ្យដឹង ថា៖​វត្តនៅលើកោះនេះ គឺជាកិត្តិយស សុភមង្គល​របស់ប្រជាជននឹងយុទ្ធជន នៅលើកោះ។វាសម្តែងបាននូវដួងចិត្តព្រលឹងរបស់ខ្លួនចំពោះព្រះពុទ្ធសាសនា ពិសេសគឺជំនឿ
ជឿជាក់ដើម្បីការពារខ្ជាប់កោះ។
ព្រះអនុត្ថេរះ​​Thich Giac Nghia (រូបថត៖ Internet)
ចែកដៃទីរួមស្រុកTruong sa ចែកដៃព្រះអនុត្ថេរះ​ កម្មាភិបាល​យុទ្ធជន​នឹង
ប្រជាជនរស់នៅលើកោះ​​ខ្ញុំចងចាំពុទ្ធដីការរបស់ព្រះអនុត្ថេរះThich Giac Nghia
​ ដែលថា៖កុលបុត្រវៀតណាមយើងម្នាក់ៗ ទោះបីកាន់សាសនាឫមិនកាន់
សាសនា នឹងកាន់តំណែងណា​ក៏ដោយ​​​ ក៏ដើម្បីគោលដៅរួម១ ​នោះគឺធ្វើអ្វីៗ ដើម្បីប្រទេសមានសន្តិភាព​​ប្រជាជនមានសុខដុមរម្យនាប្រជាជាតិស្ថិស្ថេរគង់វង្ស
ជានិរន្ត៕