ក្នុងសប្ដាហ៍កន្លងទៅ មិត្តអ្នកស្ដាប់ជាច្រើនបានសម្ដែងការ យកចិត្តទុកដាក់ដល់ព័ត៌មានមួយចំនួនពាក់ព័ន្ធដល់ការដែលវៀត ណាមបន្តជួយឧបត្ថម្ភកម្ពុជាក្នុងការបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាត ត្បាត។ ចែករំលែកអារម្មណ៍អំពីព័ត៌មាន “ប្រធានគណៈបក្សប្រជាជន កម្ពុជាសម្ដេច តេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អគ្គលេខាបក្ស លោក Nguyen Phu Trong” មិត្តអ្នកស្ដាប់ ហ៊ាន សុភក្តិ បានសរសេរ ថា៖ “អរគុណវៀតណាម ព័ត៌មាននេះបកប្រែបានល្អណាស់”។ ចំណែកឯមិត្ត អ្នកស្ដាប់ ស៊ុន វិជ្ជា នៅភ្នំពេញ បានចែករំលែកថា៖ “អរគុណវៀត ណាមដោយបានជួយកម្ពុជាជាបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្ទុះរាលដាលកូវីដ ១៩ លើកនេះ”។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចដែលយើងខ្ញុំបាន ជូនព័ត៌មានថា ក្នុងសប្ដាហ៍កន្លងទៅ បក្ស រដ្ឋ និងប្រជាជនវៀតណាម បន្តប្រគល់ជំនួយជាទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លាអាមេរិកក្នុងបំណងរួមដៃជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជំនះលើការផ្ទុះរាលដាល ជម្ងឺកូវីដ ១៩ នាបច្ចុប្បន្ន។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសទាំងពីរ ក៏បានជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ។ នៅទី នេះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long ឲ្យដឹងថា វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភកម្ពុជាជា ម៉ាស៊ីនជំនួយដកដង្ហើមចំនួន៨០០គ្រឿងនិងម៉ាស់សុខាភិបាលជាង ២លានម៉ាស់ផងដែរ។ នេះជាជំនួយមួយក្នុងចំណោមជំនួយធំបំផុត តាំងពីមុនមករបស់វៀតណាមដែលបានផ្ដល់ជូនបណ្ដាប្រទេសសំដៅបម្រើការងារបង្ការប្រយុទ្ធប្រឆាំងនឹង កូវីដ ១៩។ ក្រៅពីនោះ វៀតណាមក៏ត្រៀមខ្លួនជាស្រេចចាត់បញ្ជូនអ្នកជំនាញ និងវេជ្ជបណ្ឌិតទៅ ជួយកម្ពុជា ប្រសិនបើទទួលបានសំណើរពីប្រទេសមិត្តផងដែរ។
អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត៖ VOV) |
ពាក់ព័ន្ធដល់ព័ត៌មានមួយចំនួនអំពីវប្បធម៌កំសាន្ត មិត្តអ្នកស្ដាប់ ស៊ុន ផល អតីតនិស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាហាណូយ បានចែករំលែកថា៖ “កាលនៅជានិស្សិតនៅហាណូយ ខ្ញុំធ្លាប់បានទស្សនាខ្សែភាពយន្តវៀតណាមមួយចំនួនដូចជា Teo Em, ផ្កាពណ៌លឿងលើវាលស្មៅខៀវខ្ចី ឬ Sai Gon: បងស្រឡាញ់អូន ល្អមើល ណាស់។ នាពេលថ្មីៗនេះ ខ្ញុំបានដឹងថា ខ្សែភាពយន្ត “ឪពុកចាស់” ទើបតែបានបំបែកឯកទគ្គកម្មខ្សែភាពយន្តដែលលក់សំបុត្រដាច់បំផុតនៅវៀត ណាម។ តើប្រាក់ចំណូលពីខ្សែភាពរហូតមកទល់ពេលនេះ មានចំនួនប៉ុន្មានដែរ ហើយប្រសិនបើប្រៀបធៀបនឹងខ្សែភាពយន្តអន្តរជាតិដ៏ ល្បីល្បាញផ្សេងទៀតយ៉ាងដូចម្ដ៉េចដែរ?
ក្រុមតួសម្ដែងក្នុងខ្សែភាពយន្ត "ឪពុកចាស់"។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះ គឺជាមតិ យោបល់និងសំណួរមួយចំនួនរបស់មិត្តអ្នកស្ដាប់ដែលបានផ្ញើរមកកាន់កម្មវិធីក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបាន មនោសញ្ចេតនានិង មតិយោបល់ជាច្រើនថែមទៀតពីបណ្ដាមិត្ត។ សំបុត្ររបស់មិត្តអ្នកស្ដាប់ សូមផ្ញើរមកកាន់យើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬអ៊ីម៉ែល៖ vov5khmer@gmail.com៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

