![]() |
សំណួរដំបូងក្នុងកម្មវិធី ថ្ងៃនេះមកពីមិត្តអ្នកស្ដាប់ ហេង វុធី និស្សិតកម្ពុជា ដែល ចង់បានស្ដាប់ការឧទ្ទេសនាមអំពីពិធីបុណ្យសែនដូនតារបស់ជនជាតិខ្មែរនៅភាគខាងត្បូងវៀតណាម។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចនឹងជនជាតិ Kinh មានពិធី បុណ្យ Vu Lan ជនជាតិ ចាម មានពិធីបុណ្យ Ka Te នោះគឺ ជនជាតិខ្មែរមានពិធី បុណ្យសែនដូនតា ដែលជាពិធីបុណ្យសំខាន់មួយដែលមានអត្ថន័យដ៏ល្អប្រសើរ ជាច្រើន ដោយបង្ហាញនូវការដឹងគុណ ការរំលឹកគុណបំណាច់របស់ជីដូនជីតានិង អ្នកដែលបានលាចាកលោកទៅ ព្រមទាំងបួងសួងសុំអោយមានភាពសុខសាន្ត ចំពោះខ្លួនឯង គ្រួសារញាតិសន្ដាននិងអ្នកដែលនៅរស់ផងដែរ។
នាសព្វថ្ងៃ ពិធីបុណ្យសែនដូនតាប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ខែទី៨ដល់ថ្ងៃទី១ ខែទី៩ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ។ ក្នុងប៉ុន្មានថ្ងៃប្រព្រឹត្តទៅពិធីបុណ្យនេះ ជន ជាតិខ្មែរតែងតែភ្ញាក់ពីដំណេកតាំងពីព្រឹកព្រលឹមដើម្បីត្រៀមរៀបចំចង្ហាន់ប្រគេនជូនព្រះសង្ឃនៅតាមវត្តអារ៉ាមនានា ហើយនិមន្តព្រះសង្ឃមកផ្ទះដើម្បីសូត្រមន្ត បង្សុកូលរំលឹកវិញ្ញាណក្ខ័ន្ធអ្នកដែលបានចែកឋានទៅ។ គ្រឿងសំណែនរួមមាន៖ បាយដំណើបពំនូត ម្ហូបអាហារ បង្អែម ភេសជ្ជៈ និងផ្លែឈើ ជាដើម។ ពិធីបុណ្យសែនដូនតា ក៏ជាឱកាសដើម្បីអោយអាជ្ញាធរមូលដ្ឋាន ស្ថាប័ន គ្រប់ជាន់ថ្នាក់ទៅសាកសួរសុខទុក្ខជនរួមជាតិនិងព្រះសង្ឃជនជាតិខ្មែរនៅតាម វត្តអារ៉ាមនានាក្នុងតំបន់ផងដែរ។ ហេតុដូច្នេះហើយ ពិធីបុណ្យសែនដូនតាមិន ត្រឹមតែជាឱកាសដើម្បីតបស្នងសងគុណដល់ជីដូនជីតាប៉ុណ្ណោះទេ ថែមទាំងជា ទិវាបុណ្យនៃចំណងសាមគ្គីភាពដ៏ពោរពេញទៅដោយក្ដីសោមនស្សរីករាយនិង អត្ថន័យមនុស្សសាស្ត្រដ៏ជ្រាលជ្រៅទៀតផង។
![]() |
បន្ទាប់មកទៀតគឺសំណួររបស់លោក Siegbert Gerhard នៅប្រទេស អាល្លឺម៉ង់ដែលបានសួរថានាឆ្នាំ២០១៩នៅវៀតណាមមានសិស្សានុសិស្សប៉ុន្មាននាក់ដែលបានបើកបវសនកាលឆ្នាំសិក្សាថ្មី? តើឪពុកម្ដាយត្រូវតែបង់ ថ្លៃឯកសណ្ឋននិងសម្ភារៈសិក្សាសម្រាប់សិស្សានុសិស្សដែរឬអត់?
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ថ្ងៃទី៥ ខែកញ្ញា ជារៀងរាល់ឆ្នាំ ជា ទិវាប្រជាជនទាំងមូលជូនកុមារទៅសាលា នៅវៀតណាម។ នៅក្នុងថ្ងៃបវសនកាលឆ្នាំសិក្សាថ្មីនាពេលកន្លងទៅ វៀត ណាមមានសិស្សានុសិស្សជាង២២ លាននាក់ចូលក្នុងឆ្នាំសិក្សាថ្មី២០១៩-២០២០។ ពិធីបវសនកាលឆ្នាំ សិក្សាថ្មីនៅតាមសាលារៀននានាទូទាំងប្រទេសតែងតែមានផ្នែកចំនួន២។ ផ្នែក ពិធីការត្រូវបានរៀបចំឡើងក្នុងរយៈពេលខ្លីប៉ុន្តែត្រូវធានាលក្ខណៈឱឡារិក ដោយមានពិធី គោរពទង់ជាតិ ច្រៀងបទភ្លេងជាតិ និងអានលិខិតជូនពរឆ្នាំសិក្សា ថ្មីរបស់ប្រធានរដ្ឋ ជាដើម។ បន្ទាប់នោះគឺផ្នែកបុណ្យ ដោយមានសកម្មភាពលេង កំសាន្ត កម្មវិធីសម្ដែងសិល្បៈកីឡាដ៏សមស្របនឹងលក្ខខ័ណ្ឌនៃសាលា ក៏ដូចជា វ័យអាយុរបស់សិស្សានុសិស្ស ដើម្បីបង្កើតឡើងបរិយាកាសដ៏សប្បាយរីករាយនៃ ទិវាបើកបវសនកាល។ នាបច្ចុប្បន្ន សាលារៀនភាគច្រើនទូទាំងប្រទេសសុទ្ធតែ មានឯកសណ្ឋានដោយឡែករបស់ខ្លួន ហេតុដូច្នេះបានជា ឪពុកម្ដាយត្រូវតែបង់ ប្រាក់មួយចំនួនដើម្បីទិញឯកសណ្ឋានសម្រាប់កូនៗ។ ចំណែកឯសម្ភារៈសិក្សា គឺមិនជាការចាប់បង្ខំឡើយ។ ឧទាហរណ៍ថា ចំពោះសៀវភៅសិក្សា គឺសិស្សានុ សិស្សអាចទិញនៅហាងលក់សៀវភៅនៅខាងក្រៅ ឬសុំសៀវភៅពីបងៗថ្នាក់ លើក៏បាន។
![]() |
សំណួរចុងក្រោយក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះគឺមកពីលោក Ali Benchohra នៅអាល់ហ្សេរី ដែលចង់បានជ្រាបអំពីក្រុមហ៊ុនអាកាសចរណ៍ ស៊ីវិលនានារបស់វៀតណាម។
លោកអ្នកនាងជាទីមេត្រី! នាបច្ចុប្បន្ន វៀតណាមកំពុងមានក្រុមហ៊ុន អាកាសចរណ៍ស៊ីវិលចំនួន៥អង្គភាពរួមមាន៖ Vietnam Airlines Vietjet Air Jetstar Pacific Bamboo Airways និង VASCO។ ដោយមានយន្តហោះសរុបជាង ១៨០គ្រឿង ក្រុមហ៊ុនទាំង៥នេះកំពុងធ្វើអាជីវកម្មនូវជើងហោះហើរក្នុងស្រុកជាង ៥០ជើង ដែលតភ្ជាប់ទីក្រុងហាណូយ ទីក្រុងដាណាំង និងទីក្រុងហូជីមិញជាមួយ ព្រលានយន្តហោះចំនួន១៨ទូទាំងប្រទេស។ នៅទីផ្សារអន្តរជាតិ នាបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៣នោះគឺ Vietnam Airlines Vietjet Air និង Jetstar ដែលកំពុង សហប្រតិបតិ្តការជាមួយក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន៦៨អង្គភាព ដើម្បី ធ្វើអាជីវកម្មនូវជើងហោះហើរអន្តរជាតិចំនួន ១៣០ជើងរវាង ហាណូយ ដាណាំង ទីក្រុងហូជីមិញ ញ៉ាត្រាង ហាយហ្វុង និង ភូក្វឹក ជាមួយនឹងប្រទេសនិងតំបន់ដែន ដីចំនួន២៨។ ចំពោះប្រាក់ចំណូល គឺ Vietnam Airlines កំពុងនាំមុខគេលើផ្នែក អាកាសចរណ៍ប្រពៃណី ហើយ Vietjet Air នាំមុខគេលើផ្នែកអាកាសចរណ៍តម្លៃ ថោក បន្ទាប់មកគឺ Jetstar។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីផ្សារអាកាសចរណ៍វៀត ណាមតែងតែសម្រេចបានកំណើនខ្ពស់។ នាចុងឆ្នាំ២០១៨ ក្រុមហ៊ុនអាកាស ចរណ៍ចំនួន២ដ៏ធំបំផុតនៅវៀតណាមគឺ Vietnam Airlines និង Vietjet Air បាន ប្រកាសលទ្ធផលអាជីវកម្មគួរអោយចាប់អារម្មណ៍។ ប្រាក់ចំណូលសរុបរបស់ Vietnam Airlines បានលើសពីកម្រិត១០០លានលានដុងជាលើកដំបូង កើន ១៥%បើធៀបនឹងការគ្រោងទុក។ ក្នុងពេលជាមួយគ្នានោះ ប្រាក់ចំណូលសរុបរបស់ Vietjet Air សម្រេចបានជាង៥២លានលាន ដុង កើន២៤%បើធៀបនឹងឆ្នាំ ទៅមិញ។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបតែផ្ដល់ជូន។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នកនាង សូមផ្ញើ មកកាន់ អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail .com ឬ លោកអ្នកនាង អាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ www.vovworld.vn ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


