(VOVworld)-នាថ្ងៃទី១១កក្កដា ការតាំងពិព័រគំនូរបំផុសចលនាដោយប្រធានបទ
“ប្តេជ្ញា រក្សាអធិបតេយ្យភាពព្រំដែនកោះសមុទ្រវៀតណាម ” បានបើកនៅទីក្រុង
ហូជីមិញ(ភាគខាងត្បួងវៀតណាម)។
![]() |
| តំណាងចូលរួមការតាំងពិព័រទស្សនារូបគំនួរបំផុសចលនា (រូបថតៈ TTXVN) |
ពិព័រនេះបានតាំងបង្ហាញផែនទីចំនួន១១ផ្ទាំង និងរូបគំនូរចំនួន៦០ផ្ទាំងរបស់
វិចិត្រករវៀតណាម ដែលស្តីអំពីកោះសមុទ្រ។ ការតាំងពិព័រនេះ រួមចំណែក ផ្សព្វ
ផ្សាយ អប់រំទឹកចិត្តស្នេហាជាតិ មោទនភាពជនជាតិ និងពង្រីកផែនមហាសាមគ្គី
ប្រជាជនទាំងមូល។លោក Le Ton Thanh នាយករង មន្ទីវប្បធម៌កីឡានិងទេស ចរណ៍ទីក្រុងហូជីមិញឲ្យដឹងថា៖
“គណៈចាត់តាំងសង្ឃឹមថា តាមរយៈការតាំងពិព័រនេះ នឹងទាក់ទាញបានការ យកចិត្តទុកដាក់របស់មហាជនក្នុងនិងក្រៅប្រទេសមកទស្សនា។ តាមនោះ នឹង យល់ច្បាស់ជាងពីគោលនយោបាយរបស់បក្ស រដ្ឋ និងឆន្ទះការពារមាតុប្រទេស
របស់ប្រជាជន”។
តាំងពិព័រនេះនឹងបើកទ្វាដល់ថ្ងៃទី២០កក្កដាឆ្នាំ២០១៤៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
