នាព្រឹកថ្ងៃទី១៩តុលានៅវត្តខ្មែរ ក្នុងភូមិវប្បធម៍ទេសចរណ៍នៃបណ្ដាជនជាតិវៀតណាម (Dong Mo-Son Tay-ហាណូយ) បានប្រព្រឹត្តទៅបុណ្យកឋិនទាន-បុណ្យ​ពូនជ្រុំ​កុសលធំ៍តាមប្រពៃណីព្រះពុទ្ធសាសនាទខិណ្ឌនិកាយ។​ មហាបុណ្យដោយ​ក្រុមប្រឹក្សាអភិបាលមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាមសហការជាមួយ​គណៈកម្មការគ្រប់គ្រងភូមិវប្បធម៍ទេសចរណ៍បណ្ដាជនជាតិវៀតណាមរៀបចំឡើង។

វត្តបានបើកសម្ភោធន៍នាចុងឆ្នាំ២០១៣និងបានសាងសង់តាមគំរូវត្តឃ្លាំងនៅខេត្ត Soc Trang ភាគខាងត្បូងវៀតណាម

រូបភាពមួយចំនួននៅមហាបុណ្យកឋិនទាននៅភូមិវប្បធម៍ទេសចរណ៍នៃបណ្ដាជនជាតិវៀតណាម៖


បណ្ដាក្រមុំត្រៀមថ្វាយផ្កាធ្វើសក្ការបូជា

បុណ្យកឋិនទានជាបុណ្យប្រចាំឆ្នាំតែមួយគត់របស់ពុទ្ធសាសនាដែលបានបង្កើតតាំងពីពេលព្រះពុទ្ធនៅគង់វង់

មហាបុណ្យទាក់ទាញការចូលរួមរបស់ព្រះតេជ្ជគុណព្រះពុទ្ធសាសនាមកពីបណ្ដាប្រទេសឡាវ-កម្ពុជា-ម៉ីយ៉ាន់ម៉ា
បណ្ដាពុទ្ធបរិស័ទក្រោយពីថ្វាយសម្លៀកបំពាក់(អាវ kasaya) ជាវត្ថុសំខាន់បំផុតក្នុងមហាពិធីបុណ្យដើម្បីរំលឹកអំពីពិធីការរបស់ព្រះពុទ្ធនៅតែបានថ្វាយជូនព្រះសង្ឃបណ្ដាវត្ថុផ្សេងៗដូចជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ថ្នាំសង្កូវ ស្បៀងអាហារ
បណ្ដាពុទ្ធបរិស័ទបានធ្វើដង្ហែក្បួន៣លើកជុំវិញវត្តមុនពេលថ្វាយវត្ថុពិសិដ្ឋ
បណ្ដាពុទ្ធបរិស័ទត្រៀមរៀបចំវត្ថុថ្វាយដ៏អធឹកអធមដើម្បីបង្ហាញីពីទឹកចិត្តគោរពរាប់អានចំពោះព្រះរតនត្រ័យនិងថ្វាយព្រះសង្ឃ

ថ្នាក់ដឹកនាំសមាគមពុទ្ធសាសនាវៀតណាម-ឡាវកម្ពុជានិងម៉ីយ៉ាន់ម៉ាត្រៀមចូលរួមមហាបុណ្យកឋិនទានប្រពៃណីរបស់ព្រះពុទ្ធសាសនាទខិណ្ឌនិកាយ

ព្រះសង្ឃបានដំណើរការគោរពទង់ជាតិនិងទង់ព្រះពុទ្ធសាសនាមុនពេលធ្វើដង្ហែក្បួនជុំវិញវត្ត

ទេសភាពមហាបុណ្យកឋិនទាននៅក្នុងវត្ត


ព្រះសង្ឃទខិណ្ឌនិកាយខ្មែរសប្បាយរីករាយក្នុងមហាបុណ្យកឋិនទាន
ប្អូនស្រីកម្ពុជាមួយនាក់ចូលរួមសម្ដែងសិល្បៈក្នុងកម្មវិធីមហាបុណ្យកឋិនទាននៅភូមិវប្បធម៍ទេសចរណ៍នៃបណ្ដាជនជាតិវៀតណាម៕