(VOVworld)-ចំពោះមុខការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou-៩៨១ ដោយខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត
ណាម គណៈកម្មការសមាគមជនវៀតណាមនៅប្រទេសអង់ហ្គោឡា ទើបនឹង រៀបចំពិធីមីទ្ទីងមហាជន សំដៅប្រឆាំងជំទាស់អំពើរំលោភច្បាប់អន្តរជាតិរបស់ ចិន ព្រមទាំងស្រុះចិត្តគំនិតជាមួយការដោះស្រាយបញ្ហារបស់បក្ស រដ្ឋវៀតណាមផង
ដែរ។
| សហគមន៍ជនវៀតណាមនៅឯបរទេសរៃអង្គាសប្រាក់ជួយឧបត្ថម្ភប៉ូលីស សមុទ្រ និងអ្នកត្រួតពិនិត្សសមុទ្រ (រូបថតៈ TTXVN) |
ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាម និងគណៈកម្មការសមាគមជនវៀត
ណាមនៅអង់ហ្គោឡា បានរៃអង្គាសប្រាក់បានចំនួន៥៨ពាន់ដុល្លារអាមេរិក ដើម្បី ជួយឧបត្ថម្ភកងកម្លាំងប៉ូលីសសមុទ្រនិងកងកម្លាំងត្រួតពិនិត្យនេសាទរបស់វៀត
ណាម។
ក្នុងពេលជាមួយគ្នានោះ នាថ្ងៃទី៧កក្កដា សហគមន៍ជនវៀតណាមនៅរដ្ឋធានី
Wellington (ប្រទេសញូវេសេឡង់) បានដើរដង្ហែក្បួននៅមុខស្ថានទូត ចិន ដោយ
លើកទង់ជាតិ បដា ជាភាសាវៀតណាមផង និងភាសាអង់គ្លេសផង សំណួមពរចិន
ដកស្ថានីយ៍ខួងរបស់ខ្លួនចេញពីតំបន់សមុទ្ររបស់វៀតណាម ភ្លាម មួយរំពេច៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ