![]() |
គួរកត់សម្គាល់ថា ផ្នែកកសិក រុក្ខកម្មនៃមហាវិទ្យាល័យ Can Tho បានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ចំណុះផ្នែកវិទ្យាសាស្ត្រជីវភាពរស់នៅនិងវេជ្ជសាស្ត្ររបស់ QS 2020 ។ នេះគឺជាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃមហាវិទ្យាល័យ Can Tho ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។
សាស្ត្រាចារ្យរងបណ្ឌិត Le Van Vang ប្រធានដេប៉ាតឺម៉ង់កសិកម្ម នៃមហាវិទ្យាល័យ Can Tho បានឲ្យដឹងថា៖ បណ្ដាមហាវិទ្យាល័យត្រូវបានរៀបចំណាត់ថ្នាក់ដោយផ្អែកលើស្តង់ដារចំនួន ៤ គឺ៖ កេរ្តិ៍ឈ្មោះសិក្សារៀនសូត្រ (Academic Reputation) កេរ្តិ៍ឈ្មោះជ្រើសរើសនិស្សិត (Employer Reputation) ការដកស្រង់នៅក្នុងអត្ថបទកាសែត និងតួរលេខ H (H-index)។ នាពេល ថ្មីៗនេះ តួរលេខ H ត្រូវបានចាត់ទុកថាជារង្វាស់អំពីផលិតភាពការងារ ផលប៉ះពាល់នៃសំណង់សិក្សាស្រាវជ្រាវដល់សហគមណ៍អ្នកវិទ្យាសាស្ត្រអន្តរជាតិ និងការទទួលស្គាល់របស់មិត្តរួមអាជីពក្នុងវិស័យរបស់អ្នកវិទ្យាសាស្ត្រមួយរូប។ ជាពិសេស ចំពោះសន្ទស្សន៍នេះ ផ្នែកកសិ រុក្ខកម្មរបស់មហាវិទ្យាល័យ Can Tho ទទួលបាន ៦២,៤ ពិន្ទុពោលគឺខ្ពស់បំផុតក្នុងស្តង់ដារទាំង៤។ លោក Le Van Vang បានឲ្យដឹងថា៖
“ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំណាត់ថ្នាក់បានចាប់ផ្តើមខ្ពស់ជាង ។ រហូតមកដល់ពេលនេះ នៅពេលដែលចំណាត់ថ្នាក់ QS បានដាក់បញ្ជូលទាំងផ្នែកកសិកម្មដើម្បីរៀបចំណាត់ថ្នាក់ពិភពលោក គឺគេបានវាយតម្លៃខ្ពស់ចំពោះផ្នែកកសិកម្មរបស់មហាវិទ្យាល័យ Can Tho។ យើងខ្ញុំខិតខំប្រឹងប្រែងមិនត្រឹមតែដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតប៉ុណ្ណោះទេ ថែមទាំងកែលម្អផ្នែកកសិកម្មនៅមហាវិទ្យាល័យ Can Tho ឲ្យកាន់តែល្អប្រសើរផងដែរ”។
![]() |
ដេប៉ាឌឺម៉ង់កសិកម្មនៃមហាវិទ្យាស័យ Can Tho ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៨ ។ ភារកិច្ចចម្បងរបស់ដេប៉ាឌឺម៉ង់គឺ បណ្តុះបណ្តាល សិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងផ្ទេរប្រគល់បច្ចេកវិទ្យា បម្រើផលិតកម្ម ដែលរួមចំណែកដល់ការអភិវឌ្ឍកសិកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long និងនៅទូទាំងប្រទេសលើវិស័យដាំដុះ សត្វចិញ្ចឹម និងកែច្នៃចំណីអាហារ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដេប៉ាឌឺម៉ង់កសិកម្មជានិច្ចកាលប្រកៀកស្នាជាមួយសាលា ដើម្បីជំរុញខ្លាំងការចូលរួមរៀបចំណាត់ថ្នាក់រួម និងតម្រង់ទិសដៅលើវិស័យដែលមានប្រៀបខ្លាំង។ សាលាបានកែលម្អយ៉ាងសកម្មនូវកេរ្តិ៍ឈ្មោះសិក្សា តាមរយៈការកែលម្អកម្មវិធីប៉ណ្ដុះបណ្ដាល បង្រៀន ជាពិសេសគឺជំរុញខ្លាំងសកម្មភាពសិក្សារៀនសូត្រ និងប្រកាសវិទ្យាសាស្ត្រ។ ចាប់ពីការខិតខំប្រឹងប្រែងផ្លាស់ប្តូរឲ្យស្របតាមពិភពលោកនោះ វត្តមានក្នុងតារាងរៀបចំណាត់ថ្នាក់ដ៏មានកិត្យានុភាពគឺជាកិត្តិយសនិងមោទនភាពមិនត្រឹមតែសម្រាប់
កម្មាភិបាល គ្រូបង្រៀនប៉ុណ្នោះទេ ថែមទាំងសម្រាប់និស្សិតនៃដេប៉ាឌឺម៉ង់កសិកម្ម នៃមហាវិទ្យាល័យ Can Tho ទៀតផង។ មិត្ត Vo Thi Phuong Tien និស្សិតឆ្នាំទី ៣ ផ្នែកចិញ្ចឹមសត្វ នៃដេប៉ាឌឺម៉ង់កសិកម្ម បានចែករំលែកថា៖
“ទាក់ទងនឹងខាងផ្នែកកសិកម្ម ប្អូនមានមោទនភាពយ៉ាងក្រៃលែង។ ក្រៅពីការ សិក្សានៅក្នុងថ្នាក់ ប្អូននឹងព្យាយាមចូលរួមក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់និស្សិត។ នេះក៏ជាសកម្មភាពមួយដែលកំពុងត្រូវបានសាលា ជំរុញ អភិវឌ្ឍន៍ ដើម្បីបង្កើតសមិទ្ធិផលរួមរបស់សាលារៀន ក្នុងការរៀបចំណាត់ថ្នាក់ QS ដូចនាបច្ចុប្បន្ននេះផងដែរ”។
ការឈរនៅក្នុងចំណាត់ថ្នាក់ពិភពលោក QS នឹងជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់សាលា ក្នុងការបន្តជំរុញការអភិវឌ្ឍផ្នែកសិក្សា និងទាក់ទាញនិស្សិត។ ទន្ទឺមនឹងនេះ នឹងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យនេះសម្រាប់ប្រទេសជាតិ ជាពិសេសគឺនៅតំបន់ដីសណ្តទន្លេ Cuu Long។ សាលាកំពុងផ្ដោតសំខាន់លើការកែលម្អ ធ្វើបច្ចុប្បន្នភាពនូវកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀន លើកកម្ពស់គុណភាពនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្ទេរប្រគល់បច្ចេកវិទ្យាស្របតាមតម្រូវការសមាហរណកម្មបច្ចុប្បន្ន។ សាស្ត្រាចរ្យរង បណ្ឌិត Le Viet Dung នាយករងនៃមហាវិទ្យាល័យ Can Tho បានមានប្រសាសន៍ថា៖
“ជាមួយនឹងដំណឹងល្អរបស់វិស័យកសិកម្មនេះ សាលាមិនត្រឹម តែបានវិនិយោគលើវិស័យកសិកម្មប៉ុណ្ណោះ ទេថែមទាំងនឹងបង្កើតគោលការណ៍ឲ្យសមស្របថែមទៀត ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មទៀតផង។ ទន្ទឹមនឹងនេះ សាលាក៏នឹងយកចិត្តទុកដាក់លើផ្នែកផ្សេងៗទៀតដើម្បីអភិវឌ្ឍន៍ដោយព្រមៗគ្នាផងដែរ”។
ចំណាត់ថ្នាក់លេខ ២៥១ - ៣០០ ក្នុងចំណាត់ថ្នាក់ពិភពលោក QS បានសរឲ្យឃើញនូវការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដោយឥតឈប់ឈរក្នុងរយៈពេល ៥៤ របស់លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃមហាវិទ្យាល័យ Can Tho និយាយរួម និងរបស់ផ្នែកកសិ រុក្ខកម្មនិយាយរួម។ សង្ឃឹមថា ក្នុងរយៈពេលខាងមុខ សាលានឹងមានការរួមចំណែកជាវិជ្ជមាន ប្រកបដោយប្រសិទ្ធភាពជាងមុន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសក្នុងវិស័យកសិកម្ម និងជលផលសម្រាប់តំបន់ដីសណ្ដទន្លេ Cuu Long ទាក់ទាញការគាំទ្រ កិច្ចសហប្រតិបត្តិការបន្ថែមទៀតពី អង្គភាព អង្គការ បុគ្គលក្នុង និងក្រៅប្រទេសផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

