តំណាងក្រសួងសុខាភិបាលវៀតណាមទទួលវ៉ាក់សាំងការពារកូវីដ-១៩ពីរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ (រូបថត៖ nhandan.vn) |
ក្នុងសប្ដាហ៍កន្លងទៅ ព័ត៌មានស្ដីពិការដែលកម្ពុជាជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់សាំងការពារកូវីដ- ១៩ ចំនួន២០ម៉ឺនដូស ទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់មិត្តអ្នកស្ដាប់។ មិត្ត ស៊ុន ផល អតីតនិស្សិតកម្ពុជានៅសាកលវិទ្យាល័យពហុបច្ចេកទេសហាណូយ បានផ្ញើរសំបុត្រដោយសរសេរថា៖ “ចាប់ពីពេលដែលរលកថ្មីនៃជម្ងឺកូវីដ-១៩ បានផ្ទុះឡើងនៅប្រទេសយើងទាំងពីរកន្លងមកនេះ កម្ពុជានិងវៀតណាមបានជួយឧបត្ថម្ភគ្នាទៅវិញទៅមកជាបន្តបន្ទាប់ចាប់តាំងពីថវិកាសម្ភារៈបរិក្ខារពេទ្យ រហូតដល់វ៉ាក់សាំងផលដែរ។ នេះគឺជាកាយវិកាពេញទៅដោយមនោសញ្ចេតនាដ៏ល្អប្រសើរ ដែលង្ហាញនូវចំណងសាមគ្គីភាពរវាងប្រទេសយើងទាំងពីរនៅចំពោះមុខបញ្ហាប្រឈមធំៗ”។ ក៏ចែករំលែកមតិនេះដែរ មិត្ត សុភក្តិ នៅរាជធានីភ្នំពេញ បានធ្វើអត្ថាធិប្បាយយ៉ាងដូច្នេះថា៖ “ចំណងសាមគ្គីនិងការចែករំលែកគ្នា ប្រទេសយើងទាំងពីរពិតជាជំនះលើជម្ងឺរាតត្បាតកូវីដ-១៩ជាពិតប្រាកដ”។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចដែលយើងខ្ញុំបានជូនព័ត៌មាន នាពេលថ្មីៗនេះថា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចចិត្តផ្ដល់អំណោយជាវ៉ាក់សាំងការពារកូវីដ-១៩ចំនួន២០ម៉ឺនដូសជូនរដ្ឋាភិបាលនិងប្រជាជនវៀតណាម ដោយបានប្រគល់ភារកិច្ចឲ្យលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការជាតិទទួលបន្ទុកការចាក់វ៉ាក់សាំងការពារកូវីដ-១៩ តំណាងឲ្យសម្ដេចតេជោនាយករដ្ឋមន្រ្តីប្រគល់ចំនួនវ៉ាក់សាំងនេះដល់ភាគីវៀតណាម។ កាលពីថ្ងៃទី២៩ ខែតុលា កន្លងទៅ ពិធីប្រគល់-ទទួលវ៉ាក់សាំងបានប្រព្រឹត្តទៅនៅច្រកទ្វារព្រំដែនអន្តរជាតិទ្វេភាគីបាវិត-ម៉ុកបាយ។ អំណោយនេះបានបង្ហាញនូវសមានចិត្ត ការចែករំលែករវាងប្រទេសដែលជាភូមិផងរបងជាមួយគ្នាទាំងពីរ ក៏ដូចជាការយកចិត្តទុកដាក់របស់នាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ចំពោះសុខភាពនិងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺប្រជាជននៅតាមតំបន់ព្រំដែនរួមនៃប្រទេសទាំងពីរ។ ចាប់ពីពេលដែលជម្ងឺរាតត្បាតកូវីដ-១៩ផ្ទុះឡើងកាលពីដើមឆ្នាំ២០២០មក ប្រទេសទាំងពីរវៀតណាម-កម្ពុជាបានជួយឧបត្ថម្ភគ្នាជាបន្តបន្ទាប់ចាប់ពីថ្នាក់ថ្នាក់រដ្ឋាភិបាល ក្រសួង ស្ថាប័នរហូតដល់ថ្នាក់មូលដ្ឋាននិងសមាគមន៍ អង្គការ។
ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យ Ton Duc Thang ទីក្រុងហូជីមិញតែងតែផ្ដល់អាហារូបករណ៍ជូននិស្សិតបរទេស ក្នុងនោះមាននិស្សិតកម្ពុជាផង។ |
ដោយមានការចាប់អារម្មណ៍ចំពោះព័ត៌មានដែលថា វៀតណាមមានមូលដ្ឋានអប់រំចំនួន៥កន្លែងដែលទើបបានជាប់ក្នុងជម្រើសកំពូលនៃសាកលវិទ្យាល័យនៅតាមប្រទេសមានសេដ្ឋកិច្ចទើបលេចចេញ យោងតាមការវាយតម្លៃរបស់ទស្សនាវដ្ដី Times Higher Education នោះ មិត្ត ដានី អតីតនិស្សិតនៅសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិវៀតណាម មានបំណងចង់ស្ដាប់ការណែនាំអំពីមូលដ្ឋានអប់រំថ្នាក់ឧត្តមសិក្សានេះរបស់វៀតណាម។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

