Vovworld-ក្នុងសបា្តហ៏កន្លងទៅកាណាល់ផ្សាយជាភាសាបរទេស នៃ វិទ្យុសំ
លេងវៀតណាម ទទួលបាន សំបុត្រ នឹងទូរស័ព្ទចំនួន១៦៥ របស់មិត្តអ្នកស្តាប់មក
ពីប្រទេសចំនួន៣១ លើសកលលោក។ សូមអរគុណអស់លោក អ្នកនាងដែលបាន
ផ្ញើសំបុត្រ និងទូរស័ព្ទមកកម្មវិធីយើងខ្ញុំ។
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ ពេលនេះ តាមសំណូមពររបស់មិត្ត សុភក្តិ យើងខ្ញុំសូមឧទ្ទេសនាមអំពី៖ ទំនាក់ទំនងរបស់វៀតណម ក្នុងសហគមន៏ Francophonie។
សូមអញ្ចើញលោកអ្នកនាងតាមដានស្តាប់៖
គិតតាំងពីពេលក្លាយទៅជា សមាជិកអង្គការសហប្រតិបត្តិការវប្បធ៌មនិងបច្ចេក
ទេស (ACCT)_អង្គការដើមដំបូងរបស់អង្គការ Francophonie (OIF) នាសព្វថ្ងៃ នាដើមឆ្នាំ
១៩៧៩ វៀតណាមបានសកម្មចូលរួមសកម្មភាពសហប្រតិបត្តិការនៃអង្គការ Francophonie ។កត្តាស្នូលមួយក្នុងចំណោមសេចក្ដីស្នូល ដើម្បីជំរុញរាល់សកម្មភាព Francophonie នៅវៀត ណាមគឺសកម្មភាពប្រើប្រាស់និងបង្រៀនជាភាសាបារាំង។ លោក Nguyen Ngoc Son
ឧបការីរដ្ឋមន្ត្រីការបរទេស និងជាដំណាងរបស់វៀតណាមនៅអង្គការ Francophonieបាន អោយដឹងថា៖
“ តាមរយះបណ្ដាសកម្មភាពក្នុងសហគមន៍ យើងខ្ញុំបង្កើនទំនាក់ទំនង អភិវឌ្ឍន៍ សម្បូរបែបអំពីវប្បធ៌ម។ ជាមួយការប្រើប្រាស់ភាសារួមជាភាសាបារាំង យើងបាន រួម ចំណែកធ្វើអោយភាសាបារាំងនៅវៀតណាមអភិវឌ្ឍន៍ ក៏ដូចជារួមចំណែកលើកកំពស់ គុណភាពបណ្ដុះបណ្ដាលរបស់វៀតណាមជាភាសាបារាំងផងដែរ។”
ជាពិសេស វៀតណាមបានគូសសញ្ញាសម្គាល់ជាច្រើន ក្នុងដំណើការអភិវឌ្ឍន៍
របស់ OIF ពេលដែលរៀបចំសន្និសីទកំពូល Francophonieលើកទី ៧ប្រកបដោយជោគជ័យ នាឆ្នាំ១៩៩៧នៅរដ្ឋធានីហាណូយប្រកបដោយជោគជ័យ។ ពិសេស នៅសន្និសីទ លើកទី៧ នេះដែរបានបង្កើតវិស័យធ្វើសកម្មភាពថ្មីមួយទៀត នោះគឺវិស័យសេដ្ឋកិច្ច។ លោក Nguyen Ngoc Son បានអះអាងថែមទៀតថា៖
“ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងសហគមន៍ Francophonie គឺវៀតណាមជាស
មាជិក សកម្មណាស់។ វៀតណាមជាប្រទេសមួយ ក្នុងចំណោមប្រទេសដើមដំបូងដែល
បាននាំ ចេញការផ្តើមគំនិតថ្មី អំពីកិច្ចសហប្រតិបត្តិការត្រីភាគី ( ភាគីផ្តល់ហិរញ្ញវត្ថុ ភាគី អនុវត្តគំរោងការណ៍ និងភាគីទទួលផល)។ និងនេះជាប្រធានបទ ដែលសហគមន៍
Francophonie យកចិត្តទុកដាក់ជាច្រើន និងឯកភាពថា នឹងបង្កើតក្រុមស្រាវជ្រាវដើម្បីនាំ
ចូលអនុវត្តក្នុងអនាគត។”
![]() |
| ទំនាក់ទំនងរបស់វៀតណម ក្នុងសហគមន័ Francophonie(internet) |
ម្យ៉ាងទៀត ជាមួយការចូលរួមសហគមន៍ Francophonie វៀតណាមមានឱកាសងាយ
ស្រួលជា ច្រើន ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីជាមួយប្រទេសនានា លើទូទាំងពិ
ភពលោក។ ទន្ទឹមនឹងនោះ ការចូលរួមអង្គការ Francophonie ក៏នាំមកផលប្រយោជន៍ ជាក់
ស្ដែង ចំពោះវៀតណាមអំពីកិត្យានុភាព អំពីសម្ភារះ ក៏ដូចជាបទពិសោធន៍ធ្វើសកម្មភាព លើវេទិកាពហុភាគីទៀតផង។ ប្រទេសនានាក្នុងសហគមន៍ Francophonie ជានិច្ចកាល
វាយតំលៃខ្ពស់ ការរួមវិភាគទានរបស់វៀតណាម និងមានគោលបំណងថា៖វៀតណាមនឹងរួមដំណើរជាមួយប្រទេសសមាជិក OIF នានា ខំប្រឹងប្រែង៖ជំរុញពហុបែបអំពីវប្ប ធ៌ម សន្តិភាព សាមគ្គីភាព និងអភិវឌ្ឍន៍ចីរភាព អភិវឌ្ឍន៍ភាសាបារាំងលើទូទាំងពិភព
លោក។
មិត្ត សុភក្តនិងលោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា៖មិត្តពេញចិត្តជាមួយព័ត៍មានពោលខាងលើ។នាទីប្រអប់សំបុត្រមិត្ត
អ្នកស្តាប់ របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។ រាល់សំបុត្រនិងការរួមមតិសូមផ្ញើ៖មក
កម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេស វិទ្យុសម្លេងវៀតណាម
លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo.com.vn៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

