ឈូងសមុទ្រHa Longមើលពីភ្នំ Bai Tho( រូបថត៖Internet)
(VOV)- លោកអ្នកនាងជាទីមេត្រី។
ក្នុងសប្តាហ៏កន្លងទៅ​ កាណាល់ផ្សាយជាភាសារបរទេសបន្តទទួលបានសំបុត្រ ពីបណ្តា
មិត្តអ្នកស្តាប់ ជូនពរការបង្កើតគេហទំព័រដែលមានអាស័យដ្ឋាន WWW. VOVWORLD.VN។សំបុត្ររបស់មិត្តអ្នកស្តាប់ John Rutledge ពីប្រទេសចិនមានសរសេរ ថា៖សូមជូនពរគេហទំព័រ
ថ្មីរបស់បណ្តាមិត្ត។ខ្ញុំចូលចិត្តណាស់។ទំព័រ Web​ ថ្មីនេះជួយ ខ្ញុំតាមដ្ឋានព័ត៏មានបានគ្រប់
គ្រាន់ជាង​ ទាន់ពេលវេលាជាង។ក្នុងសំបុត្រផ្ញើមកកាណាល់ ផ្សាយជាភាសារបរទេស​ មិត្ត​
Mongkol ភ្នាក់ងារស្ថានទូតថៃ ប្រចាំនៅវៀតណាម​ មាន សរសេរថា៖លោកតែងតែតាមដ្ឋាន
អានទំព័រ​​ web VOVWorld.vn ។ទំព័រ web នេះមាន ការរីកចំរើនជាច្រើនអំពីខ្លឹមសារនឹងរូប
ភាពផង។​រីឯមិត្តអ្នកស្តាប់ Ochiai Kei នៅទី ក្រុងតូក្យូ​សម្តែងនូវគោលបំណងចង់បានដឹង
បន្ថែមអំពីរមណីយដ្ឋាន​ HaLong នឹងរាជ វាំង Thang Long របស់វៀតណាម។ លោកអ្នកនាងជាទីនេត្រី! ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ពេលនេះយើងខ្ញុំសូមឧទ្ទេសនាមអំពីបេតិកភ័ណ្ឌ
ធម្មជាតិពិភពលោកនៅវៀតណាម​ឈូងសមុទ្រ​HaLong ។ ឈូងសមុទ្រ​HaLong ស្ថិតនៅ
ចំងាយពីទីក្រុងហាណូយប្រមាណ​១២០​គ,ម​​ ប៉ែកខាងឦសាន ។ឈូងសមុទ្រ​ HaLong ត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌធម្មជាតិពិភពលោក​គឺដោយសារតំបន់ដីនេះ ផ្ទុកទៅ
ដោយស្លាកស្នាមសំខាន់ជាច្រើននៃដំណើរការបង្កបង្កើតនឹងអភិវឌ្ឌ្យរបស់ដែនដី-​ជាទីជម្រក
របស់ជន​វៀតបុរាណ នឹងជាវណ្ណះកម្មសិល្បះសូន្យរូបដ៏ធំមហិមាររបស់ធម្មជាតិ ដោយ
កោះថ្មតូចធំ មានរាងរៅខុសពីគ្នារាប់ពាន់រួមជាមួយបណ្តារូងភ្នំគួរឲ្យជក់ចិត្ត។​ឈូងសមុទ្រ​
HaLong ក៏ជាទីកន្លែងប្រមូលផ្តុំជីវះចំរុះជាគំរូដែរ។ឈូងសមុទ្រ​ HaLong ត្រូវបាន​ អង្គការ
UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌធម្មជាតិពិភពលោកចំនួន​២​លើក នាឆ្នាំ​​ ១៩៩៤នឹង
ឆ្នាំ​២០០០។​នាសព្វថ្ងៃ ខែត្រQuang Ninh​ កំពុងកសាងសំណុំឯកសារ ដាក់ជូន UNESCO
ស្នើទទួលស្គាល់ឈូងសមុទ្រ​ HaLong ជាបេតិកភ័ណ្ធពិភពលោក លើកទី​៣ ដោយសារ
មានតំលៃខាងបុរាណវិទ្យា នឹងជីវះចំរុះក្នុងតំបន់ឈូងសមុទ្រ។
កោះ Trong-Mai(​រូបថត៖Internet)
លោក Ochiai Kei នឹងអស់ លោកអ្នកនាងជាទីមេត្រី!
ដោយសារម៉ោងផ្សាយមានកំហិត​​​ យើងខ្ញុំទើបឧទ្ទេសនាមជាមួយអស់លោកអ្នក
អំពីឈូងសមុទ្រ​HaLong តែប៉ុណ្ណោះ។ចំពោះកេរិ៍្តតំណែល​រាជវាំង Thang Long យើងខ្ញុំ
សូមឧទ្ទេសនាមក្នុងឪកាសផ្សេង។សង្ឃឹមថា៖អស់លោកអ្នកនាងពេញចិត្តចំពោះការ
ឧទ្ទេសនាមពោលខាងលើរបស់យើងខ្ញុំ។
នាទី​ប្រអប់សំបុត្រមិត្តអ្នាកស្តាប៉ពេលនេះចប់តែប៉ុណ្ណេះ។រាល់សំបុត្រនឹងមតិ រួមយោ
បល់ សូមផ្ញើមកអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជា ភាសារបរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ​ Hoan Kiem -រដ្ឋធានី Hanoi ឬ Email : vov5​khmer.@yahoo.com.vn​៕ ​​​