(VOVworld)-ក្នុងឱកាសរំលឹកអនុស្សាវរីយ៌រយៈពេល១ឆ្នាំទិវាទទួលមរណៈភាព
របស់អ្នកបង្កើតសម្ព័ន្ធក្រុមហ៊ុន Apple លោក Steve Paul Jobs ការតាំងពិព័ណ៌
“ការត្រិះរិះ​ខុសប្លែក”រៀបចំដោយសិល្បៈករវៀតណាមកំពុងប្រព្រឹត្តទៅក្នុងបរិ
វេណបណ្ណាល័យជាតិហាណូយចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧តុលាឆ្នាំ២០១២។ការតាំង
ពិព័ណ៌ បានតាំងបង្ហាញវណ្ណកម្មគំនូរថ្នាំលាយប្រេងចំនួន២១ផ្ទាំងនិងវណ្ណកម្មគំនូរ
ចម្លាក់១ផ្ទាំងដែលសម្តែងឡើងវិញជីវិតនិងបុព្វហេតុរបស់មនុស្សធ្វើឲ្យពិភពលោក ទាំងមូលមានការផ្លាស់ប្តូរ។

រូបចម្លាក់ Steve Jobs (រូបថតៈ​Internet)

ការតាំងពិព័ណ៌បានបើកចំថ្ងៃទទួលមរណភាពរបស់ Steve Jobs ថ្ងៃទី៥តុ
លា។ មិនត្រឹមតែជាការបង្ហាញពីរូបរាងរបស់ Steve Jobsតែប៉ុណ្ណោះ ថែមទាំង
ការតាំងពិព័ណ៌នេះបានដាក់តាំងបង្ហាញរាល់វណ្ណកម្មពិសេសដែលមិនធ្លាប់
ឃើញឬក៏កម្រមានក្នុងចរន្តវិចិត្រសិល្បៈវៀតណាមទៀតផង។ គំនូរថ្នាំលាយ
ប្រេង Lukas ចំនួន២១ផ្ទាំងដោយមានព័ណ៌ភ្លឺចំរុះ និងរូបចម្លាក់ពាក់កណ្តាលខ្លួន
លោកSteve Jobs ត្រូវធ្វើពីដែកថែប និងcomposit មានកំពស់ជាង២m។ វណ្ណកម្ម
បានធើ្វឡើងដោយមានការរួមផ្សំរបស់វិចិត្រករ Bui Van Khoa ជាងចម្លាក់ Le Dinh
Quy និងអ្នកស្រាវជ្រាវអំពី Apple និង Steve Jobs បណ្ឌិត Nguyen Duc Tien ។ ស្តីអំពីគំនូរ២១ផ្ទាំងក្នុងការតាំងពីព័ណ៌ វិចិត្រករBui Van Khoa ឲ្យដឹងថា៖

“ទី១គឺ ព័ណ៌ដែលបានប្រើប្រាស់ក្នុងគំនូរទាំង២១ផ្ទាំងនេះ គឺព័ណ៌
កម្រមាន។ ទី២វណ្ណកម្មទាំងនោះ ពោរពេញទៅដោយភាពច្បាស់លាស់
ក្នុងគំនិតក៏ដូចជារបៀបសម្តែងផងដែរ”។

ទិដ្ឋភាពនៃពិព័ណ៌ (រូបថតៈ Internet)

ការតាំងពិព័ណ៌​“ការត្រះរិះ​ខុសប្លែក” បានធ្វើឲ្យលេចធ្លោពីឥទ្ធិពលរបស់
Steve Jobs ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានដោយនិមិត្តរូបផ្លែប៉ោមកញ្ឆាតមួយ
ជ្រុងដែលមានវត្តមានភាគច្រើនក្នុងបណ្តាគំនូរ។ លោក Nguyen Duc Tien បានចែករំលែកអំពីគំនិតរបស់ខ្លួនក្នុងដំណាក់កាលច្នៃប្រឌិតវណ្ណកម្មគំនូរនេះ៖

"ខ្ញុំចង់រួមជាមួយវិចិត្រករវៀតណាម សម្តែងឡើងវិញ និងពិព័ណនា
ចំណុច​លេចធ្លោបំផុតរបស់ Steve Jobs ដែលផ្សារភ្ជាប់ជាមួយបដិវត្តន៌ចំនួន
៧ត្រូវបាន ពិភពលោកទាំងមូលទទួលស្គាល់។ នោះគឺការបដិវត្តន៌ឧស្សាហ
កម្មក្នុងរយៈ ៣៥ ឆ្នាំ​តាំងពីឆ្នាំ​១៩៧៧ ដល់ឆ្នាំ២០១២ ក្នុងនោះមានការបដិ
វត្តន៌អំពីទូរសព្ទចល័ត laptop ជាដើម"។

មកជាមួយការតាំងពិព័ណ៌នេះ មនុស្សគ្រប់រូបមិនត្រឹមតែលង់ខ្លួនក្នុងវិចិត្រ
កម្មចំរុះព័ណ៌តែប៉ុណ្ណោះ​ថែមទាំងបានសញ្ចឹងគិតអំពីសាដ៏ជ្រាលជ្រៅក្នុងរូបគំនូរ
និមួយៗ។នោះជាការសម្តែងទនូវស្សនវិស័យរបស់ Steve Jobs គឺធ្វើអាជីវកម្មត្រូវ
បង្កើតឡើងរាល់ផលិតផលខុសប្លែកគ្នាហើយស្និទ្ធស្នាលដូចជាបានផ្ញើទុកក្នុងរូប
គំនូ “The Vision -ទស្សនវិស័យ”។ចែករំលែកអំពីដំណាក់កាលសម្រេចរូបគំនូ
ពិសេសខុសប្លែកដែលផ្សារភ្ជាប់ជាមួយសារបានផ្ញើទុកក្នុងនោះ វិចិត្រករ Bui Van
Khoa និយាយថា៖

"ពីជនម្នាក់ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា បញ្ចូនចូលក្នុងវណ្ណកម្ម
វិចិត្រ កម្មគឺជាបញ្ហាពិបាកណាស់។ ផ្ទាំងគំនូរដើមដំបូងដែលខ្ញុំគូរអំពី Steve
Jobs ជា ផ្ទាំងគំនូបានទាក់ទាញចំណាប់អារម្មណ៌ជាងគេ។ ក្នុងដំណាក់
កាលអនុវត្តផ្ទាំង គំនូបន្ទាប់ទៀតនោះ គឺខ្ញុំស្រាវជ្រាវច្បាស់អំពីព័ណ៌ ខ្លឹម
សារដែលផ្សាភ្ជាប់ជាមួយ បច្ចេកវិទ្យាដែល Steve Jobs ទទួលបានជោគ
ជ័យ"។

វណ្ណកម្ម១ដែលបានបង្ហាញក្នុងពិព័ណ៌
(រូបថតៈ Internet)

Steve Jobs ជាសក្ខីភាព១ពោរពេញទៅដោយកម្លំាងរបស់ការត្រះរិះខុស
ប្លែក ។ ក្នុងរយៈពេលពិភពលោកទាំងឡាយកំពុងទទួលយករាល់សមិទ្ធិផលពី
ការ ត្រិះរិះខុសប្លែកនោះ គឺលោកបានលាចាកលោកទៅហើយ។ ប៉ុន្តែការលា
ចាកលោកនេះ មិនជាការបញ្ចប់ទេ ផ្ទុយទៅវិញបានបើកចេញជើងមេឃថ្មី។
ដោយមានតាំង ពិព័ណ៌​“ការត្រិះរិះ​ខុសប្លែក” របស់បណ្តាសិល្បៈវិចិត្រករវៀត
ណាមបានជួយជំនាន់វ័យក្មេងវៀតណាមមានឱកាសក្រលែកមើលឡើងវិញ
បុព្វហេតុរបស់មនុស្សមហិមានិងជាអ្នកបដិវត្តន៌១រូបក្នុងវិស័យបច្ចេកវិទ្យា
ផងដែរ៕