តំបន់ដីសណ្ដទន្លេ Cuu Long ជាតំបន់ដាំស្រូវធំបំផុតលើទូទាំងប្រទេសវៀតណាម។ |
មិត្ត វ៉ាន់ យា និងលោកអ្នកនាងជាទីមេត្រី! នៅឆ្នាំ២០១៧ កិច្ចប្រជុំ ដំបូងអំពីការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាពបន្សាំនឹងការ ប្រែប្រួលអាកាសធាតុ ត្រូវបានរៀបចំឡើង។ ក្រោយពីកិច្ចប្រជុំខាងលើ នាយករដ្ឋ មន្រ្តីរដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ១២០ ដែលដាក់ចេញគោល ជំហរនិងទិសដៅយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍតំបន់នេះ។ នេះត្រូវបានហៅថាជាសេចក្ដី សម្រេចចិត្ត “ស្របតាមធម្មជាតិ” ដោយសារវាបញ្ជាក់ពីទស្សនៈដ៏ឥតងាករេរបស់រដ្ឋា ភិបាលស្ដីពីការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long នោះគឺ គោរពក្រិត្យក្រមធម្មជាតិ ជ្រើសរើសគំរូស្របតាមធម្មជាតិ ជៀសវាងការធ្វើអន្តរាគមន៍យ៉ាងខ្លាំងដល់ធម្មជាតិ ហើយអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមបាវចនារួមរស់ជាមួយទឹកជំនន់ ការជ្រាប ចូលនៃទឹកប្រៃ គ្រោះរាំងស្ងួតនិងការខ្វះខាតទឹក។ ប្រជាជនក្នុងតំបន់បានផ្លាស់ប្ដូរពីការ ដាំស្រូវជាឯកវប្បកម្មទៅការដាំដំណាំ ចិញ្ចឹមសត្វដោយមានលក្ខណៈសមស្របតាមរដូវ នីមួយៗ។ ក្នុងរយៈពេល៣ឆ្នាំកន្លងមក សេចក្ដីសម្រេចចិត្តលេខ ១២០កំពុងនាំមកនូវ លទ្ធផលដ៏វិជ្ជមានសំរាប់តំបន់ដីសណ្ដទន្លេ Cuu Long។ ប្រសិនបើក្នុងឆ្នាំ ២០១៦ ទំហំ នាំចេញកសិកម្មនៃតំបន់ទាំងមូលសម្រេចបានទឹកប្រាក់ចំនួន៧ពាន់លានដុល្លា អាមេរិកតែប៉ុណ្ណោះ គឺដល់ឆ្នាំ២០២០ បានឡើងទៅ៨,៨ពាន់លានដុល្លាអាមេរិកទោះបី ជារងផលប៉ះពាល់ដោយជម្ងឺ កូវីដ ១៩ ក៏ដោយ។
យុវជនវៀតណាមក្នុងទូទាំងប្រទេសចូលរួមជួយជ្រោមជ្រែងយ៉ាងសកម្មនូវខែយុវជន។ |
មិត្ត តាវី និងលោកអ្នកនាងជាទីមេត្រី! ដើម្បីអបអរសាទរខួបទិវាបង្កើតសម្ព័ន្ធ យុវជនកុម្មុយនិស្ត ហូជីមិញ (ថ្ងៃទី២៦ មីនា) ខែមីនាជារៀងរាល់ឆ្នាំត្រូវបានហៅថា ខែ យុវជន ដោយមានសកម្មភាពរបស់យុវជនយ៉ាងសម្បូរបែប ប្រព្រឹត្តទៅក្នុងទូទាំង ប្រទេស។ សកម្មភាពទាំងនេះនៅតែប្រព្រឹត្តទៅក្នុងអំឡុងពេលមួយឆ្នាំ ប៉ុន្តែ ត្រូវបាន ជំរុញយ៉ាងខ្លាំងក្លា និងញឹកញាប់ជាង ក្នុងខែយុវជន។ ក្នុងឱកាសនេះ សម្ព័ន្ធយុវជន នៅតាមខេត្ត ក្រុងទូទាំងប្រទេស តែងតែដំណើរការសកម្មភាពជាក់ស្ដែង ដោយ បង្ហាញនូវស្មារតីឈានមុខគេនិងការច្នៃប្រឌិតរបស់យុវជនដូចជា៖ សកម្មភាពមនុស្ស ធម៌ បោសសម្អាតអនាម័យបរិស្ថាន ដាំដើមឈើ ជួសជុល តុបតែងទីប្រជុំជន; បង្កើតទីធ្លា លេងកំសាន្តសម្រាប់កុមារ; ប្រគល់និងជួសជុល “ផ្ទះមិត្តភាព” ជូនយុវជនដែលមាន ស្ថានភាពលំបាក ជាដើម។ ឆ្នាំនេះ យុវជន-និស្សិតនៅតាមមូលដ្ឋាននានា ថែមទាំង ចូលរួមយ៉ាងសកម្មក្នុងការឃោសនា ណែនាំប្រជាជនអនុវត្តន៍វិធានការបង្ការទប់ស្កាត់ ជម្ងឺ កូវីដ ១៩ ហើយរៀបចំបាញ់ថ្នាំកំចាត់មេរោគនៅតាមលំនៅដ្ឋាន សាលារៀន ផ្សារ និងស្ថានីយ៍រថយន្ត ផងដែរ។ ក្រៅពីនោះ សម្ព័ន្ធយុវជន ក៏សម្របសម្រួលជាមួយអង្គ ភាពច្រើនទៀត រៀបចំសិក្ខាសាលា ព្រឹត្តិការណ៍ឯកទេសអំពីការចាប់ផ្ដើមអាជីវកម្ម បំណិនជីវិត ហើយពិគ្រោះយោបល់តម្រង់ទិសដៅអាជីពសម្រាប់យុវជនទៀតផង។
ភ្ញៀវទេសចរយ៉ាងច្រើនកុះករជិះទូកមកទស្សនាវត្ត Tam Chuc។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន! វត្ត Tam Chuc ត្រូវបាន ទទួលស្គាល់ជាវត្តមួយក្នុងចំណោមវត្តធំបំផុតនៅវៀតណាម ដែលឈរជង្គ្រឹងក្នុងទេស ភាពដ៏រ៉ូម៉ង់ទិក ដោយមានបឹងធំល្វឹងល្វើយនៅពីមុខ និងព័ទ្ធជុំវិញដោយជួរភ្នំថ្ម កំបោរនិងព្រៃឈើធម្មជាតិ នាំមកនូវបរិយាកាសស្ងៀមស្ងាត់និងសុខសាន្តជូនភ្ញៀវ ទេសចរនៅពេលមកទស្សនាម្ដងៗ។ វត្ត Tam Chuc ស្ថិតនៅទីរួមខេត្ត Ba Sao ស្រុក Kim Bang ខេត្ត Ha Nam ដែលមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ ។ វត្តត្រូវបានសាងសង់ឡើងនៅលើគ្រឹះ វត្ត Tam Chuc បុរាណ ដែលមានអាយុ កាលជាង ១០០០ឆ្នាំ។ សំណង់មួយក្នុងចំណោមសំណង់លេចធ្លោបំផុតនៃវត្ត Tam Chuc គឺវិមាន Tam The។ ក្នុងល្វែងធំនៃវិមាននេះ មានដាក់រូបសំណាកព្រះពុទ្ធ ៣ អង្គ ធ្វើពីសំរិទ្ធខ្មៅដោយមានទម្ងន់ជាង៨០ តោនក្នុងមួយអង្គ ដែលតំណាងឲ្យអតីតកាល បច្ចុប្បន្នកាលនិងអនាគតកាល។ ពេលមកដល់វត្ត Tam Chuc ភ្ញៀវទេសចរណ៍អាចគយគន់ គំនូរថ្មចំនួន១២.០០០ផ្ទាំង និទានស្ដីអំពីពុទ្ធប្រវត្តិ ដែលបានឆ្លាក់ពីថ្មភ្នំភ្លើងដោយ សិប្បករឥណ្ឌូនេស៊ី។ វត្ត Tam Chuc ត្រូវបានជ្រើសរើសជាកន្លែងរៀបចំមហាពិធីវិ សាខបូជារបស់អង្គការសហប្រជាជាតិ ដែលប្រារព្ធធ្វើឡើងកាលពីខែឧសភាឆ្នាំ២០១៩ ដោយមានការចូលរួមរបស់មន្ត្រីសង្ឃ ពុទ្ធបរិស័ទ និងអ្នកស្រាវជ្រាវអន្តរជាតិ ឡើង ដល់ទៅរាប់ពាន់នាក់។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះជាមតិនិងសំណួរមួយ ចំនួន របស់មិត្តអ្នកស្ដាប់ដែលបានផ្ញើរមកកាន់កម្មវិធីយើង ក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំ សង្ឃឹមថានឹងបន្តទទួលបានមនោសញ្ចេតនាក៏ដូចជាការរួមមតិជាច្រើនថែម ទៀតពី សំណាក់មិត្តអ្នកស្ដាប់។ សំបុត្ររបស់អ្នក សូមផ្ញើរមកយើងខ្ញុំតាមអាស័យ ដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ ឬអ៊ីម៉ែល៖ vov5khmer@gmail.com៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


